Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ ជីប យុ​ទ្ធា​រី នាយិកា មជ្ឈមណ្ឌល CEN និង​ក្រុមការងារ យក​អំណោយ​ជា ម៉ាស និង​ទឹក ជែ​ល​លាងដៃ​ជូន ឯកឧត្តម រដ្ឋមន្ត្រី ទុក​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ ក្នុង​ការពារ កុំ​ឲ្យ​ឆ្លង​មេរោគ កូ​វីដ​១៩

spot_img

​ភ្នំពេញ​៖ នៅក្នុង​ឱកាស​អញ្ជើញ​ចូលជួប​សម្តែង​ការ និង​គោរព​ប្រសិទ្ធ​ពរជ័យ ឆ្នាំ​ថ្មី ជូន​ចំពោះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង ព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២០ លោកជំទាវ ជីប យុ​ទ្ធា​រី នាយិកា មជ្ឈមណ្ឌល CEN Cambodia Express News រួមជាមួយ ក្រុមការងារ បាន​នាំយក​នូវ​អំណោយ​ជា ម៉ាស ចំនួន ២ ៥០០ ម៉ាស និង​ទឹក ជែ​ល​លាងដៃ ចំនួន ៤៨ ដប ជូន ឯកឧត្តម រដ្ឋមន្ត្រី ទុក​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ ក្នុង​ការពារ កុំ​ឲ្យ​ឆ្លង​មេរោគ កូ​វីដ១៩​។​

​ឆ្លៀត​ក្នុងឱកាស​នោះដែរ លោកជំទាវ ជីប យុ​ទ្ធា​រី បាន​ជម្រាបជូន​ថា កាលពី​ដំបូង​ឡើយ នៃ​ការបង្កើតឡើង​នា​ឆ្នាំ ២០០៨ មជ្ឈមណ្ឌល CEN Cambodia Express News គឺ លោក ប៉ែន សមិទ្ធិ ជា​ប្រធាន ប៉ុន្តែ ដោយសារ​លោក​ទទួល មរណភាព​ទៅ គ្មាន​អ្នក​មក ជំនួស​កន្លែង​លោក និង​មានការ​សំណូមពរ ពី​ក្រុមការងារ ក្នុង​អង្គភាព​នេះ ទើប​លោកជំទាវ បានមក​កាន់តំណែង​ជា​នាយិកា មជ្ឈមណ្ឌល CEN Cambodia Express News នេះ​រហូត មកដល់​ពេលបច្ចុប្បន្ន​។ នៅក្នុង​រយៈពេល​ចុងក្រោយ​នេះ CEN បាន​ចូលរួមចំណែក​ក្នុងការ ផ្សព្វផ្សាយ នូវ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ ១៩ យ៉ាងសកម្ម ក្រៅតែពី​ការផ្សាយ ពី​ដំណឹង​ទាក់ទង​បញ្ហា​សង្គម សេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ និង ព័ត៌មាន ប្រចាំថ្ងៃ​។

​លោកជំទាវ ជីប យុ​ទ្ធា​រី បាន​បញ្ជាក់ថា ដោយ​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​អ្នក​ចូល​មើល​ការ ផ្សាយ​របស់ CEN ជា​ទិសដៅ​បន្ត​ទៅមុខទៀត​នោះ មជ្ឈមណ្ឌល CEN Cambodia Express News គ្រោង​នឹងធ្វើ​ការរៀបចំ​ជា​ស្ទី​ត​យោ ដើម្បី​បង្កើតជា​ការផ្សាយ​ទូរទស្សន៍ តាម​ប្រព័ន្ធ Onloin ហើយ​គម្រោង​នេះ លោកជំទាវ នាយិកា បាន​គោរព​ស្នើសុំ​ការគាំទ្រ និង​អនុសាសន៍ ពី ឯកឧត្តម រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ដើម្បី​អាច​ឲ្យ​ដំណើរការ​ផ្សាយ​របស់ ទូរទស្សន៍ Onlion របស់ មជ្ឈមណ្ឌល CEN Cambodia Express News បាន​ដំណើរការ​ទៅ​ល្អ ទទួលបាន​ជោគជ័យ​។

​ជាការ​ឆ្លើយតប ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បាន​សម្តែង​នូវ​ការគាំទ្រ ចំពោះ​គម្រោង រៀបចំ​ឲ្យ​មាន​ជា​ទូរទស្សន៍ អន​ឡាញ នៃ​របស់ មជ្ឈមណ្ឌល CEN Cambodia Express News ក្នុងការ​ផ្សព្វផ្សាយ​ព័ត៌មាន​ថ្មីៗ ពិត ស្របតាម​វិជ្ជាជីវៈ និង​ក្រ​មសិល​ធម៌ សារព័ត៌មាន នៅ​ព្រះរាជាណាចក្រ កម្ពុជា​។ នៅ​ក្នុ​ឱកាស​នោះដែរ ឯកឧត្តម រដ្ឋមន្ត្រី បាន​អរគុណ លោកជំទាវ ជីប យុ​ទ្ធា​រី និង​ក្រុមការងារ CEN ដែល​បាន​នាំយក​នូវ​អំណោយ​ជា ម៉ាស និង ទឹក​ជែ​ល លាងដៃ មក​ជូន​នាពេលនេះ ហើយ ឯ​ត​ឧ​ត្ត​ម នឹង​បែងចែក ដល់​បណ្តា​អគ្គនាយកដ្ឋាន​ទាំង ៥ ចំណុះ ក្រសួង ព័ត៌មាន សម្រាប់​ឲ្យ មន្ត្រីរាជការ​ប្រើប្រាស់ ៕ ដោយ​៖ CEN​

spot_img
×