Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្លែឈើ​ប៉ុន្មាន​ប្រភេទ​នេះ ជួយ​សម្អាត​រាងកាយ​យ៉ាង​មាន​ប្រសិទ្ធភាព​

spot_img

​ការ​ទទួលទាន​ផ្លែឈើ​ជាប្រចាំ​ពិតជា​មាន​សារសំខាន់​ខ្លាំងណាស់​ព្រោះ​វា​ជួយ​ធ្វើ​ឲ្យ​សុខភាព​យើង​ល្អ និង​ជួយ​សម្អាត​សារធាតុពុល​ក្នុង​រាងកាយ​បាន​ទៀតផង​។ ថ្ងៃនេះ CEN សូម​ណែនាំ​ផ្លែឈើ​មួយចំនួន ដែល​អ្នក​គួរ​ទទួលទាន បើ​ចង់​ទទួលបាន​រាងកាយ​ខាងក្នុង​ស្អាត​។ ផ្លែឈើ​ទាំងនោះ​មាន​ដូចខាងក្រោម​នេះ​៖

១. ផ្លែ​ប៉ោម​

​ផ្លែ​ប៉ោម​ប្រសើរ​ណាស់​សម្រាប់​សុខភាព​រាងកាយ​ទាំងមូល រួមទាំង​ពោះវៀន​ដោយ​វា​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​ល្អៗ និង​វីតាមីន C ដែល​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ជួយ​កម្ចាត់​ពពួក​បាក់តេរី​អាក្រក់ ហើយ​បង្កើន​ចំនួន​បាក់តេរី​ល្អ​ជំនួស​វិញ​ធ្វើ​ឲ្យ​ឲ្យ​មុខងារ​ពោះវៀន​កាន់តែ​ប្រសើរឡើង​។ ផ្លែឈើ​នេះ​ក៏​ជា​ប្រភព​ដ៏​ល្អ​នៃ​ជាតិ​ទឹក​និង​ជាតិ​សរសៃ ដែល​ចាំបាច់​សម្រាប់​ការ​ស្រក​ទម្ងន់​។ ការទទួល​ទាន​ផ្លែ​ប៉ោម​ក៏​ជួយ​កាត់បន្ថយ​ហានិភ័យ នៃ​ជំងឺ​បេះដូង​និង​ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​ផងដែរ​។​

២. ផ្លែ​ទទឹម​

​ផ្លែឈើ​នេះ​មាន​ប្រសិទ្ធភាព​បង្កើន​បរិមាណ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ក្នុង​រាងកាយ ហើយ​កម្ចាត់​នូវ​រាល់​ជាតិពុល​គ្រោះថ្នាក់​។ ការទទួល​ទាន​ផ្លែ​ទទឹម ក៏​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​គួរឱ្យកត់សម្គាល់​។​

៣. ផ្លែ​ម្នាស់​

​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ម៉​ង់​កា​ណែ​ស​និង​វីតាមីន C ដែល​ជួយ​សម្អាត​ពេញ​ក្នុង​រាងកាយ​។ លើសពីនេះទៅទៀត​ម្នាស់​មា​ន​ផ្ទុក​សារធាតុ Bromelain ដែល​ល្អ​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​បេះដូង និង​ថែមទាំង​ដើរតួ​ជា​ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទិ​ក កាត់បន្ថយ​ការ​រលាក​ក្នុង​រាងកាយ​ទៀតផង​។​

៤. ផ្លែ​ល្ហុង​

​ផ្លែឈើ​នេះ​ជួយ​សម្រួល​ដល់​ប្រសិទ្ធភាព នៃ​ការរំលាយ​អាហារ​ល្អ សម្រាប់​ការសម្អាត​ក្នុង​រាងកាយ​។ ផ្លែ​ល្ហុង​ក៏​ជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន និង​ជាតិ​រ៉ែ​ចាំបាច់​ដែល​ជួយ​បង្កើន​កម្រិត​នៃ​ថាមពល​។​

៥. ផ្លែ​ឪឡឹក​

​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ទឹក ជាតិ​ស​សៃ វីតាមីន និង​ជាតិ​រ៉ែ​ដែល​ជួយ​កម្ចាត់​រាល់​ជាតិពុល​ពី​ក្នុង​រាងកាយ​។​

៦. ដូង​

​ទឹកដូង គឺជា​ថ្នាំ​បញ្ចុះ​ទឹកនោម​បែប​ធម្មជាតិ ដែលមាន​ប្រសិទ្ធភាព​យ៉ាង​ប្រសើរ ក្នុងការ​ទប់ស្កាត់​ជំងឺ​តម្រងនោម​។ វា​ក៏​ជួយ​សម្អាត​ផ្លូវ​ទឹកនោម ផ្លោក​នោម និង​ថែមទាំង​អាច​បំបែក​ក្រួស​ក្នុង​តម្រងនោម​បាន​ផងដែរ​៕

​អត្ថបទ​៖ health​

spot_img
×