Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយកដ្ឋាន​អន្តោប្រវេសន៍ សម្រួល​ឲ្យ​ជនជាតិ​ហ្វីលីពីន ​៣ ​នាក់ ចាក​ចេញពី​កម្ពុជា ដែល​ស្នាក់នៅ​លើស​ទិដ្ឋាការ

spot_img

​ភ្នំពេញ​៖ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក នៃ​នាយកដ្ឋាន​អន្តោប្រវេសន៍ បានអនុញ្ញាត​ឲ្យ​តំណាង​ស្ថានទូត​ហ្វីលីពីន លោក JOEL ROCES ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៅ​រសៀល​ថ្ងៃ​ពុធ​ទី​៨ ខែមេសា ឆ្នាំ​២០២០ ។​

​ក្នុងជំនួប​នោះ លោក JOEL ROCES បានស្នើ​សុំ​ភាគី​កម្ពុជា អនុញ្ញាត​ឲ្យ​ជនជាតិ​ហ្វីលីពីន​ចំនួន ៣​នាក់ ដែល​ស្នាក់នៅ​លើស​ទិដ្ឋាការ (​នារី ២​នាក់ និង​ទារក ១​នាក់​) ចាក​ចេញពី​កម្ពុជា ដោយ​មិនចាំបាច់​ផាកពិន័យ ដើម្បី​ឲ្យ​ពួកគេ បានចេញ​ដំណើរ ជាមួយ​ជនជាតិ​ហ្វីលីពីន ១៨០​នាក់​ផ្សេងទៀត តាម​ជើងយន្តហោះ​ពិសេស ដែល​រដ្ឋាភិបាល​ហ្វីលីពីន គ្រោង​នឹង​បញ្ជូនមក​នៅ​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០២០​ខាងមុខនេះ​។​

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​ឯកភាព​សម្រួល​ឲ្យ​ជនជាតិ​ហ្វីលីពីន ចាក​ចេញពី​កម្ពុជា តែ​តម្រូវ​ឲ្យ​ភាគី​ហ្វីលីពីន ផ្ដល់​ឯកសារ​ពាក់​ព​ន្ធ័​របស់​អ្នក​ទាំង ៣​នាក់​នោះ មក​អគ្គនាយកដ្ឋាន (​ឯកសារ​ធ្វើដំណើរ និង​សំ​ប្រុ​ត​កំណើត​) បន្ទាប់មក​ភាគី​ហ្វីលីពីន សន្យា​នឹង​ផ្តល់​ឯកសារ​មក នៅ​ថ្ងៃ​ចន្ទ​ក្រោយ​៕​ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×