Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បងប្អូន​កម្មករ​កម្ម​ការិនី និង​ពុក​ម៉ែ​បងប្អូន​ដែល​ស្នាក់នៅ​ប្រកប​របរ​រកស៊ី​នៅ​ភ្នំពេញ មេត្តា​កុំ​បារម្ភ កុំ​កង្វល់​ចំពោះ​វិធានការ​នានា​របស់​អាជ្ញា​ធរ

spot_img

​ភ្នំពេញ​៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា កាលពី​ថ្ងៃទី​៩ មេសា ២០២០ បាន​សរសេរ​សារ​ផ្ញើជូន​ចំពោះ​បងប្អូន​កម្មករ​កម្មការិនី ស្នើសុំ​យ៉ាងទទូច​ដល់​បងប្អូន​ដែល​បម្រើ​ការងារ​តាម​រោងចក្រ សហគ្រាស ក្រុមហ៊ុន​នានា សូមមេត្តា​បន្ត​នៅ​ធ្វើការ​ក្នុងអំឡុង​ចូលឆ្នាំ ដែល​រាជរដ្ឋាភិបាល​សម្រេច​ផ្អាក ជាពិសេស​សូម​បងប្អូន​កម្ម​ករក​ម្ម​ការិនី និង​ពុក​ម៉ែ​បងប្អូន​ដែល​ស្នាក់នៅ​ប្រកប​របរ​រកស៊ី​នៅ​ភ្នំពេញ មេត្តា​កុំ​បារម្ភ កុំ​កង្វល់​ចំពោះ​វិធានការ​នានា​របស់​អាជ្ញា​ធរ ។​

​ឯកឧត្តម បាន​ថ្លែងថា ក្នុងនាម​ពលរដ្ឋ​ម្នាក់ ខ្ញុំ​សូម​ទទូច​ជាពិសេស​បងប្អូន​ដែល​បម្រើ​ការងារ​តាម​រោងចក្រ សហគ្រាស ក្រុមហ៊ុន​នានា សូមមេត្តា​បន្ត​នៅ​ធ្វើការ​ក្នុងអំឡុង​ចូលឆ្នាំ ដែល​រាជរដ្ឋាភិបាល​សម្រេច​ផ្អាក​។ ប៉ុន្តែ​រាជ​រដ្ឋា​ភិ​បាន​និង​ទូទាត់​សង ថ្ងៃ​ឈប់សម្រាក​រយៈពេល​៥​ថ្ងៃ ជូន​វិញ នាពេល​សមស្រប​វិញ​ដែរ​។​

​ការអនុវត្តរ​បស់បង​ប្អូន ជាការ​ចូលរួម​ដ៏​ធំធេង​ណាស់​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល ខូ​វីដ​១៩ ក្នុងភូមិ សហគមន៍ និង​ប្រទេស​ទាំងមូល​។ ជាពិសេស ការពារ​ជីវិត​ខ្លួនឯង ការពារ​ជីវិត​គ្រួសារ​យើង ព្រោះថា​មេរោគ​នេះ​យើង​មើលមិនឃើញ មើល​មិនដឹង​នោះទេ​។ និយាយ​បែបនេះ ពុំមែន​មានន័យថា ធ្វើឱ្យមាន​ការរើសអើង​គ្នា​នោះឡើយ វា​គឺ​គ្រាន់តែ​ជា​វិធានការ​បណ្ដោះអាសន្ន និង​ការពារ​សិទ្ធិ​រស់រានមានជីវិត​របស់​ពលរដ្ឋ​តែប៉ុណ្ណោះ​។​

​ឯកឧត្តម បាន​លើកឡើងថា នៅ​បណ្ដា​ប្រទេស​ជឿនលឿន ប្រទេស​អ្នកមាន មួយថ្ងៃៗ​មាន​អ្នក​ឆ្លង និង​អ្នកស្លាប់​ក្នុង​រង្វង់​ពាន់​នាក់​។ នោះ​មកពី​ការមើលស្រាល​សភាពការណ៍ ប្រជាពលរដ្ឋ​ប្រទេស​នោះ​មិនសូវ​ជឿ មិនសូវ​ស្ដាប់​ការណែនាំ​របស់​អាជ្ញាធរ​។ ប៉ុន្តែ​ប្រទេស​យើង ប្រជាពលរដ្ឋ​ស្ដាប់​ការណែនាំ និង​ចូល​រួមជាមួយ​រដ្ឋអំណាច ជាក់ស្តែង​ពលករ​ខ្មែរ​មកពី​ក្រៅប្រទេស​ជាង​៦​ម៉ឺន​នាក់ បាន​កំពុង​ដាក់ខ្លួន​នៅ​ដាច់ដោយឡែក​រយៈពេល​១៤​ថ្ងៃ​។ នេះ​ជា​ស្មារតី​ស្ដាប់បង្គាប់ និង​ចូលរួម​។​

​ឯកឧត្តម ស សុខា បាន​បញ្ជាក់ថា ដូច្នេះ ខ្ញុំ​មានជំនឿថា បងប្អូន​នឹង​បន្ត​ស្មារតី​នេះ ជាពិសេស​បងប្អូន​កម្ម​ករ​កម្មការិនី និង​ពុក​ម៉ែ​បងប្អូន​ដែល​ស្នាក់នៅ​ប្រកប​របរ​រកស៊ី​នៅ​ភ្នំពេញ មេត្តា​កុំ​បារម្ភ កុំ​កង្វល់​ចំពោះ​វិធានការ​នានា​របស់​អាជ្ញា​ធរ ពោលគឺ​បន្ត​ស្នាក់នៅ​ភ្នំពេញ និង​ធ្វើ​ការរកស៊ី​ដូច​ធម្មតា​ចុះ​។ មិនយូរ​មិនឆាប់​ស្ថានភាព​នឹង​ល្អប្រសើរ​វិញ​បើ​បងប្អូន​គោរព​អនុវត្តតាម​។ លើសពីនេះ សូម​បងប្អូន​កុំ​ចាញ់កល់​ការ​ញុះញង់​ពី​បុគ្គល​ណាមួយ ក្រុម​ណាមួយ​ឱ្យសោះ​។ សូម​ចូលរួម ដើម្បី​កុំឱ្យ​ប្រទេស​យើង​ដូច​ប្រទេស​មួយចំនួន​មាន​អ្នក​កើត​និង​អ្នកស្លាប់​ភ្លូកទឹកភ្លូកដី​៕​ដោយ​៖​កូ​ឡាប​

spot_img
×