Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​ថា ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី ធ្លាក់ចុះ​ខ្លាំង និង​កំពុង​រឹតបន្តឹង​តាម​ព្រំដែន​

spot_img

​ចិន នៅ​ថ្ងៃ​សុក្រ​នេះ បានប្រកាសថា អ្នក​ឆ្លង​វីរុស COVID-19 ថ្មី​មានការ​ធ្លាក់ចុះ ជាពិសេស​ករណី​ឆ្លង​មកពី​ប្រភព​ខាងក្រៅ ដែល​កាលពីពេល​ថ្មីៗ​នេះ អាជ្ញាធរ​មានការ​ព្រួយរ​ម្ភ​ថា អាច​នឹងមាន​ការឆ្លង​រាតត្បាត​ជា​លើក​ទី ២ ខណៈដែល​មានការ​ដក​បម្រាម​ដើរហើរ​នៅ​ទីក្រុង​វូ​ហាន​។​

​គណៈកម្មការ​សុខាភិបាល​ជាតិ​បាន​និយាយថា មានការ​ឆ្លង​ថ្មី​ចំនួន ៤២​ករណី ដែលជា​ករណី​ឆ្លង​មកពី​ប្រភព​ខាងក្រៅ​នៅ​ថ្ងៃ​ព្រហស្បតិ៍ តួលេខ​នេះ​មានការ​ថយចុះ បើ​ធៀប​ទៅនឹង​ការឆ្លង ៦៣​ករណី​កាលពី​ថ្ងៃ​ពុធ​។

​រដ្ឋាភិបាល​ចិន​បានធ្វើការ​រឹតបន្តឹង​ដ៏​ខ្លាំង លើ​ការធ្វើដំណើរ​ចាប់តាំងពី​ខែមករា​មក ហើយ​វិធានការ​នោះ បាន​ជួយ​ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា ធ្លាក់ចុះ​ខ្លាំង ប៉ុន្តែ​អ្នកបង្កើត​គោលនយោបាយ មានការ​ព្រួយបារម្ភ ពី​ការផ្ទុះ​ឆ្លង​ជា​លើក​ទី ២ ដោយសារតែ​ប្រជាជន​ចិន ជាច្រើន​បាន​វិលត្រឡប់ ចូលក្នុង​ប្រទេស ឬក៏​តាមរយៈ​អ្នកជំងឺ​ដែល​ឆ្លង ប៉ុន្តែ​គ្មាន​ចេញ​រោគសញ្ញា​។​

​សូមបញ្ជាក់ថា វីរុស​កូ​រ៉ូ​ណា ឬ COVID-19 បាន​ផ្ទុះឡើង​ដំបូង នៅក្នុង​ទីក្រុង​វូ​ហាន កាលពី​ខែធ្នូ ឆ្នាំមុន និង​បាន​រាតត្បាត​ឆ្លងទៅ​ជុំវិញ​ពិភពលោក​។ បើតាម​តួលេខ​នៅ​ថ្ងៃ​សុក្រ​នេះ អ្នក​ឆ្លង​សរុប​ទូទាំង​ពិភពលោក មាន​ច្រើនជាង ១.៦​លាន​នាក់ និង​សម្លាប់​មនុស្ស​ជាង ៩៥.០០០​នាក់​។​

​អា​មេ​រិច អ៊ីតាលី អេ​ស្ប៉ា​ញ អ៊ីរ៉ង អាឡឺម៉ង និង​បារាំង កំពុងមាន​ការឆ្លង​រាតត្បាត​ខ្លាំងជាងគេ ដោយមាន​អ្នក​ឆ្លង​រាប់សែន​នាក់ និង​ស្លាប់​រាប់ម៉ឺន​នាក់ ខណៈដែល​ចិន មាន​អ្នក​ឆ្លង​សរុប​ជាង ៨២.០០០​នាក់ និង​ស្លាប់​ជាង ៣.៣០០​នាក់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia​

spot_img
×