Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ខ្សែជីវិត​មើលមិនឃើញ​! ពី​វិស្វករ​យន្តហោះ​ប្រាក់ខែ​៣​ពាន់​ដុល្លារ ធ្លាក់ខ្លួន​មក​ធ្វើ​ជាង​ជួសជុល​ម៉ាស៊ីនត្រជាក់ ព្រោះតែ​ដោយសារ​….

spot_img

ជា​វិស្វករ​យន្តហោះ​ម្នាក់​ដែល​ទទួលបាន​ប្រាក់ខែ​សមរម្យ ដែល​អាច​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​លើសពី​គ្រប់គ្រាន់ បុរស​ម្នាក់​នៅក្នុង​ប្រទេស​ថៃ ជា​អកុសល​ត្រូវធ្វើ​ការសម្រេចចិត្ត​យ៉ាង​ពិបាក ក្នុង​ការរក​មធ្យោបាយ​សាង​ចំណូល​ផ្សេង​ពីនេះ បន្ទាប់ពី​ក្រុមហ៊ុន​របស់គាត់ បាន​បញ្ឈប់​ការងារ និង​សូម្បី​ប្រាក់ខែ​ក៏​គ្មាន​។

​លោក Folkky Chutiphong ដែល​បាន​ចែករំលែក​រឿងរ៉ាវ​រប​ស់គា​ត់ នៅលើ​ហ្វេ​ស​ប៊ុ​ក និង​ធ្វើ​ឲ្យ​រំជួល​បេះដូង​មនុស្ស​ជាច្រើន បើទោះជា​បាន​ជួប​បញ្ហា​ជីវិត​ពេល​មាន​វិបត្តិ​នេះ យ៉ាង​ក៏ដោយ ក៏​គាត់​នៅតែមាន​សង្ឃឹម​ដែរ​។​

​នៅពេលដែល​គាត់​នៅមាន​ការងារ​នៅឡើយ លោក Chutiphong ទទួលបាន​ប្រាក់ខែ​ជិត ១០ ម៉ឺន​បាត​ក្នុង​មួយខែ (​ស្មើ ៣.០០០ ដុល្លារ​)​។ ប៉ុន្តែ​ដោយសារតែ​វិបត្តិ​សេដ្ឋកិច្ច​នាពេល​បច្ចុប្បន្ន ក្រុមហ៊ុន​បាន​ផ្ញើលិខិត​មួយ​ឲ្យ​គាត់ ដោយ​បញ្ជាក់ថា ការងារ​របស់គាត់​ត្រូវបាន​ផ្អាក ជា​បណ្តោះអាសន្ន​ហើយ​។ គាត់​បាន​លើកឡើងថា ខណៈពេលដែល​ប្រាក់ចំណូល​របស់គាត់ បាន​ផ្អាក​ដ៏​ប្រថុចញ៉ុច​បែបនេះ ការចំណាយ​របស់គាត់​នៅតែ​បន្ត​កើនឡើង ដែល​បង្កើតឱ្យមាន​ភាព​តានតឹង​មិនគួរ​ឱ្យ​ជឿ​។​

​ប៉ុន្តែ​នៅពេលដែល​គាត់​ក្រឡេក​មើលមុខ​កូនប្រុស​របស់គាត់ៗ បាន​រំលឹក​ខ្លួនឯង​ថា “​ខ្ញុំ​មិនអាច​មាន​អារម្មណ៍​តានតឹង បែបនេះ​ទេ​។ ខ្ញុំ​ត្រូវតែ​រក​អ្វីដែល​ត្រូវធ្វើ ដើម្បី​បាន​ប្រាក់​ផ្គត់ផ្គង់​គ្រួសារ​របស់ខ្ញុំ​” ។​

​ដោយ​ប្តេជ្ញា​ថា​នឹង​ស្វែងរក​ប្រភព​ចំណូល​ថ្មី បន្ទាប់មក លោក Chutiphong បាន​ពិភាក្សា​ជាមួយ​មិត្តភក្តិ ហើយ​ងាក​ទៅរក​គំនិត​នៃ​ការបើក​ក្រុមហ៊ុន​សេវាកម្ម សម្អាត​ម៉ាស៊ីនត្រជាក់​។ ជាការ​ពិតណាស់ សម្រាប់​ខែ​រដូវក្តៅ​នេះ គឺ​ពិតជា​ក្តៅ​ណាស់​នៅក្នុង​ប្រទេស​ថៃ ខណៈ​មនុស្ស​ជាច្រើន​ឥឡូវនេះ ក៏​កំពុង​ត្រូវ​ស្នាក់នៅ​ក្នុងផ្ទះ​ទៀត ដែលជា​ឱកាស​រក​ការងារ​ធ្វើបាន​។​

​ជាមួយ​មុខរបរ​បង្កើត​អាជីវកម្ម​ថ្មី​របស់​ពួកគេ លោក Chutiphong និង​មិត្ត​របស់គាត់ បាន​សម្អាត​ម៉ាស៊ីនត្រជាក់ អស់​រយៈពេល​ជាង​មួយ​សប្តាហ៍​មកហើយៗ អាច​លាង​សម្អាត​ម៉ាស៊ីនត្រជាក់​ចំនួន ៦ គ្រឿងក្នុង​មួយថ្ងៃ​។ ពួកគេ​គិតថ្លៃ ៣៥០ បាត (៣​ម៉ឺន​៥​ពាន់​រៀល​) ក្នុងការ​សម្អាត​ម៉ាស៊ីនត្រជាក់​មួយគ្រឿង ។​

​ផ្អែកលើ​តម្លៃ​នេះ ពួកគេ​ទាំងពីរ​នាក់​មាន​ចំណូល​ប្រចាំថ្ងៃ​ប្រហែល ២១០០ បាត (​ប្រមាណ​ជា ) ហើយដោយ​ធ្វើការ ៦ ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ពួកគេ​រកបាន​ប្រាក់ចំណូល​សរុប​ជាង ៥០.៤០០ បាត​ក្នុង​១​ខែ​។ បន្ទាប់ពី​ការកាត់បន្ថយ​ការចំណាយ ពួកគេ​ចែករំលែក​ប្រាក់ចំណេញ​ចុងក្រោយ​ចំនួន ២០.០០០ បាត ។​

​ទោះបី​វា​មិន​ច្រើន​ដូច​អ្វីដែល​គាត់​រកបាន​ពីមុន​ក៏ដោយ ក៏​លោក Chutiphong មាន​មោទនភាព​ដោយបាន​និយាយថា គាត់​នឹង​បន្តធ្វើ​ការងារ​នេះ​ទៀត ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​របស់គាត់​ក្នុង​គ្រា​លំបាក​នេះ​៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ worldofbuzz)


spot_img
×