Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​តៃវ៉ាន់​៖ ចំហុយ​ម៉ាស់​ប្រើ​រួច​នៅក្នុង​ឆ្នាំងបាយ រយៈពេល ៣ នាទី នោះ​មេរោគ​នឹងត្រូវ​បានសម្លាប់ ហើយ​អាច​ប្រើ​បាន​ច្រើនដង​

spot_img

​នៅក្នុង​សន្និសីទកាសែត​កាលពី​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០២០ អ្នកស្រី Wu Shou-mei អគ្គនាយក​រដ្ឋបាល​ចំណីអាហារ​និង​ឱសថ​តៃវ៉ាន់ និង​ប្រធាន​មជ្ឈមណ្ឌល លោក Chen Shih-chung បានបង្ហាញ​ពីរ​បៀ​បស​ម្ងួ​ត​ម៉ាស ដើម្បី​សម្លាប់​បាក់តេរី ឬ​វីរុស​ដែលមាន​សក្តានុពល​បន្ទា​ប់​ពី​ប្រើ​រួច​។ ពួកគេ​ដាក់​រនាំង​ដែក​នៅ​បាតឆ្នាំង​ចង្ក្រាន ហើយ​ដាក់​ម៉ាស​ដែល​បាន​ប្រើ​រួច​ចូល មុនពេល “​ចម្អិន​” វា​រយៈពេល​៣​នាទី​។​

​បន្ទាប់មក អ្នកស្រី Wu បាន​ប្រាប់​ទស្សនិកជន​ឱ្យ​ទុក​ម៉ាស នៅក្នុង​នោះ​រយៈពេល ៥ នាទី​ទៀត មុនពេល​យក​វា​ចេញ ដើម្បី​បញ្ចប់​ដំណើរ​កម្ចាត់​មេរោគ​។​

​អ្នកស្រី Wu បាន​ព្រមាន​ថា​មិន​គួរប្រើ​ទឹក​នៅ​ខាងក្នុង​ចង្ក្រាន​ទេ ព្រោះ​វា​នឹងធ្វើ​ឱ្យ​ខូច​ម៉ាស​។ អ្នកស្រី​ក៏បាន​កត់សម្គាល់​ផងដែរ​ថា ការប្រើប្រាស់​ចង្ក្រាន​ដាំបាយ គឺ​ល្អ​ជាង​ការបាញ់​ថ្នាំ​កម្ចាត់​មេរោគ ព្រោះ​វត្ថុ​រាវ​អាច​បំផ្លាញ​ស្រទាប់​អេ​ឡិច​ត្រុ​ងរ​បស់​ម៉ាស​។​

​បន្ទាប់មក អ្នកស្រី Wu បាន​អះអាង​ទៀតថា ការលាង​សម្អាត​ម៉ាស​ជាមួយ​ចង្ក្រាន ធ្វើឱ្យ​ម៉ាស​អាច​ត្រូវបាន​ប្រើ​ឡើងវិញ​រហូតដល់​ទៅ ៤ ទៅ ៥ ដង ដោយ​ផ្អែកលើ​ការស្រាវជ្រាវ​ដែល​ធ្វើឡើង​ដោយ FDA ។ ប្រសិទ្ធភាព​នៃ​ការ​ច្រោះ​បាក់តេរី (​ម៉ាស​អេ​ហ្វ​អេ​ហ្វ​) នៃ​ម៉ាស ក៏​អាច​ត្រូវបាន​រក្សា​ក្នុង​កម្រិត ៩៩% សូម្បីតែ​បន្ទាប់ពី​កំដៅ​ស្ងួត ៥ ដង ក៏ដោយ​។​

​ទោះយ៉ាងណា គំនិត​អស្ចារ្យ​របស់ Wu ហាក់ដូចជា​មិនមែនជា​វិធី​ល្អ​បំផុត​នៃ “​ការ​កម្ចាត់​មេរោគ​ម៉ាស​” ដូចដែល​អ្នកស្រី​បាន​អះអាង​នោះទេ​។ ហេតុនេះ សូម​សិក្សា​ស្រាវជ្រាវ​ស្វែងយល់​ទាំងអស់គ្នា ៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ worldofbuzz)

spot_img
×