Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាតករកាប់សម្លាប់បុរសម្នាក់ ត្រូវកម្លាំងអាវុធហត្ថចាប់ខ្លួនបាន៣នាក់

spot_img

ភ្នំពេញ៖ ក្រុមឃាតករដែលបានកាប់សម្លាប់បុរសម្នាក់ នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង ត្រូវបានកម្លាំងកងរាជអាវុធហត្ថចាប់បាន៣នាក់ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨នេះ នៅសង្កាត់​ផ្សារដើមគរ ខណ្ឌ​ទួលគោក រាជធានីភ្នំពេញ។ ​ក្រុមឃាតករដែលចាប់បាន៣នាក់នោះ ទី១៖ ឈ្មោះ ជីប ធឺន ហៅ​ជៀប ធឿន ​អាយុ​២២​ឆ្នាំ ទី២៖ ឈ្មោះ សាយ សឹង្ហ អាយុ​១៨​ឆ្នាំ និងទី៣៖ ឈ្មោះ វង្ស វី ​​អាយុ​១៨​ឆ្នាំ។

លោកឧត្ដមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការអាវុធហត្ថខេត្តបាត់ដំបង បានបញ្ជាក់ថា តាមចម្លើយឆ្លើយសារភាពរបស់ជនល្មើស មូលហេតុដែលពួកគេ​កាប់ទៅលើជនរងគ្រោះ គឺមកពីជនរងគ្រោះជិះម៉ូតូសម្លឹងមើលមុខបក្ខពួកខ្លួន ហើយជនរងគ្រោះបានចុះមកវាយពួកខ្លួនមុន ទើបពួកខ្លួនវាយ និងកាប់ជនរងគ្រោះបណ្តាល​របួសធ្ងន់រហូតដល់​​ស្លាប់តែម្តង។

សូមរំលឹកថា នៅយប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ នៅភូមិ​រាមគន់ ឃុំ​គារ ​ស្រុក​មោងឬស្សី ខេត្ដ​បាត់ដំបង មានករណីឃាតកម្មមួយកើតឡើង បង្កដោយជនល្មើសមិនស្គាល់សាវតាមួយក្រុម ដែលមានគ្នាចាប់ពី​៥​នាក់ ទៅ​៧​នាក់ ប្រដាប់ដោយដាវសាំម៉ារ៉ៃ កាំបិតប៉័ងតោ កាំបិតខ្វែវ និង​ចបជីកដងដែក បានធ្វើសកម្មភាពវាយ និង​កាប់ទៅលើដៃគូទំនាស់មួយក្រុមផ្សេងទៀតដែលមានគ្នា​៥​នាក់ បណ្តាលឲ្យជនរងគ្រោះឈ្មោះ ណែម ភា អាយុ​២៧​ឆ្នាំ បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ និង​២​នាក់ផ្សេងទៀតរងរបួស​៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×