Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន-កម្ពុជា ​បានរៀបចំ​កិច្ចចរចា​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ភាគី​ទាំងពីរ ដំណាក់កាល​ទី​២

spot_img

​ភ្នំពេញ​៖ ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា បាន​ឲ្យ​ដឹងថា នា​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០២០ កិច្ចចរចា​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នៃ​ភាគី​ទាំងពីរ ដំណាក់កាល​ទី​២ ត្រូវបាន​រៀបចំឡើង​ក្រោម​ទម្រង់​វី​ឌី​អូ​ចម្ងាយ​។

​ក្នុង​កិច្ចប្រជុំ​នេះ ភាគី​ទាំង​ពីរបាន​ពិភាក្សាគ្នា​លើ​កិច្ចសហប្រតិបត្តិការ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​និង​ផ្លូវ​, កិច្ចសហប្រតិបត្តិការ​វិនិយោគ​, កិច្ចសហប្រតិបត្តិការ​បច្ចេកវិទ្យា​សេដ្ឋកិច្ច​, ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច និង​បញ្ហា​ច្បាប់​មួយចំនួន ដោយ​ផ្អែកលើ​ខ្លឹមសារ​កុង​សុង​ស៊ី​ដែល​បានសម្រេច​យ៉ាង​ទូលំទូលាយ ហើយក៏​ទទួលបាន​វិវឌ្ឍន​ចម្បង​លើ​វិស័យ​ជំនួញ​ទំនិញ​, បទបញ្ញត្តិ​ទីកន្លែង​ផលិត​, ភាព​សម្របសម្រួល​ងាយស្រួល​សម្រាប់​នីតិវិធី​គយ​និង​ពាណិជ្ជកម្ម​, ឧបសគ្គ​បច្ចេកទេស​ចំពោះ​ពាណិជ្ជកម្ម​, វិធានការ​សុខាភិបាល​និង​រុក្ខ​អនាម័យ​, សេវាកម្ម​ពាណិជ្ជកម្ម​, តម្លាភាព និង​វិស័យ​ផ្សេងទៀត​ដែល​ពាក់ព័ន្ធ​ជាមួយនឹង​ច្បាប់​។ ភាគី​ទាំងពីរ​ក៏បាន​ណាត់​ពេលវេលា នឹង​ជំរុញ​កិច្ចចរចា​នេះ​ឲ្យ​បាន​ឆាប់រហ័ស​ក្រោម​ទម្រង់​រូបភាព​ទាំងឡាយ ក្នុងនោះ​ក៏​បញ្ចូល​ទាំង​ទម្រង់​ប្រជុំ​វី​ឌី​អូ​ផងដែរ ដើម្បី​រួមគ្នា​ចាត់វិធានការ​ជាក់ស្តែង​ក្នុង​ការជំរុញ​ពាណិជ្ជកម្ម​សេរី​, លំនឹង​នៃ​សេដ្ឋកិច្ច​តំបន់​, ការការពារ​សង្វាក់​ផលិតកម្ម​លើ​សកលលោក និង​ព្រមទាំង​ការ​រួមគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​វីរុស​COVID-19​។​

​ការពិភាក្សា​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ចិន និង​កម្ពុជា ជា​គំនិត​ផ្តួចផ្តើម​ជាក់ស្ដែង​ដ៏​ចម្បង​នៃ​កុង​សុង​ស៊ី​របស់​ថ្នាក់ដឹកនាំ​ទាំងពីរ​ប្រទេស វា​មាន​សារសំខាន់​ណាស់​ក្នុងការ​បង្កើត​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទាំងពីរ​ប្រទេស​ឲ្យ​កាន់តែ​ស៊ីជម្រៅ អភិវឌ្ឍន៍​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំងពីរ និង​ជួយ​ជំរុញ​កិច្ច​កសាង​សហគមន៍​ជោគវាសនា​រួម​រវាង​ចិន និង​កម្ពុជា​៕​ដោយ​៖​កូ​ឡាប​

spot_img
×