Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ​នាំ​ពោះវៀន​ជ្រូក និង​គ្រឿងក្នុង​មាន​សារ​ធាតុគីមី ២​កុងតឺន័រ ត្រូវបាន​បញ្ជូន​មកដល់​សាលាដំបូង​

spot_img

​ខេត្តកណ្តាល​៖ ជនសង្ស័យ​ជា​ម្ចាស់​ឃ្លាំង និង​លួច​នាំចូល​ពោះវៀន​ជ្រូក គ្រឿងក្នុង​សត្វ ដែលមាន​សារធាតុ​គីមី​ចំនួន​២​កុងតឺន័រ ទម្ងន់​ប្រមាណ​៥​តោន ដែល​សមត្ថកិច្ច​បង្ក្រាប​កាលពី​ម្សិលមិញ​នេះ ស្ថិតក្នុង​ភូមិ​ជ័យ​ឧ​ត្ត​ម ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ត្រូវបាន​នគរបាល​ខេត្តកណ្តាល បញ្ជូន​ខ្លួន​មកដល់​សាលាដំបូង​ខេត្តហើយ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី នៅ​រសៀល​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០២០​នេះ​។​

​ជនសង្ស័យ​ឈ្មោះ ហ៊ឹម សុខ​ហឿន អាយុ​ជាង​៣០​ឆ្នាំ លួច​នាំចូល​ពោះវៀន​ជ្រូក គោ គ្រឿងក្នុង​សត្វ ចំនួន​២​កុងតឺន័រ ស្មើ​៥​តោន មាន​ក្លិនស្អុយ ដែល​ខាង​ជំនាញ​កាំកុងត្រូល​បញ្ជាក់ថា នាំចូល​អត់​លិខិតស្នាម និង​ជា​ប្រភេទ​ស្អុយ​ចម្លង​មេរោគ ។ ការ​លួច​នាំចូល​ពោះវៀន​ជ្រូក គោ គ្រឿងក្នុង​សត្វ ចំនួន​២​កុងតឺន័រ ស្មើ​៥​តោន ត្រូវបាន​បង្ក្រាប​នៅ​ព្រឹក​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០២០ ដឹកនាំ​សម្របសម្រួល​នីតិវិធី​ដោយ​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល ។​

​នៅ​ថ្ងៃ​ពុធ ទី​៨ ខែមេសា ឆ្នាំ​២០២០ មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​(​ក​.​ប​.​ប​.) ខេត្តកណ្តាល ដោយមាន​ការចូលរួម​ដោយ​អភិបាលរង​ខេត្ត ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្ត មន្ត្រីនគរបាល​ប្រឆាំង​បទ​ល្មេ​ី​ស​សេដ្ឋកិច្ច មន្ត្រី​សាខាគយ និង​រដ្ឋាករ មន្ត្រី​បសុព្យាបាល អាជ្ញាធរ​ដែនដី និង​អធិការ​ស្រុក បាន​ចុះ​ត្រួតពិនិត្យ ផលិតផល​ពោះវៀន​ជ្រូក មាន​ទម្ងន់ ៥​តោន ដែល​ផ្ទុក​ក្នុង​កុងតឺន័រ​ចំនួន ២ ស្តុក​ទុក​ក្នុង​ឃ្លាំង​គ្មាន​លេខ ដែល​ស្ថិត​ក្នុងភូមិ​ជ័យ​ឧ​ត្ត​ម ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។ ការត្រួតពិនិត្យ ត្រូវបាន​គាំទ្រ​ដោយ​រថយន្ត​ពិសោធន៍​ចល័ត​ផ្នែក​ម្ហូបអាហារ​របស់​អគ្គនាយក​ដ្ឋា​នក​.​ប​.​ប​. ផងដែរ​។​

​អគ្គនាយកដ្ឋាន​ក​.​ប​.​ប​. បាន​ឲ្យ​ដឹងថា ក្រោយ​ការត្រួតពិនិត្យ សមត្ថកិច្ច​ចម្រុះ​បាន​រកឃើញថា ទំនិញ​ពុំមាន​ឯកសារ​បញ្ជាក់ និង​មាន​សភាព​ស្អុយ មាន​ចម្លង​មេរោគ ដោយសារ​ការ​វេច​ខ្ចប់ និង​ទុកដាក់​ពុំ​ត្រឹមត្រូវ​តាម​គោល​ការ​បច្ចេកទេស​។​

​ដោយ​សង្កេតឃើញថា ផលិតផល​ទាំងនេះ​បាន​ខូចគុណភាព​ពុំ​អាច​យកមកប្រើ​ប្រាស់​ជា​ម្ហូបអាហារ​សម្រាប់​បរិភោគ​បាន សមត្ថកិច្ច​ចម្រុះ​បានសម្រេច​ឃាត់ទុក​ទំនិញ​ទាំងនេះ ជា​បណ្តោះអាសន្ន​នៅ​ឃ្លាំង​ខាងលើ ដើម្បី​បំពេញបែបបទ​យកទៅ​កំទេចចោល​តាម​នីតិវិធី​។ ចំណែក​ម្ចាស់​ទំនិញ​ត្រូវបាន​នាំខ្លួន​ទៅ​សាកសួរ​បន្ត​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​៕ ដោយ ៖ កូ​ឡាប​

spot_img
×