Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន កំពុងមាន​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី​កើនឡើង ដោយ​ថ្ងៃនេះ មាន​អ្នក​ឆ្លង​ថ្មី​ជាង ៦០​នាក់

spot_img

​អាជ្ញាធរ​សុខាភិបាល​ចិន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា មានការ​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី​ចំនួន ៦៣​ករណី ដែល​ក្នុងចំណោម​នោះ មាន ៦១​ករណី ជាការ​ឆ្លង​មកពី​ប្រភព​ខាងក្រៅ​ប្រទេស​។​

​មានការ​ឆ្លង​ថ្មី​ក្នុងស្រុក​ចំនួន ២​ករណី នៅក្នុង​ខេត្ត​ក្វាង​ទុង​។ នេះ​បើតាម​ការបញ្ជាក់ របស់​គណៈកម្មការ​សុខាភិបាល​ជាតិ​។​

​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ ក៏មាន​ករណី​ស្លាប់ ២​នាក់ នៅក្នុង​ខេត្ត​ហូ​បេ​។ មនុស្ស​ចំនួន ៩១​នាក់​បានជា​សះស្បើយ និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ ខណៈដែល​ករណី​ធ្ងន់ធ្ងរ បាន​ធ្លាក់ចុះ​ចំនួន ១៣​ករណី មក​សល់​ត្រឹម ១៧៦​ករណី​។​

​ចាប់ពី​ថ្ងៃ​ពុធ​មក អាជ្ញាធរ​ចិន​ប្រកាសថា មាន​ករណី​ឆ្លង​មកពី​ប្រភព​ខាងក្រៅ សរុប​ទាំងអស់​ចំនួន ១.១០៣​ករណី ដែល​ក្នុងចំណោម​នោះ មាន ៣៧៤​នាក់ បានជា​សះស្បើយ និង​ត្រូវបាន​អនុញ្ញាត ឲ្យ​ចេញពី​មន្ទីរពេទ្យ ខណៈ​អ្នក​នៅសល់​កំពុង​ត្រូវ​សម្រាក​ព្យាបាល​។​

​សូមបញ្ជាក់ថា ចាប់តាំងពី​ផ្ទះ​វីរុស​កូ​រ៉ូ​ណា ឬ COVID-19 កាលពី​ខែធ្នូ ឆ្នាំមុន​មក ចិន​មាន​អ្នក​ឆ្លង​សរុប​ចំនួន ៨១.៨៦៥​នាក់​។ មនុស្ស​ចំនួន ៣.៣៣៥​នាក់​ស្លាប់ និង ៧៧.៣៧០​នាក់​ត្រូវបាន​ព្យាបាល​ជាសះស្បើយ​។​

​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ រដ្ឋាភិបាល​ចិន​បាន​ដក​បម្រាម​ដើរហើរ នៅក្នុង​ទីក្រុង​វូ​ហាន និង​អនុញ្ញាត ឲ្យ​ប្រជាជន​ធ្វើដំណើរ​ធម្មតា​វិញ ក្រោយពេល​បិទ​អស់​រយៈពេល ១១​សប្តាហ៍​។​

​ការធ្វើដំណើរ​តាម​រថភ្លើង និង​តាម​ដងផ្លូវ​ត្រូវបាន​បើក​ឲ្យ​ដំណើរការ​វិញ​ធម្មតា​។​

​ការប្រកាស​អនុញ្ញាត​ឲ្យ​ប្រជាជន​ដើរហើរ​វិញ​នេះ កើតឡើង​ក្រោយពេល​ចិន ប្រកាសថា​គ្មាន​អ្នកស្លាប់ ដោយសារ​វីរុស​កូ​រ៉ូ​ណា​កាលពី​ថ្ងៃ​ចន្ទ​។ វា​គឺជា​លើកដំបូង​ហើយ ដែល​មិនមាន​អ្នកស្លាប់ ចាប់តាំងពី​ចិន បានចាប់ផ្តើម​ប្រកាស​តួលេខ​ប្រចាំថ្ងៃ​មក​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Xinhua​

spot_img
×