Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​អប់រំ បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​លើកកម្ពស់​ការសិក្សា​ពី​ចម្ងាយ ខណៈ​ប្រទេស​កំពុង​ប្រឈមមុខ​នឹង​ជំងឺ កូ​វីដ​-១៩

spot_img

​ភ្នំពេញ​៖ ក្រោម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ការដឹកនាំ​ផ្ទាល់​ដោយ​ឯកឧត្ដម​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន លោកគ្រូ អ្នកគ្រូ និង​ក្រុមការងារ​បច្ចេកទេស​ក្រសួង​អប់រំ បាន និង​កំពុង​ខិតខំ​ប្រឹងប្រែង ក្នុង​ការថត​វីដេអូ​មាតិកា​អប់រំ​អេឡិចត្រូនិក សម្រាប់​ចាក់ផ្សាយ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ផ្លូវការ​របស់​ក្រសួង ដើម្បី​បម្រើ​ដល់​ការសិក្សា​ពី​ចម្ងាយ ក្នុង​គោលដៅ​ធ្វើ​យ៉ាង​ពង្រឹងគុណភាព​អប់រំ​របស់​សិស្សានុសិស្ស ខណៈដែល​កម្ពុជា និង​ប្រទេស​នានា​នៅលើ​សាកលលោក​កំពុង​រងគ្រោះ​ដោយសារ​ជំងឺ កូ​វីដ​-១៩​។​

​ទន្ទឹមនឹង​កិច្ចខិតខំ​ប្រែង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង​ព័ត៌មាន ដៃគូ​ពាក់ព័ន្ធ​នានា ព្រមទាំង​ក្រុមហ៊ុន​ឯកជន ក៏បាន​ចូលរួម​សហការ​យ៉ាង​អស់ពី​កម្លាំងកាយ​ចិត្ត​ដើម្បី​ធ្វើយ៉ាងណា​ជំរុញ​ឱ្យ​ការសិក្សា​ពី​ចម្ងាយ​នេះ​កាន់​តែមាន​ភាពងាយស្រួល និង​អំណោយផល​ដល់​សិស្សានុសិស្ស​គ្រប់​កម្រិតសិក្សា​។​

​ការផលិត​មាតិកា​អប់រំ​អេឡិចត្រូនិក មិន​ត្រឹមតែ​ចូលរួមចំណែក​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ប៉ុណ្ណោះ​ទេ ក៏​រួមចំណែក​ផងដែរ​ក្នុង​ការជំរុញ​ការអប់រំ​បែប​ឌីជីថល​របស់​ក្រសួង​អប់រំ ស្របតាម​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ដែល​កំពុងធ្វើដំណើរ​ឆ្ពោះទៅរក​គោលដៅ​នៃ​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​បែប​ឌីជីថល។

រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន ណែនាំ​ដល់​ប្រធាន​មន្ទីរ​ព័ត៌មាន​រាជធានី​-​ខេត្ត ឲ្យ​រក្សាទុក​ទូរទស្សន៍​ខ្សែកាប​១​ប៉ុស្តិ៍​ក្នុង​១​ខេត្ត សម្រាប់​ផ្សាយ​កម្មវិធី​រៀនសូត្រ​ពី​ចំងាយ​។​

​តាម​ខ្លឹមសារ​នៃ​លិខិត​លេខ​០៧១ ព​.​ម រ​ចុះ​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០២០ របស់​ក្រសួង​ព័ត៌មាន ដែល​ជំរាបជូន​ដល់​ប្រធាន​មន្ទីរ​ព័ត៌មាន​រាជធានី​-​ខេត្ត ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ស្នើសុំ​រក្សាទុក​ទូរទស្សន៍​ខ្សែកាប​១​ប៉ុស្តិ៍​ក្នុង​១​ខេត្ត សម្រាប់​ផ្សាយ​កម្មវិធី​រៀនសូត្រ​ពី​ចំងាយ តាម​ប្រព័ន្ធ​ទូរទស្សន៍​ផ្កាយរណប តេ​ជោ ធី​វី នូវ​កម្ម​វី​ធី ទ​ទក​.២ ខណៈ​បច្ចុប្បន្ននេះ ក្រសួង​ព័ត៌មាន កំពុង​រៀបចំ​ដាក់​ឲ្យ​ដំណើរការ​តាម​ប្រព័ន្ធ​ទូរទស្សន៍​ផ្កាយរណប តេ​ជោ ធី​វី នូវ​កម្ម​វី​ធី ទ​ទក​.២ ដែលជា​កម្មវិធី​ដោយឡែក​សម្រាប់​ផ្សាយ​ការងារ​អប់រំ ( ចំណេះដឹង​ទូទៅ បំ​ណិ​ន​ជីវិត ច្បាប់​) ។​

​តាម​ខ្លឹមសារ​នៃ​លិខិត បានបញ្ជាក់​បន្ថែមថា នៅពេលដែល​សាលា​ត្រូវ​បិទ​ជា​បណ្ដោះអាសន្ន និង ក្នុង​ចក្ខុវិស័យ​ពង្រឹងគុណភាព​អប់រំ ដើម្បី​ឲ្យ​សិស្សានុសិស្ស​នៅ​ជនបទ អាច​ទទួលបាន​ការអប់រំ​មួយ​ប្រកបដោយ​គុណភាព​ដូច​សិស្សានុសិស្ស​នៅក្នុង​ទីក្រុង ការ​រក្សាទុក​ទូរទស្សន៍​ខ្សែកាប​១​ប៉ុស្តិ៍​ក្នុង​១​ខេត្ត សម្រាប់​ផ្សាយ​នូវ​កម្មវិធី ទ​ទក​.២ ដែលជា​កម្មវិធីសិក្សារ​បស់​ក្រសួង​អប់រំ សម្រាប់​សិស្សានុសិស្ស​គ្រប់​កំរិត ចាប់ពី​ម​ត្តេ​យ្យ​សិក្សា រហូតដល់​ថ្នាក់​ទី​១២ ក្នុង​រយៈ​ពេលដែល​ប្រទេស​កំពុង​ជួបប្រទះ​នូវ​ជំងឺឆ្លង​កូ​វីដ​១៩ ។​

​គួររំលឹកថា នៅ​ព្រឹក​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០២០​នេះ ឯកឧត្ដម​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា និង​ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានរៀបចំ​ពិធី​ចុះហត្ថលេខា លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​ការរៀបចំ​ផលិត និង​ផ្សព្វផ្សាយ​កម្មវិធី​ការសិក្សា​ពី​ចម្ងាយ និង​ការសិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ក្នុង​គោលបំណង​ចូលរួមចំណែក ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​គ្រប់គ្រង បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា និង ក្នុង​ស្មារតី​ធានា​សេវា​អប់រំ ប្រកបដោយ​សមធម៌ ជាពិសេស​សិស្សានុសិស្ស​នៅ​ជនបទ អាច​ទទួលបាន​ការអប់រំ ប្រកបដោយ​គុណភាព ដូច​សិស្សានុសិស្ស​នៅ​ទីក្រុង ៕​ដោយ​៖​កូ​ឡាប​

 

spot_img
×