Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើង​លុបចោល ផែនការ​ចាត់​ក្រុមការងារ​ត្រៀម​រៀបចំ​មុន នៅ​កូរ៉េ​ខាងត្បូង​

spot_img

​នៅ​ថ្ងៃ​ទី ១៩ ខែ​មករា កូរ៉េ​ខាងជើង​បាន​លុបចោល​ផែនការ​ចាត់​ក្រុមការងារ​ត្រៀម​រៀបចំ​មុន ទៅកាន់​កូរ៉េខាងត្បូង នា​ថ្ងៃ​ទី ២០ មករា ដើម្បី​សម្រាប់​កិច្ច​ការសម្តែង​សិល្បៈ​កូរ៉េខាងជើង​នៅ Olympic រដូវ​រងា Pyeongchang 2018 ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី ៩ កុម្ភៈ ដល់ ថ្ងៃទី ២៥ កុម្ភៈ ខាងមុខ​។​

​អ្នកស្រី Hyon Song-wol

​កូរ៉េខាងជើង បាន​ជូន​ព័ត៌មាន​ឲ្យ​កូរ៉េខាងត្បូង​ពី​ការផ្អាក​ផែនការ​ចាត់​ក្រុមការងារ ដែល​មាន​សមាជិក ៧​រូប មក​មុន​ដើម្បី​ត្រួតពិនិត្យ​មើល​បណ្តា​ទី​តាម​ង ដែល​ត្រូវ​សម្តែង​នៅ​សេ​អ៊ូ​ល​ផង Gangneung ជិត Pyongchang -​កន្លែង​ដែល​ប្រព្រឹត្តទៅ Olympic រដូវ​រងា​។​

​ភាគី​កូរ៉េ​ខាងជើង ពុំបាន​ប្រាប់​ពី​មូលហេតុ​នាំឲ្យ​មាន​ការលុបចោល​ផែនការ​នេះទេ​។ ក្រសួង​ឯកភាព កូរ៉េខាងជើង នឹង​បញ្ជាក់​រឿងនេះ លំអិត​តាមរយៈ​ខ្សែ​ទូរស័ព្ទ​ក្តៅ​។​

​រឿងរ៉ាវ គឺ​ដំបូង​ឡើយ កូរ៉េ​ខាងជើង​បាន​ធ្វើឲ្យ​ក្រុម​ការងារ ដែល​មាន​សមាជិក ៧​រូប ដឹកនាំ​ដោយ​អ្នកស្រី Hyon Song-wol ធ្វើជា​ប្រធាន​ក្រុម ហើយ​មាន​គំរោង​ធ្វើ​ដំណើរ​តាមផ្លូវ​ថ្មើរជើង ភាគ​ខាងលិច រួច​ទៅ​ធ្វើការ​នៅ​កូរ៉េ​ខាងត្បូង ២​ថ្ងៃ​។​

​គួរកត់សម្គាល់​ថា ការប្រកាស​ខាងលើ បាន​កើតមាន ក្រោយពេល​រដ្ឋាភិបាល​កូរ៉េខាងត្បូង ទើប​ប្រកាសថា នឹង​ចាត់​ក្រុមការងារ​របស់​ខ្លួន​ដែល​មាន​សមាជិក ១២​រូប ទៅ​ប្រកួត​ពិនិត្យមើល មូលដ្ឋាន​កីឡា របស់​កូរ៉េ​ខាងជើង​នៅ​សប្តាហ៍​ខាងមុខ ដើម្បី​ត្រៀម​រៀបចំ​បណ្តា​ព្រឹត្តិការណ៍​វប្បធម៌ និង​ការហ្វឹកហ្វឺន​រួម រវាង​ប្រទេស​ទាំង​២ មុនពេល​ចាប់ផ្តើម Olympic Pyeongchang 2018​។​

​ប្រតិភូ ១២​នាក់​នេះ ក៏​នឹង​ធ្វើដំណើរ​តាម​ផ្លូវគោក​ប៉ែក​ខាងកើត​នៅ​ថ្ងៃទី ២៣ មករា ហើយ​ប្រើ​ពេល ៣​ថ្ងៃ សម្រាប់​ពិនិត្យ​មើល​តំបន់​សម្រាកលំហែ រំអិល​ព្រិល Masikryong និង​មូលដ្ឋាន​វប្បធម៌​នៅ​ជិត​ភ្នំ Kumgang​។​

​រឿង​ទាំង ២ សុទ្ធសឹង​បាន​ឯកភាពគ្នា​ក្នុង​អង្គប្រជុំ​ថ្នាក់​អ្នកឯកទេស កាលពី​ថ្ងៃ​ទី ១៧ មករា កន្លងមក​៕ សូ​យ​ន​

spot_img
×