Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អធិការ​ការងារ នឹង​ចុះសម្រង់​ទិន្នន័យ​ផ្លាកលេខ​រថយន្ត និង​ផ្តល់​ប័ណ្ណ​អនុញ្ញាត​ដឹកជញ្ជូន​កម្មករនិយោជិត នៅតាម​ទីតាំង​រោងចក្រ​

spot_img

​ភ្នំពេញ​៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានចេញ​សេចក្ដីជូនដំណឹង ស្តីពី​ការប្រើប្រាស់​ប័ណ្ណ​អនុញ្ញាត​ដឹកជញ្ជូន​កម្មករនិយោជិត និង​ការធ្វើការងារ​នៅក្នុង​អំឡុងពេល​ការដាក់កំហិត​លើ​ការធ្វើដំណើរ​ក្នុងប្រទេស ក្នុង​គោលដៅ​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩​។​

​នៅ​ថ្ងៃស្អែក​ព្រឹក​ចាប់ពី​ម៉ោង 7:30​នាទី ព្រឹក​តទៅ អធិការ​ការងារ​នឹង​ចុះសម្រង់​ទិន្នន័យ​ផ្លាកលេខ​រថយន្ត និង​ផ្តល់​ប័ណ្ណ​អនុញ្ញាត​ដឹកជញ្ជូន​កម្មករនិយោជិត នៅតាម​ទីតាំង​រោងចក្រ​។

​ដោយឡែក​សហគ្រាស​ផ្សេងៗ ត្រូវ​ចាត់​តំណាង​សហគ្រាស​របស់ខ្លួន​ដោយមាន​លិខិត​ឧទ្ទេសនាម​ភ្ជាប់​មកជា​មួយ មក​ទីស្តីការក្រសួង ឬ​មន្ទីរ​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​បំពេញ​តារាង​ទទឹង និង​ទទួលយក​ប័ណ្ណ​អនុញ្ញាត​ដឹកជញ្ជូន​កម្នករ​និយោជិត​។​

​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សូម​ជំរាបជូន​ដល់​ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស គ្រឹះស្ថាន ដែល​មិនត្រូវ​បានកំណត់​ឲ្យ​បិទ​សកម្មភាព​អាជីវកម្ម កម្មករនិយោជិត និង​បុគ្គលិក និង​អ្នកបើកបរ ឬ​ម្ចាស់​មធ្យោបាយ​ដឹកជញ្ជូន​កម្មករនិយោជិត និង​បុគ្គលិក​៕​ដោយ​៖​កូ​ឡាប​

 

spot_img
×