Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​ផ្សព្វផ្សាយ​ព័ត៌មាន លើ​បណ្តាញ​ទំនាក់ទំនង​សង្គម គឺ​ត្រូវ​ទទួលខុសត្រូវ ចំពោះមុខ​ច្បាប់

spot_img

​ភ្នំពេញ​៖ អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​អ្នកនាំពាក្យ បានបញ្ជាក់​ប្រាប់​ទៅគ្រប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ថា ក្រសួង មិនដែល​ប្រកាស​ទទួលស្គាល់ថា ការផ្សព្វផ្សាយ​ព័ត៌មាន នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​កថា មាន​លក្ខណៈ​ត្រឹមត្រូវ​តាម ផ្លូវច្បាប់​នោះទេ ហើយ​ពួកគេ​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ជា​ធរមាន​។

​ឯកឧត្តម បាន​បន្តថា ក្រសួង​ផ្តល់​ការទទួលស្គាល់​ចំពោះតែ​ការចុះបញ្ជី​ត្រឹមត្រូវ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅលើ​គេហទំព័រ​ប៉ុណ្ណោះ ។​

​ឯកឧត្តម មាស សោ​ភ័​ណ្ឌ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន បានបញ្ជាក់​ដូច្នោះ ធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី​វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ត របស់​ក្រសួង​ព័ត៌មាន ដែល​រៀបចំឡើង​នៅ​ព្រឹក​ថ្ងៃទី​៩ មេសា​នេះ នាទី​ស្តីការគណៈរដ្ឋមន្ត្រី ។​

​ឯកឧត្តម មាស សោ​ភ័​ណ្ឌ បាន​ថ្លែងថា សម្រាប់​ការផ្សព្វផ្សាយ​ព័ត៌មាន តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក នាពេល​កន្លងទៅនេះ គឺ​ក្រសួង​មិនដែល​ទទួលស្គាល់​ឡើយ ។ ដោយឡែក​ចំពោះ​បញ្ហា​នេះ ក៏​ក្រសួង​មិនបាន​ព​ង្រើ​យ​កន្តើយ​ឡើយ ដោយ​ក្រសួង បាន​មាន​វិធានការ​ផ្លូវច្បាប់ ក្នុងការ​អប់រំ​ណែនាំ​ដល់​អង្គភាព ឬ​ស្ថាប័ន​ព័ត៌មាន​នានា ណា​ដែល​មិនបាន​ចុះបញ្ជី​ត្រឹមត្រូវ ។​

ឯកឧត្តម ព្រមាន​ដែរ​ថា ចំពោះ​អ្នក​ដែល​ប្រើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​កំពុងមាន​ចេតនា នៅក្នុង​ការផ្សព្វផ្សាយ​ព័ត៌មាន លើ​បណ្តាញ​ទំនាក់ទំនង​សង្គម គឺ​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់ ៕​ដោយ​៖​កូ​ឡាប​

spot_img
×