Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃនេះ រកឃើញ​ស្ត្រី​ជនជាតិ​វៀតណាម ម្នាក់​កើត​ជំងឺ​កូ​វីដ​១៩ និង​ជាសះស្បើយ​ចំនួន​៤​នាក់​ទៀត

spot_img

​ភ្នំពេញ​៖ ថ្ងៃនេះ​ក្រសួងសុខាភិបាល បានចេញ​សេចក្តីប្រកាស​នូវ​ដំណឹង ចំពោះ​ការរកឃើញ​ករណី​វិជ្ជមាន​កូ​វីដ​១៩​ថ្មី​ម្នាក់ គឺជា​ស្ត្រី​ជនជាតិ​វៀតណាម អាយុ​៣៤​ឆ្នាំ ជា​អ្នកទេសចរ​ស្នាក់នៅ​ខុន​ដូ​មួយកន្លែង ដែល​ស្ថិតនៅ​កោះ​ពេជ្រ រាជធានី​ភ្នំពេញ ។

​ស្ត្រី​ជនជាតិ​វៀតណាម​រូបនេះ ទទួលបាន​លទ្ធផល​តេស្ត​វិជ្ជមាន​វីរុស​កូ​វីដ​១៩ ហើយ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​ចំណែក​អ្នកជំងឺ​កូ​វីដ​១៩ បានជា​សះស្បើយ​ចំនួន​៤​នាក់​ទៀត ធ្វើ​ឲ្យ​ចំនួន​អ្នកជា​សះស្បើយ​សរុប​កើនឡើង​រហូតដល់​៧២​នាក់ ។​

​ចំណែក​អ្នក​កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ​មាន​ចំនួន​៤៧​នាក់ នៃ​អ្នក​ឆ្លង​សរុប​១១៩​នាក់​។ បើ​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២០​នេះ​។ នេះ​បើតាម​ការប្រកាស​របស់​ក្រសួងសុខាភិបាល ។​

​អ្នកជា​សះស្បើយ​ទាំង​៤​នាក់​រួមមាន​៖ បុរស​ជនជាតិខ្មែរ​អា​យុ​៥៩​ឆ្នាំ នៅ​ភូមិ​រ៉ែ​ន​ក្រោម ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្តាល ទទួលលទ្ធផល​តេស្ត​អវិជ្ជមាន​២​លើក អនុញ្ញាត​ឲ្យ​ចេញពី មន្ទីរពេទ្យ​ខេត្តកណ្តាល​។ បុរស​នេះ​ដែល​បាន​ប៉ះពាល់​ផ្ទាល់ ជាមួយ​បុរស​អាយុ​៦០​ឆ្នាំ ដែល​វិលត្រឡប់​បី​ពិធី​សាសនា នៅ​ប្រទេស​ម៉ាឡេស៊ី​។ បុរស​ជនជាតិខ្មែរ​អា​យុ​៤៥​ឆ្នាំ នៅ​ស្រុក​កងមាស ខេត្តកំពង់ចាម ទទួលបាន​លទ្ធផល​តេស្ត​អវិជ្ជមាន​២​លើក ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី មន្ទីរពេទ្យ​ខេត្តកំពង់ចាម ។ បុរស​នេះ ជា​កម្មករ​ស​ម្អា​តិ​ព្រះវិហារ​ឥស្លាម និង​ជា​អ្នក​ប៉ះពាល់​ជាមួយ​ជនជាតិ​ម៉ាឡេស៊ី​។ បុរស​ជនជាតិខ្មែរ អាយុ​៣៥​ឆ្នាំ នៅ​ក្រុង​ព្រះវិហារ ទទួលបាន​លទ្ធផល​ធ្វើតេស្ត​អវិជ្ជមាន​២​លើក ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី មន្ទីរពេទ្យ​ខេត្តព្រះវិហារ ។ បុរស​រូបនេះ ជា​អ្នក​ត្រឡប់​មកពី​ពិធី​សាសនា​នៅ​ម៉ាឡេស៊ី​។ បុរស​ជនជាតិ​ម៉ាឡេស៊ី អាយុ​៥៨​ឆ្នាំ ស្នាក់នៅ​បណ្តោះអាសន្ន​នៅ​ក្រុងកែប ទទួលលទ្ធផល​ធ្វើតេស្ត​អវិជ្ជមាន​២​លើក ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​ខេត្ត​កែប​។ បុរស​នេះ មក​ធ្វើ​ការងារ​សាសនា​នៅ​កម្ពុជា​៕​ដោយ​៖​កូ​ឡាប​

spot_img
×