Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជីវករ​មួយចំនួន នៅ​ផ្សារ​ស្វាយជ្រំ លក់​អាល់កុល គ្មាន​ស្លាក​សញ្ញា​ត្រឹមត្រូវ មិនមាន​ច្បាប់​អនុញ្ញាត ព្រមទាំង​នំ​ចម្រុះ​ខូចគុណភាព

spot_img

​ខេត្តស្វាយរៀង ៖ សាខា​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​(​ក​.​ប​.​ប​) ខេត្តស្វាយរៀង បាន​សហការ​ជាមួយ មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត នៅ​ព្រឹក​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០២០ ចុះ​ណែនាំ ឱ្យ​បងប្អូន​អាជីវករ​លក់ដូរ នៅ​ផ្សារ​ស្វាយជ្រំ ស្រុក​ស្វាយជ្រំ ពិនិត្យ​ការតាំង​លក់​អាល់កុល ជែ​ល​លាងដៃ និង ម៉ាស​របស់​ក្រុមអាជីវករ​លក់ដូរ បានធ្វើ​តេស្ត​រកសា​ធាតុគីមី និង​គុណភាព​អាល់កុល ក្នុងនោះ មន្ត្រី​បាន​ដកហូត​បាន​អាល់កុល ដែល​គ្មាន​ស្លាក​សញ្ញា​ត្រឹមត្រូវ មិនមាន​ច្បាប់ អនុញ្ញាត​ចំនួន​១៧​ដប និង​អាល់កុល​ក្លែងក្លាយ​១២​ដប ព្រមទាំង​នំ​ចម្រុះ​៧​គីឡូក្រាម​ខូចគុណភាព និង​បានធ្វើ​ការណែនាំ ដល់​អាជីវករ​លក់ដូរ ត្រូវ​បញ្ឈប់​ការតាំង​លក់​អាល់កុល​ដែល​គ្មាន​ប្រភព​ច្បាស់លាស់​បន្តទៀត​។​

​លោក ផឹង និល ប្រធាន​សាខា​កា​ពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) បាន​ឲ្យ​ដឹងថា ក្រសួងពាណិជ្ជកម្ម​ក៏បាន​ព្រមាន​ថា ក្នុងករណី​ដែល​នៅតែ​ពិនិត្យឃើញថា អាជីវករ ពាណិជ្ជករ ក្រុមហ៊ុន​-​សហគ្រាស និង​បុគ្គល ដែល​ធ្វើ​អាជីវកម្ម និង​ផ្តល់​សេវា​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក នៅតែ​ឆ្លៀតឱកាស​ដំឡើងថ្លៃ​ទំនិញ ក្នុងកំឡុងពេល​ប្រទេស​កម្ពុជា កំពុង​ជួបប្រទះ​ជំងឺ​រាតត្បាត ជាស​កល (​កូ​វីដ​-១៩) នេះ ក្រសួងពាណិជ្ជកម្ម នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ជា​ធរមាន​។​

​លោក ផឹង និល បាន​សំណូមពរ​ដល់​អ្នក​នាំចូល​ទំនិញ ត្រូវ​បង្ហាញ​ឯកសារ​នាំចូល ចំពោះ​អាជីវករ​លក់ដុំ និង​លក់រាយ​ទាំងអស់ នៅពេល​ទទួល​ទំនិញ យកមក​លក់​បន្ត សូម​សួររក​ឯកសារ​នៃ​ការទិញ​លក់ ដូចជា​វិក្កយបត្រ​ជាដើម ដើម្បី​ងាយស្រួល​ដល់​សមត្ថកិច្ច តាមរក​អ្នកផ្គត់ផ្គង់​ផលិតផល​ទាំងនោះ និង​ស្វែងរក​ប្រភព​នាំចូល ដើម្បី​សាខា​(​ក​.​ប​.​ប​)​ងាយស្រួល ក្នុងការ​កំណត់​អត្តសញ្ញាណ ក្នុងការ​អនុវត្ត​ច្បាប់​៕​ដោយ​៖ វ៉ៃ​កូ​

spot_img
×