Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សារធាតុ​មេ​តា​ណុល ឬ​អាល់កុល​ក្លែងក្លាយ ប្រមាណ ២០០ កាន ត្រូវបាន​រកឃើញ និង​ឃាត់ទុក​

spot_img

​ភ្នំពេញ​៖ មន្ត្រី​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​.)​ត្រួតពិនិត្យ​ទីតាំង​ផ្ទះ​លេខ A23 សង្កាត់​កន្ទោក ខណ្ឌ​កំ​ប៉ូល រាជធានី​ភ្នំពេញ បាន​រកឃើញ​សារធាតុ​មេ​តា​ណុល ឬ​អាល់កុល​ក្លែងក្លាយ ចំនួន​២០០​កាន ស្មើ ៦.០០០ លីត្រ​។​

​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៨ ខែមេសា ឆ្នាំ​២០២០ ក្រោយ​ទទួលបាន​ព័ត៌មាន អំពី​ទីតាំង​ស្តុក​ទុក​សម្រាប់​ចែកចាយ នូវ​សារធាតុ​មេ​តា​ណុល (​អាល់កុល​ក្លែងក្លាយ​) នៅ​ទីតាំង​មួយកន្លែង​ក្នុង​ទឹកដី​ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ឯកឧត្តម ផាន អូន អគ្គនាយក អគ្គនាយកដ្ឋាន ក​.​ប​.​ប​. បាន​បញ្ជា​ដល់​មន្ត្រីក្រោមឱវាទ ឱ្យ​ចុះ​ស្រាវជ្រាវ និង​បង្ក្រាប​ជាបន្ទាន់​នៅ​ទីតាំង​ខាងលើ​។ សកម្មភាព​ស្រាវជ្រាវ និង​បង្ក្រាប​ខាងលើ ធ្វើឡើង​ដោយមាន​កិច្ចសហការ​ពី​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម កងកម្លាំង អាជ្ញាធរ​ដែនដី​ខណ្ឌ​កំបូល ដោយមាន​ការសម្របសម្រួល​ពី​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង​សាលាដំបូង​រាជធានី​ភ្នំពេញ និង​គាំទ្រ​ដោយ​រថយន្ត​ពិសោធន៍​ចល័ត របស់​អគ្គនាយកដ្ឋាន ក​.​ប​.​ប ផងដែរ​។​

​ក្រោយ​ការត្រួតពិនិត្យ​ទីតាំង​ផ្ទះ​លេខ A23 សង្កាត់​កន្ទោក ខណ្ឌ​កំ​ប៉ូល រាជធានី​ភ្នំពេញ និង​យោង​លទ្ធផល​វិភាគ សមត្ថកិច្ច​ចម្រុះ​បាន​រកឃើញ​សារធាតុ​មេ​តា​ណុល ឬ​អាល់កុល​ក្លែងក្លាយ ចំនួន​២០០​កាន ស្មើ ៦.០០០​លីត្រ ស្តុក​នៅក្នុង​ទីតាំង​ខាងលើ​។ ដើម្បី​ការពារ​ខ្លាចក្រែង​មានការ​បន្លំ​យក​សារធាតុ​មេ​តា​ណុល​ទាំងនេះ ចែកចាយ​លក់​ជូន​ប្រជាពលរដ្ឋ ធ្វើជា​អាល់កុល​សម្រាប់​លាងដៃ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​អ្នក​ប្រើ លោក​ព្រះរាជអាជ្ញារង និង​សមត្ថកិច្ច​ចម្រុះ បានសម្រេច​បិទ​ទីតាំង​ខាងលើ​ជា​បណ្តោះអាសន្ន ហើយ​វត្ថុតាង​រក្សាទុក នៅ​ទីតាំង​ផ្ទះ​នោះ​ដដែល ដើម្បីឱ្យ​ម្ចាស់​ទំនិញ យក​ឯកសារ​ពាក់ព័ន្ធ​មក​បង្ហាញ​សមត្ថកិច្ច អនុវត្ត​នីតិវិធី​បន្ត​។​

​អគ្គនាយកដ្ឋាន ក​.​ប​.​ប សូម​អំពាវនាវ​ដល់​សាធារណៈជន ជាពិសេស​អាជីវក​រល​ក់​ដុំ និង​លក់រាយ​ទាំងអស់ មេត្តា​ចូលរួម​សហការ និង​ស្វែងយល់​អំពី​ការប្រកប​អាជីវកម្ម​ដោយ​ការទទួលខុសត្រូវ ជៀសវាង​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់ និង​ប្រឈម​ចំពោះមុខ​ច្បាប់​ថែម​ទៀតផង​៕​ដោយ​៖​កូ​ឡាប​

spot_img
×