Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រៀបចំ​ផែនការ​ហាមឃាត់ ការធ្វើដំណើរ​ឆ្លងកាត់​ចេញ​-​ចូល​រាជធានី​ភ្នំពេញ ចាប់ពី​ម៉ោង ២៤:០០ ថ្ងៃទី​៩ ខែមេសា​

spot_img

​ភ្នំពេញ​៖ នា​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី​៩ ខែមេសា ឆ្នាំ​២០២០​នេះ ឯកឧត្តម​ឃួ​ង ស្រេង បាន​ដឹកនាំ​ក្រុមការងារ រដ្ឋបាល​រាជធានី​ភ្នំពេញ ចុះ​ពិនិត្យ​បន្ទាន់​អំពី​ស្ថានភាព រៀបចំ​ផែនការ​ហាមឃាត់ ការធ្វើដំណើរ​ឆ្លងកាត់​ចេញ​-​ចូល​រាជធានី​ភ្នំពេញ ចាប់ពី​ម៉ោង ២៤:០០ ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០២០ រហូតដល់​ម៉ោង ២៤:០០ ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០២០ ដោយ​អនុវត្តតាម​បទបញ្ជា​លេខ​០២ ប​.​ប ចុះ​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០២០ របស់​រាជរដ្ឋាភិបាល ស្តីពី​ការដាក់កំហិត​លើ​ការធ្វើដំណើរ ក្នុងប្រទេស ក្នុង​គោលដៅ​បង្ការ និង​ទប់ស្កាត់​ការ​រា​តនៃ​ជំងឺ​កូ​វីដ​-១៩​។​

គួរកត់សម្គាល់ផ​ងដែ​រថា នៅរាត្រីថ្ងៃនេះ មានប្រជា​ពលរ​ដ្ឋជា​ច្រើន​នាក់ បានប្រើមធ្យោបាយធ្វើ​ដំណើរ​ដោ​យម៉ូតូ រថយន្តឈ្នួល និ​ងរថយន្តក្រុងដឹកនាំអ្នកដំ​ណើ​រ បានចាកចេញពីរា​ជ​ធានីភ្នំ​ពេញ ឆ្ពោះទៅបណ្តាខេត្ត ដែលជាស្រុកកំណើត ​ឲ្យបានមុនម៉ោ​ង២៤និង០០នា​ទីយប់​នេះ ព្រោះថាបើផុត​ម៉ោង​នេះទៅ​ មិនអាចធ្វើដំណើរចាក​ចេញពី​រាជធា​នីបា​នទេ​។

​អភិបាល​រាជធានី បាន​ថ្លែងប្រាប់​ក្រុមអ្នកកាសែត​ថា រាជរដ្ឋាភិបាល ដាក់បទបញ្ជា​ដាក់​កំហិត​ការធ្វើដំណើរ​ក្នុងប្រទេស ដើម្បី​ជំរុញ​បន្ថែម​នូវ​ការអនុវត្ត​បទបញ្ជារ​បស់​រាជរដ្ឋាភិបាល នៅតាម​គោលដៅ​នានា​តាម​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស ដើម្បី​ឆ្លើយតប​ទៅនឹង​ការចាត់វិធានការ ការពារ​ពី​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នៅ​ទូទាំងប្រទេស ជាពិសេស​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ មិនត្រូវ​ធ្វើដំណើរ​ពី​ខណ្ឌ​មួយ​ទៅ​ខណ្ឌ​មួយ​នោះទេ ក្នុង​រយៈពេល​នៃ​ការ​បទបញ្ជា​នេះ​។​

​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ និង​ជា​អភិបាល​រាជធានី​ភ្នំពេញ ឯកឧត្តម ឃួ​ង ស្រេង នៅ​ព្រលប់​ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០២០​នេះ បាន​បើក​កិច្ចប្រជុំ​ជាបន្ទាន់ មួយ​ជាមួយ អាជ្ញាធរ​ខណ្ឌ​ទាំង​១៤​និង​សមត្ថកិច្ច​ទាំងអស់​ចំណុះ​ឲ្យ​រដ្ឋបាល​រាជធានី ដើម្បី​ត្រៀម​រៀបចំ​ផែនការ​នៃ​ការបិទ​ចរាចរណ៍​ចេញពី​រាជធានី​ភ្នំពេញ ទៅតាម​បណ្តា​ខេត្ត ក្រុង ស្រុក​នានា ឆ្លើយតប​ទៅនឹង​បទបញ្ជា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ដើម្បី​ចូលរួម​ការរីក​រាលដាល COVID-19​។​

​ក្នុង​កិច្ចប្រជុំ​នោះ​ឯកឧត្តម ឃួ​ង ស្រេង ដាក់បទបញ្ជា​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​សមត្ថកិច្ច​ទាំងអស់​ចំណុះ​ឲ្យ​រដ្ឋបាល​រាជធានី ត្រូវអនុវត្ត​ការងារ​ឲ្យ​បាន​ជោគជ័យ គឺ​មិន​អនុញ្ញាត​ឲ្យ​មានការ​ធ្វើដំណើរ​ចេញ ចូល​រាជធានី​ភ្នំពេញ​ឡើយ ចំពោះ​រថយន្ត​ដឹក​អ្នកដំណើរ រាប់ទាំង​រឺ​ម៉ក​កង់​បី ដែលមាន អ្នកជិះ​ចាប់ពី​៤​នាក់​ឡើងទៅ គឺអាច​ធ្វើ​ចរាចរណ៍​បាន​ម៉ូតូ​។ ចំពោះ​ការផឹកស៊ី​បង្ក​ភាពអនាធិបតេយ្យ ក៏ត្រូវ​ហាមឃាត់​ផងដែរ ហើយ​ការងារ​នេះ ត្រូវ​ចាម​ផ្តើម​អនុវត្ត​នៅ​ម៉ោង​២៤​និង​០០​នាទី​យប់​នេះ​តទៅ រហូតដល់​ថ្ងៃទី​១៦ មេសា ឆ្នាំ​២០២០​។​

