Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ក្រឡាហោម ដាក់បទបញ្ជា​ដល់ អភិបាល​រាជធានី​-​ខេត្ត ត្រូវអនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់ នូវ​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​កម្ពុជា

spot_img

​ភ្នំពេញ​៖ សម្តេច​ក្រឡាហោម ស ខេង ចាត់វិធានការ​ដល់​អ​ភិ​បាល​រាជធានី និង​ខេត្ត​អនុវត្ត​បទបញ្ជា របស់​រាជរដ្ឋាភិបាល ពី​ការដាក់កំហិត លើ​ការធ្វើដំណើរ​ក្នុងប្រទេស ក្នុង​គោលដៅ​បង្ការ និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​។​

​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២០​នេះ បាន​ឲ្យ​ដឹងថា ក្នុងការ​អនុវត្ត​នូវ​បទបញ្ជា​របស់​រាជរដ្ឋាភិបាល គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល រាជធានី​-​ខេត្ត ត្រូវខិតខំ​សម្របសម្រួល ដោះស្រាយ និង​បញ្ចៀស​ឲ្យ​បាន​នូវ​អំពើហិង្សា​គ្រប់​រូបភាព​។​

​ទន្ទឹមនេះ​ត្រូវខិតខំ​ធ្វើការ​ផ្សព្វផ្សាយ និង​អប់រំ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​រស់នៅក្នុង​មូលដ្ឋាន​របស់ខ្លួន ឲ្យ​បាន​យល់​ជ្រួតជ្រាប​អំពី​គោលបំណង​របស់​រាជរ​ដ្ឋា​ភិ​បាល ដើម្បី​ចូលរួម​គោរព និង​សហការ​អនុវត្តតាម​ស្មារតី​បទបញ្ជា​របស់​រាជរដ្ឋាភិបាល សំដៅ​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត នៃ​ជំងឺ COVID-19 នៅ​កម្ពុជា ក៏ដូចជា​ថែរក្សា​សុខភាព​សាធារណៈ និង​ការពារ​នូវ​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​។​

​សម្ដេច​ក្រឡាហោម ស ខេង ធ្វើការ​ណែនាំ​ដល់ អភិបាល រាជធានី​-​ខេត្ត និង​ជា​ប្រធាន គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល រាជធានី​-​ខេត្ត ត្រូវអនុវត្ត​វិធានការ​ចាំបាច់​មួយចំនួន រួមមាន ៖ ត្រូវ​ដឹកនាំ​កងកម្លាំង​នគរបាល កងរាជអាវុធហត្ថ និង​អាជ្ញាធរ​មូលដ្ឋាន ក្នុង​ដែន​សមត្ថកិច្ច របស់ខ្លួន ក្នុងការ​សហការ​រៀប​ចំ​គោលដៅ​ត្រួតពិនិត្យ និង​ការហាមឃាត់​ការធ្វើដំណើរ​ស្រប តាម​បញ្ជា​របស់​រាជរដ្ឋាភិបាល​។ ត្រូវ​សម្រប​ម្រួ​ល​ក្នុងការ​ធ្វើដំណើរ​ឆ្លងកាត់ ចេញ​-​ចូល រ​វ​ងា​ធានី និង​ខេត្ត ដូច​មាន ចែក ក្នុង​ចំណុច​ទី​២ នៃ​បទបញ្ជា​របស់​រាជរដ្ឋាភិបាល ស្ដីពី ការដាក់កំហិត​លើ​ការធ្វើដំណើរ ក្នុងប្រទេស ក្នុង​គោលដៅ​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩​។ ត្រូវយក​ចិត្ត​ដាក់​ការពារ​សន្ដិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់ ចំពោះ​គោលដៅ​នយោបាយ ការទូត និង​ការវិនិយោគ ដែលមាន​នៅក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​។ ក្នុងការ​អនុវត្ត​បទ​បញ្ជា​ខាងលើនេះ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​-​ខេត្ត ត្រូវ​ខិត ខំ​សម្របសម្រួល ដោះស្រាយ និង​បញ្ចៀស​ឲ្យ​បាន​នូវ​អំពើហិង្សា​គ្រប់​រូបភាព​។ ទន្ទឹមនេះ​ត្រូវ ខិតខំ​ធ្វើការ​ផ្សព្វផ្សាយ និង​អប់រំ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​រស់នៅក្នុង​មូលដ្ឋាន របស់ខ្លួន​ឲ្យ យល់​ជ្រួតជ្រាប​អំពី​គោលបំណង​របស់​រាជរ​ដ្ឋា​ភិ​បាល ដើម្បី​ចូលរួម​គោរព និង​សហការ អនុវត្ត តាម​ស្មារតី​បទបញ្ជា​របស់​រាជរដ្ឋាភិបាល សំដៅ​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា ក៏ដូចជា​ថែរក្សា​សុខភាព​សាធារណៈ និង​ការពារ​នូវ​អាយុជីវិត​របស់​ប្រជា​ពល រដ្ឋ​។ ត្រូវ​រៀបចំ​ក្រុម​ប្រចាំការ ដើម្បី​ប្រមូល​ព័ត៌មាន​ដែល​បាន​កើតឡើង​ក្នុង​រាជធានី -​ខេត្ត របស់ខ្លួន ពាក់ព័ន្ធ​នឹង​ការអនុវត្ត​បទបញ្ជា​នេះ ហើយ​ត្រូវខិតខំ​សម្របសម្រួល​ដោះស្រាយ​បា​តុ ភាព​នានា​ឲ្យ​បានល្អ​ប្រសើរ​។​ក្នុងករណី​ដែល​មិនអាច​ដោះ​ស្រា​យាន ត្រូវរាយការណ៍ជូន ក្រុម​ប្រចាំការ​ដើម្បី​ធ្វើជា​សេនាធិការ​ជូន​ក្រសួងមហាផ្ទៃ ក្នុងការ​អនុវត្ត​បទ​បញ្ជា​លេខ​០២ បប ស្ដីពី ការដាក់កំហិត​លើ​ការធ្វើដំណើរ​ក្នុងប្រទេស ក្នុង​គោលដៅ​បង្ការ និង​ទប់ស្កាត់​ការ​រា​ត​ត្បា តនៃ​ជំងឺ​កូ​វីដ​-១៩​។ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល រាជធានី​-​ខេត្ត ត្រូវ​ដឹកនាំ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល ក្រុង ស្រុក ខណ្ឌ ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ដើម្បី​ប្រមូល​កងកម្លាំង​សរុប មធ្យោបាយ​សរុប ក្នុងការ​អនុវត្ត​បទ​បញ្ជា​របស់​រាជរដ្ឋាភិបាល និង​គ្រប់គ្រង​សភាពការណ៍ នៅតាម​ដ្ឋា​ន​របស់ខ្លួន ឲ្យ​បានល្អ​ប្រសើរ និង​ចំពោះ​ខេត្ត​ជាប់​ព្រំដែន កម្ពុជា​-​ថៃ ត្រូវ​បន្ដ​សម្រប​ស​ម្រូ​ល​ជាមួយ​ភាគី​ថៃ ក្នុងករណី​ដែលមាន​ប្រជាពលរដ្ឋ វិលត្រឡប់​ចូលមក​កម្ពុជា តាម​ច្រកព្រំដែន​កំណត់​ណាមួយ ដែល​បាន​ឯកភាពគ្នា ដើម្បី​ងាយស្រួល​ក្នុងការ​សម្របសម្រួល និង​គ្រប់គ្រង​៕​ដោយ​៖​កូ​ឡាប​

 

spot_img
×