Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​មេ​រិច​ចោទ WHO ថា គិត​រឿង​នយោបាយ សំខាន់​ជាង​រឿង​សុខភាព ដោយ​មិន​អើពើ នឹង​ការព្រមាន​របស់​តៃវ៉ាន់ ពី​បញ្ហា​ផ្ទុះ​វីរុស​

spot_img

​សហរដ្ឋ​អា​មេ​រិច កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​ចោទប្រកាន់​អង្គការ​សុខភាព​ពិភពលោក (WHO) ថា​បានគិត​រឿង​នយោបាយ សំខាន់​ជាង​រឿង​សុខភាព​សាធារណៈ ដោយ​មិន​អើពើ​ទៅនឹង​ការព្រមាន របស់​តៃវ៉ាន់ ចំពោះ​ការផ្ទុះ​វីរុស​កូ​រ៉ូ​ណា​របស់​ចិន​។​

​ប្រធានាធិបតី​អា​មេ​រិច បាន​គំរាម​បង្កក​ជំនួយ​របស់ខ្លួន​ទៅដល់ WHO ដោយសារតែ​មើលថា WHO មាន​ទំនោរ​ទៅរក​ចិន​។​

​ជុំវិញ​ការ​គំរាម​របស់លោក​ត្រាំ​នេះដែរ ក្រសួងការបរទេស​អា​មេ​រិច បាន​និយាយថា អង្គការ​សុខភាព​ពិភពលោក មានការ​យឺតយ៉ាវ ក្នុងការ​ប្រកាស​ពី​អាសន្ន​នៃ​វីរុស COVID-19 ហើយ​អង្គការ​នេះ បង្ហាញ​ការគោរព​ខ្លាំង​ដល់​ចិន និង​ចោទ​ជា​សំណួរ​ថា ហេតុអ្វី​ស្ថាប័ន​នេះ​មិន​យក​ការ​ព័ត៌មាន​ពី​តៃវ៉ាន់​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​អា​មេ​រិច ថ្លែងថា “​សហរដ្ឋ​អា​មេ​រិច​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង ដែល​ព័ត៌មាន​របស់​តៃវ៉ាន់ ត្រូវបាន​ដកហូត​ចេញពី​សហគមន៍​សុខភាព​ពិភពលោក ដូចដែល​បានបង្ហាញ នៅក្នុង​សេចក្តីប្រកាស របស់​អង្គការ​សុខភាព​ពិភពលោក កាលពី​ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២០​ថា មិនមាន​ការបញ្ជា​ក់ថា មួយ​បង្ហាញថា មានការ​ឆ្លង​ពី​មនុស្ស​ទៅកាន់​មនុស្ស​ឡើយ​”​។

“​អង្គការ​សុខភាព​ពិភពលោក ជាថ្មី​ម្តងទៀត បានជ្រើសរើស​យក​រឿង​នយោបាយ​សំខាន់ ជាង​រឿង​សុខភាព​សាធារណៈ​”​។​

​អ្នកនាំពាក្យ​ដដែល​ថ្លែងបន្ត​ទៀតថា សកម្មភាព​របស់​អង្គការ​សុខភាព​ពិភពលោក ធ្វើ​ឲ្យ​ចំណាយ​វេលា និង​អាយុជីវិត​មនុស្ស​។​

​សូមបញ្ជាក់ថា តៃវ៉ាន់ បាន​ព្រមាន​អង្គការ​សុខភាព​ពិភពលោក កាលពី​ថ្ងៃទី ៣១ ខែធ្នូ អំពី​ការឆ្លង​វីរុស​កូ​រ៉ូ​ណា ពី​មនុស្ស​ទៅ​មនុស្ស​។ តៃវ៉ាន់ ត្រូវបាន​គេ​មើលឃើញថា ជា​តំបន់​ដែលមាន​ជោគជ័យ ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា ដែល​រហូតមក​ដល់ពេលនេះ បាន​ផ្តាច់ជីវិត​មនុស្ស​ជាង ៩៥.០០០​នាក់ និង​ឆ្លង​ទៅកាន់​មនុស្ស​ជាង ១.៦​លាន​នាក់​ទូទាំង​ពិភពលោក​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia

spot_img
×