​សូមបញ្ជាក់ថា សម្ដេច​តេ​ជោ ហ៊ុន សែន បានចេញ​បទបញ្ជា​ឲ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​បិទ​ការធ្វើដំណើរ​ក្នុងប្រទេស ពី​រាជធានី​ភ្នំពេញ ទៅកាន់​បណ្ដា​ខេត្ត និង​ការធ្វើដំណើរ​ពី​ខេត្ត​មួយ ទៅ​ខេត្ត​មួយទៀត​រហូតដល់​ពី​ស្រុក​មួយ ទៅ​ស្រុក​មួយ ដោយ​ចាប់​អនុវត្តន៍​ពី​ម៉ោង​២៤​និង​០០​នាទី​ថ្ងៃទី​៩ រហូតដល់​ថ្ងៃទី​១៦ ខែមេសា​ឆ្នាំ​២០២០​។​

​គួរបញ្ជាក់​បន្ថែមថា បទបញ្ជា​របស់​រាជរ​ដ្ឋា​ភិ​បាល ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០២០​នេះ បាន​បញ្ជាក់ថា ហាមឃាត់​ការធ្វើដំណើរ​នៅ​ផ្ទៃ​ក្នុងប្រទេស រួមមាន​ការធ្វើដំណើរ​ឆ្លងកាត់​ចេញចូល​រាជធានី​ភ្នំពេញ (​ដោយ​មិន​ប៉ះពាល់​ដល់​ការធ្វើដំណើរ​ផ្ទៃក្នុង​រាជធានី​ភ្នំពេញ​នោះទេ​) ការធ្វើដំណើរ​ឆ្លងកាត់​ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយ និង​ការធ្វើដំណើរ​ឆ្លងកាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយទៀត​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី​ការហាមឃាត់​នេះ​ត្រូវបាន​លើកលែង​ចំពោះ ការដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ ទាំង​តាម​ផ្លូវគោក ផ្លូវទឹក និង​ផ្លូវដែក​។ រថយន្ត និង​មធ្យោបាយ​ធ្វើដំណើរ​របស់​មន្ត្រីរាជកា​រ​ស៊ីវិល​គ្រប់​ស្ថាប័នរដ្ឋ ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ក្នុង​គោលដៅ​បំពេញការងារ​ប្រចាំថ្ងៃ ដែល​ម្ចាស់​យានយន្ត​ត្រូវ បង្ហាញ​ដល់​កងកម្លាំង​មាន​សមត្ថកិច្ច​ត្រួតពិនិត្យ​នូវ​អត្តសញ្ញាណប័ណ្ណ​ការងារ​របស់ខ្លួន​។​

​រថយន្ត និង​មធ្យោបាយ​ធ្វើដំណើរ​របស់​កងកម្លាំង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ ក្នុង​គោលដៅ​បំពេញភារកិច្ច​របស់ខ្លួន ។​រថយន្ត​សង្គ្រោះបន្ទាន់​របស់​មន្ទីរ​ពេទ្យ​រដ្ឋ និង​ឯកជន​។ រថយន្ត​ពន្លត់អគ្គីភ័យ រថយន្ត​បម្រើសេវា​ដឹកជញ្ជូន​សំរាម និង​កាកសំណល់ ការដឹកជញ្ជូន​កម្មក​រ​ទៅកាន់​ទីកន្លែង​ការងារ​នៅតាម​រោងចក្រ​–​សហគ្រាស ដែល​ត្រូវមាន​បណ្ណ​អនុញ្ញាត​ចេញ​ដោយ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ឬ មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។ ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ទៅកាន់​មន្ទីរពេទ្យ ឬ មណ្ឌល​សុខភាព ដែល​នៅ​ជិត បំផុត ដើម្បី​ទទួលបាន​នូវ​សេវា​សុខភាព​ចាំបាច់ និង​បន្ទាន់ ដោយ​កំណត់​ចំនួន​មនុស្ស មិនឱ្យ​លើសពី ៤ (​បួន​) នាក់ សម្រាប់​ករណី​នីមួយៗ​។​

សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​បញ្ជាក់ថា “​ដើម្បី​សុវត្ថិភាព​របស់​ជាតិ និង​ជីវិត​របស់​ប្រជាជន ខ្ញុំ​ពុំមាន​ជម្រើស​អ្វី ឲ្យ​ល្អ​ជាង​ការ ចេញ​បទបញ្ជា​បែបនេះ​ទេ​។ ប្រសិន​មានច្បាប់​គ្រប់គ្រង​ប្រទេស ក្នុង​គ្រាអាសន្ន ប្រហែលជា​ច្បាប់​នោះ ត្រូវ​យកមកអនុវត្ត​នាពេល​នេះដែរ​។ សូម​ការយោគយល់​ពី​សំណាក់​បងប្អូន​ជនរួមជាតិ​ក្នុង​គ្រា​ដ៏​លំបាក​នេះ​”៕ដោយ៖កូឡាប

spot_img
×