Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិន​សរសើរ​មិនបាន​! វ័យ​៨០​ឆ្នាំ​ទៅហើយ តែ​លោកយាយ​នៅតែ​អាច​រកប្រាក់ ពុំ​ត្រឹមតែ​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ​ទេ សូម្បី​អាច​រក​បង់ថ្លៃ​ផ្ទះជួល​ទៀត (​វីដេអូ​)

spot_img

​បច្ចុប្បន្ននេះ ស្ទើរតែ​ពិភពលោក​ទាំងមូល​កំពុង​រង​នូវ​ជំងឺ Covid-19 ដែល​កំពុង​រាតត្បាត​។ ទន្ទឹមនេះ សេដ្ឋកិច្ចពិភពលោក​ក៏​កំពុង​ធ្លាក់ចុះ​ផងដែរ ខណៈដែល​មនុស្ស​គ្រប់គ្នា​ត្រូវ​អង្គុយ​នៅផ្ទះ ដើម្បី​ការពារ​ឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។​

​អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​នោះ គឺថា​ប្រជាជន​ដែលមាន​ប្រាក់ចំណូល​ទាប នៅតែ​ខំប្រឹង​ស្វះ​ស្វែងរក សន្សំ​ប្រាក់ ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​ផង និង​ក៏​ដូច​សម្រាប់​អនាគត​ត​ថ្ងៃ​ខាងមុខ​។​

​ជាមួយគ្នានេះ​ផងដែរ អ្នកប្រើប្រាស់ Twitter ម្នាក់​នៅ​ឥណ្ឌូណេស៊ី បាន​បញ្ចេញ​នូវ​ខ្សែជីវិត​តស៊ូ​របស់​ដូនចាស់​ម្នាក់ មក​បង្ហាញ ដោយសារតែ​មើលឃើញ​គាត់​បាន​ខំប្រឹង​តស៊ូ​នឹង​ជីវិត រក​នេះ​រក​នោះ​បន្តិចបន្តួច​មក​លក់​សឹងតែ​ពេញ​មួយថ្ងៃៗ ដើម្បី​ផ្គត់ផ្គង់​ការ​ទទួលទាន​ប្រចាំថ្ងៃ និង​សម្រាប់​បង់ថ្លៃ​ផ្ទះជួល​។​

​ជា​រៀងរាល់​ព្រឹក គេ​បានឃើញ​លោកយាយ Mbah Sum មាន​ព្រះជន្ម ៨១ ឆ្នាំ តែង​ភ្ជាប់​ជាមួយ​ល្អី​ចងភ្ជាប់​នឹង​ខ្នង ដើរទៅ​កាន់​ជាយ​ភូមិ ដើម្បី​បេះ​បន្លែបង្កា និង​ម្ហូបចំណី​ខ្លះៗ​ផ្សែផ្សំ​គ្នា យកមក​លក់​នៅក្នុង​ភូមិ ដើម្បី​បាន​លុយ​គ្រាន់​ទិញ​អង្ករ​ហូប និង​សល់​បន្តិច​បន្ត​សន្សំទុក​បង់ថ្លៃ​ផ្ទះជួល ។​

​តាមរយៈ​ការតស៊ូ​របស់លោក​យាយ Sum គ្រប់គ្នា​ពិតជា​មានការ​កោតសរសើ​រ​យ៉ាងខ្លាំង ព្រោះថា វ័យចាស់​ចំណាស់​នេះ​ទៅហើយ តែ​លោកយាយ​នៅតែមាន​កម្លាំងកំហែង​រឹងប៉ឹង អាច​រកលុយ​បាន​ទៀត ៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ borakdaily)​

spot_img
×