Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រមុខ​រាជរដ្ឋាភិបាល ៖ ប្រសិន​មានច្បាប់​គ្រប់គ្រង​ប្រទេស ក្នុង​គ្រាអាសន្ន ប្រហែលជា​ច្បាប់​នោះ ត្រូវ​យកមកអនុវត្ត​នាពេលនេះ​

spot_img

​ភ្នំពេញ​៖ សម្តេច​តេ​ជោ បាន​បញ្ជាក់ថា “​ដើម្បី​សុវត្ថិភាព​របស់​ជាតិ និង​ជីវិត​របស់​ប្រជាជន ខ្ញុំ​ពុំមាន​ជម្រើស​អ្វី ឲ្យ​ល្អ​ជាង​ការ ចេញ​បទបញ្ជា​បែបនេះ​ទេ​។ ប្រសិន​មានច្បាប់​គ្រប់គ្រង​ប្រទេស ក្នុង​គ្រាអាសន្ន ប្រហែលជា​ច្បាប់​នោះ ត្រូវ​យកមកអនុវត្ត​នាពេល​នេះដែរ​។ សូម​ការយោគយល់​ពី​សំណាក់​បងប្អូន​ជនរួមជាតិ​ក្នុង​គ្រា​ដ៏​លំបាក​នេះ​”​។​

សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានចេញ​បទបញ្ជា​បន្ទាន់​ឲ្យ​អាជ្ញាធរ និង​សមត្ថកិច្ច គ្រប់​ជាន់ថ្នាក់ បិទ​ការធ្វើដំណើរ​ក្នុងប្រទេស ពី​រាជធានី​ភ្នំពេញ ទៅកាន់​បណ្ដា​ខេត្ត និង​ការធ្វើដំណើរ​ពី​ខេត្ត​មួយ ទៅ​ខេត្ត​មួយទៀត រហូតដល់​ពី​ស្រុក​មួយ ទៅ​ស្រុក​មួយ ។ បទបញ្ជា​នេះ​មាន​ប្រសិទ្ធភាព​អនុវត្ត​ចាប់ពី​ម៉ោង ២៤:០០ ថ្ងៃទី​០៩ រហូតដល់​ម៉ោង ២៤:០០ ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០២០​។​

​បទបញ្ជា​របស់​រាជរ​ដ្ឋា​ភិ​បាល ចេញ​នៅ​ថ្ងៃទី​៩ មេសា បាន​បញ្ជាក់ថា “​ហាមឃាត់​ការធ្វើដំណើរ​នៅក្នុង​ផ្ទៃ​ប្រទេស រួមមាន​ការធ្វើដំណើរ​ឆ្លង​កាត់ចេញ​-​ចូល​រាជធានី​ភ្នំពេញ (​ដោយ​មិន​ប៉ះពាល់​ដល់​ការធ្វើដំណើរ​ផ្ទៃ​ប្រទេស ក្នុង​រាជធានី​ភ្នំពេញ​នោះទេ​) ការធ្វើដំណើរ​ឆ្លងកាត់​ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយ និង​ការធ្វើដំណើរ​ឆ្លងកាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយទៀត​” ។ ដែល​អនុវត្តន៍​ចាប់ពី​ម៉ោង ២៤ យប់​ថ្ងៃទី ៩ នេះ​ដល់​ថ្ងៃទី ១៦ ខែមេសា គឺ​មិន​ឲ្យ​រថយន្ត ចេញ​តែម្តង​។​

​ទោះបីជា​យ៉ាងណា ការហាមឃាត់​នេះ​ត្រូវបាន​លើកលែង​ចំពោះ ការដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ ទាំង​តាម​ផ្លូវគោក ផ្លូវទឹក និង​ផ្លូវដែក​
​។ រថយន្ត និង​មធ្យោបាយ​ធ្វើដំណើរ របស់​មន្ត្រីរាជការ​ស៊ីវិល​គ្រប់​ស្ថាប័នរដ្ឋ ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ក្នុង​គោលដៅ​បំពេញការងារ​ប្រចាំថ្ងៃ ដែល​ម្ចាស់​យានយន្ត​ត្រូវ បង្ហាញ​ដល់​កងកម្លាំង​មាន​សមត្ថកិច្ច ត្រួតពិនិត្យ​នូវ​អត្តសញ្ញាណប័ណ្ណ​ការងារ​របស់ខ្លួន​។ រថយន្ត និង​មធ្យោបាយ​ធ្វើដំណើរ របស់​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ក្នុង​គោលដៅ​បំពេញភារកិច្ច​របស់ខ្លួន​។ រថយន្ត​សង្គ្រោះបន្ទាន់ របស់​មន្ទីរពេទ្យ​រដ្ឋ និង​ឯកជន​។ រថយន្ត​ពន្លត់​អគ្គិភ័យ​។ រថយន្ត​បម្រើសេវា​ដឹកជញ្ជូន​សំរាម និង​កាកសំណល់​។ ការដឹកជញ្ជូន​កម្មក​រ​ទៅកាន់​ទីកន្លែង​ការងារ នៅតាម​រោងចក្រ​-​សហគ្រាស ដែល​ត្រូវមាន​ប័ណ្ណ​អនុញ្ញាត​ចេញ​ដោយ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ឬ មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។ ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ទៅកាន់​មន្ទីរពេទ្យ ឬ មណ្ឌល​សុខភាព ដែល​នៅ​ជិត បំផុត ដើម្បី​ទទួលបាន​នូវ​សេវា​សុខភាព​ចាំបាច់ និង​បន្ទាន់ ដោយ​កំណត់​ចំនួន​មនុស្ស មិនឱ្យ​លើសពី ៤ (​បួន​) នាក់ សម្រាប់​ករណី​នីមួយៗ ។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែង​សារ ទៅកាន់​មន្ត្រី​រាជរដ្ឋាភិបាល​ថា “​ខ្ញុំ​សូម​ស្នើ​ឲ្យ​មាន​គោលការណ៍ ដែល​ដឹកនាំ​ដោយ​សម្តេច​ក្រឡាហោម ពាក់ព័ន្ធ​នឹង​រឿង​សំខាន់​គឺថា មាន​បងប្អូន​កម្មករ​មួយចំនួន ហាក់ដូចជា​មិន​យល់ស្រប អ៊ីចឹង​ខ្ញុំ​ចង់​ចេញ​បទបញ្ជា តាមរបៀប​មួយ​គឺថា ហាមឃាត់​ការធ្វើដំណើរ​ឆ្លងកាត់ ពី​ខេត្ត​មួយ​ទៅកាន់​ខេត្ត​មួយ គិត​ចាប់ពី​ថ្ងៃទី ១២ មិន​អ៊ីចឹង​ទេ គឺថា​កម្មករ​របស់​យើង​នឹងធ្វើ​ដំណើរ មិន​ព្រម​ស្តាប់បង្គាប់​” ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×