Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឃុំខ្លួន​លោក សុវណ្ណ រិទ្ធី អគ្គនាយក TVFB ដាក់ពន្ធនាគារ PJ ពីបទ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​

spot_img

​ភ្នំពេញ​៖ លោក កី ម៉ា​នេ​រ៉ា ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០២០​នេះ បានសម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​លោក សុវណ្ណ រិទ្ធី អគ្គនាយក TVFB ដាក់ពន្ធនាគារ PJ ពីបទ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ហើយ​ប្រសិនបើ​តុលាការ​រកទោស​កំហុស​ដូច​ការចោទប្រកាន់​នោះ សុវណ្ណ រិទ្ធី អាច​ជាប់ពន្ធនាគារ​ពី​ពី​៦​ខែ​ទៅ​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១​លាន​រៀល ដល់​៤​លាន​រៀល​។

​បញ្ជាក់ថា បទ “​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​” គឺ អំពើ​ញុះញង់​ដោយផ្ទាល់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ឬ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ ដល់​សន្តិសុខ​សង្គម តាម​មធ្យោបាយ​ណាមួយ ក្នុងចំណោម​មធ្យោបាយ​ដែល​មានចែង​នៅក្នុង​មាត្រា ៤៩៤ (​លក្ខខណ្ឌ​អត្ថិភាព​នៃ​ការ​ញុះញង់​) នៃ​ក្រម​នេះ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ ពី​៦​ខែ​ទៅ​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១​លាន​រៀល ដល់​៤​លាន​រៀល ប្រសិនបើ​ការ​ញុះញង់​នោះ គ្មាន​ប្រសិទ្ធភាព​ទេ​។​

​បើ​យោងតាម​ដីកា​របស់​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ៖ ការសម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន និង​ចោទប្រកាន់​អគ្គនាយក TVFB បាន​ធ្វើឡើង​បន្ទាប់ពី​ជនសង្ស័យ​រូបនេះ បាន​ផ្សព្វផ្សាយ​ព័ត៌មាន​បែប​ញុះញង់ មាន​ទាំង​ខ្លឹមសារ​ផង និង​ឡាយ​វីដេអូ តាម​បណ្តាញ​សង្គម ដោយ​កាត់​សំឡេង​របស់​សម្តេច​តេ​ជោ ពី​វិធានការ​របស់​រាជរដ្ឋាភិបាល ក្នុងការ​ទប់ស្កាត់ និង​ការពារ​ជំងឺ COVID-19​។​

​នៅ​ព្រឹក​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០២០​នេះ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ចោទប្រកាន់​លោក សុវណ្ណ រិទ្ធី ពីបទ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​។​

​កាលពី​រសៀល​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០២០ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានចេញ​ប្រកាស​លុបចោល​អាជ្ញាប័ណ្ណ ផ្សព្វផ្សាយ​ព័ត៌មាន​របស់​មជ្ឈមណ្ឌល​ព័ត៌មាន TVFB ទាំងអស់ ដែលមាន​លោក សុវណ្ណ សុខា ជា​ម្ចាស់​ដោយសារតែ​ស្ថាប័ន​ព័ត៌មាន TVFB បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ដែលមាន​ចរិត​ញុះញង់ បង្ក​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម​។​

លោក សុវណ្ណ រិទ្ធី អគ្គនាយក​ព័ត៌មាន TVFB ត្រូវបាន​កម្លាំង​នគរបាល​ផែន​សន្តិសុខ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​នៅ​យប់​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០២០៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×