Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​មេធាវី រស់ ផល្លា បាន​បរិច្ចាគ​ប្រាក់បៀវត្សរ៍ ៧​ខែ ជូន​គណៈកម្មការ​ជាតិ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩

spot_img

​ភ្នំពេញ​៖ លោក​មេធាវី រស់ ផល្លា ទីប្រឹក្សា​ក្រសួងយុត្តិធម៌ ឋានៈ​ស្មើ​អគ្គនាយករង សម្រេច​បរិច្ចាគ​ប្រាក់បៀវត្សរ៍​របស់ខ្លួន​រយៈពេល ៧​ខែ ជូន​គណៈកម្មការ​ជាតិ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ ដើម្បី​ចូលរួម​ដោះស្រាយ​ការលំបាក​ទាំងឡាយ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​ក្នុង​លិខិត​ប្រកាស​ពី​ការបរិច្ចាគ​ថវិកា​ផ្ញើ​ទៅ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ លោក​មេធាវី រស់ ផល្លា បាន​គូសបញ្ជាក់ថា លោក​បរិច្ចាគ​ប្រាក់បៀវត្សរ៍​របស់ខ្លួន ជូនទៅ​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ ចាប់ពី​ខែឧសភា ដល់​ខែវិច្ឆិកា​។​
​លោក​មេធាវី រស់ ផល្លា បាន​គូសបញ្ជាក់​ក្នុង​លិខិត​នោះ​ថា ការបរិច្ចាគ​នេះ ជា​ស្មារតី​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​១៩ ដែល​កំពុង​រាលដាល​នៅក្នុង​ប្រទេស​កម្ពុជា​។ លោក​បាន​បន្ថែមថា ចំណែក​ប្រាក់បៀវត្សរ៍​របស់លោក ជា​ចំនួន​ទឹកប្រាក់​មួយ​តិចតួច តែ​ជា​ស្មារតី​នៃ​ការចែករំលែក និង​ជា​ស្មារតី​នៃ​ការជួយ​គ្នា​របស់​មន្ត្រី​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​ជួយ​ដល់​សង្គមជាតិ ជួយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុងពេល​ជួប​ការលំបាក​៕​ដោយ​៖​កូ​ឡាប​

spot_img
×