Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អាល់កុល​ក្លែងក្លាយ ជាង​៦​ម៉ឺន​លីត្រ ចាក់​បង្ហូរ​ចូលក្នុង​លូទឹកស្អុយ​បឹង​តា​មោក

spot_img

​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ របស់​ក្រសួងពាណិជ្ជកម្ម បាន​យក​អាល់កុល​ក្លែងក្លាយ ដែលជា​សារធាតុ​មេ​តា​ណុល ចំនួន​ជាង​៦​ម៉ឺន​លីត្រ ទៅ​ចាក់​បង្ហូរ​ចូលក្នុង​លូទឹកស្អុយ​បឹង​តា​មោក ត្រង់​ស្ថាន​នី​យ៍​បូមទឹក ទំនប់​កប់​ស្រូវ ស្ថិតក្នុង​ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ កាលពី​ម៉ោង​ប្រមាណ​៩​ព្រឹក ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២០ ។​

​លោក ឌឹ​ម ថេ​ង អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​នៃ​ក្រសួងពាណិជ្ជកម្ម នៃ​ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា អគ្គនាយកដ្ឋាន រួមទាំង​សមត្ថកិច្ច អាជ្ញាធរ និង​មន្ត្រី​ជំនាញ បាន​កម្ទេច​អាល់កុល​ក្លែង ចំនួន ៦៤.៨៤៩​លីត្រ ដែល​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​កន្លង​មក​។ សមត្ថកិច្ច បាន​យក​អាល់កុល​ក្លែងក្លាយ​ដែលមាន​សារធាតុ​មេ​តា​ណុល​ចាក់​ចូលទៅក្នុង​ទឹកស្អុយ ដោយ​ខ្លាច​ប៉ះពាល់​ដល់​បរិស្ថាន​ជា​ជំហាន​ដំបូង គឺ​ចាក់​ចូល​ប្រមាណ​២០​ទៅ​៣០​តោន​សិន​។​

​អាល់កុល​ក្លែងក្លាយ ប្រ​ភេ​មេ​តា​ណុល​នេះ​ជា​សារធាតុពុល មិនអាច​យកមកប្រើ​ប្រាស់​ក្នុងការ​កម្ចាត់​មេរោគ​នោះទេ អាច​បណ្តាលឱ្យមាន​គ្រោះថ្នាក់​ធ្ងន់ធ្ង ដល់​សុខភាព​។ ហើយ​ផលប៉ះពាល់​មេ​តា​ណុល​នេះ ទៅលើ​សុខភាព​តាមរយៈ​ការ​ស្រប​ចូល ឬ​ជ្រាប​ក្នុង​ស្បែក​អាច​ពុល​ដល់​ប្រព័ន្ធ​រា​ង្គ​កាយ និង​ខូច​ដល់​ប្រព័ន្ធ​ខួរក្បាល ។ បើសិន​ជាមាន​ការដាក់​លាយ​ក្នុង​ស្រា ឬ​ភេសជ្ជៈ​ផ្សេងៗ អាច​គ្រោះថ្នាក់​ដល់​បាត់បង់​ជីវិត​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×