Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លុបចេញ​វិញ នូវ​ការហាមឃាត់​ការធ្វើដំណើរ​ឆ្លងកាត់ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ដោយ​ចាត់ទុកថា​ជា​តំបន់​តែមួយ​

spot_img

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល បានចេញ​សេចក្ដីសម្រេច ស្ដីពី​ការកែសម្រួល​បទបញ្ជា​លេខ ០២ ប​.​ប ចុះ​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០២០ ស្ដីពី​ការដាក់កំហិត​លើ​ការធ្វើដំណើរ​ក្នុងប្រទេស ក្នុង​គោលដៅ​បង្ការ និង ទប់ស្កាត់ ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ ដោយបាន​លុបចេញ​វិញ​នូវ​ការហាមឃាត់​ការធ្វើដំណើរ​ឆ្លងកាត់ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ដោយ​ចាត់ទុកថា​ជា​តំបន់​តែមួយ​។​

​យោង​លើ​ស្ថានភាព​ភូមិសាស្ត្រ​និង​តម្រូវការ​ជាក់ស្តែង​ក្នុងការ​បំពេញការងារ ការប្រកបមុខរបរ និង​ការប្រាស្រ័យ​ទាក់ទង​ប្រចាំថ្ងៃ ដោយ​ខកខាន​មិនបាន​របស់​មន្ត្រីរាជការ​សាធារណៈ និយោជក កម្មករនិយោជិត និង​ប្រជាពលរដ្ឋ​ទូទៅ រាជរដ្ឋាភិបាល​សម្រេច​ធ្វើការ​កែសម្រួល​វិសាលភាព​នៃ​ការដាក់កំហិត លើ​ការធ្វើដំណើរ​ក្នុងប្រទេស ដែល​មានចែង​ក្នុង​បទបញ្ជា លេខ ០២ ប​.​ប ចុះ​ថ្ងៃទី​៩​ខែមេសា​ឆ្នាំ​២០២០ ដូចខាងក្រោម ១) ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ត្រូវបាន​ចាត់ទុកជា​តំបន់​តែមួយ ដែល​មិន​ស្ថិតនៅក្រោម​វិសាលភាព នៃ​ការហាមឃាត់​ការធ្វើដំណើរ​ឆ្លងកាត់​ទៅ​វិញ​ទៅមក​នោះទេ​។ ២) លុបចេញ​វិញ​នូវ​ការហាមឃាត់​ការធ្វើដំណើរ​ឆ្លងកាត់ ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយទៀត នៅក្នុង​ខេត្ត​តែមួយ ដោយ​រក្សា​ទុកជា​ធរមាន នូវ​ការហាមឃាត់ ការធ្វើដំណើរ​ឆ្លងកាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយទៀត​៕​ដោយ​៖​កូ​ឡាប​

spot_img
×