Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្រ្តីការពារជាតិថា អាមេរិចនៅពេលនេះ កំពុង​​ផ្តោត​សំខាន់លើការប្រកួតប្រជែងអំណាចជាមួយ រុស្សី និងចិន

spot_img

រដ្ឋមន្រ្តីការពារជាតិអាមេរិច ជេមស៏ ម៉ាធីស (James Mattis) បានប្រកាសថា យុទ្ធសាស្រ្តសន្តិសុខជាតិរបស់អាមេរិចគឺកំពុងផ្តោតសំខាន់លើការប្រកួតប្រជែងអំណាច និងលែងផ្តោតលើអំពើភេវរកម្មទៀតហើយ។
លោកថ្លែងថា “សហរដ្ឋអាមេរិចបានប្រឈមការការគំរាមដែលកំពុងកើនឡើងពីសំណាក់ មហាអំណាច ចិន និងរុស្សី​”។

រដ្ឋមន្រ្តីការបរទេសរូបនេះបានព្រមានថា “ប្រសិនជាអ្នកប្រកួតប្រជែងជាមួយពួកយើង វានឹងក្លាយជាថ្ងៃដ៏អាក្រក់បំផុតរបស់អ្នក”។

លោក James Mattis ក៏បានព្រមានប្រឆាំងនឹងរុស្សីផងដែរពីការគំរាមកំហែងរបស់រុស្សីចំពោះលទ្ធិប្រជាធិបតេយ្យរបស់អាមេរិច ដោយ​សាររុស្សីធ្លាប់បានជ្រៀតជ្រែងចូលកិច្ចការបោះឆ្នោតអាមេរិច ដែលបានជួយឲ្យលោកត្រាំ ឈ្នះការបោះឆ្នោតកាលពីចុងឆ្នាំ ២០១៦។

លោកក៏បានអំពាវណាវដល់សភាឲ្យផ្តល់ថវិការសំរាប់វិស័យយោធាឲ្យបានគ្រប់គ្រាន់ និងទប់ស្កាត់ភាពច្របូលច្របល់ និងការកាត់បន្ថយដោយស្វ័យប្រវត្តិ ចំពោះថវិការរបស់សហព័ន្ធ។

សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ន ប្រធានាធិបតី ដូណាល់ ត្រាំ កំពុងស្វែងរកការពង្រឹងវិស័យការពារជាតិឲ្យកាន់តែខ្លាំង ដោយបានស្នើសុំថវិការសំរាប់វិស័យយោធា ១០ភាគរយបន្ថែម ឬក៏ស្មើ ៤៥ពាន់លាន នៅក្នុងគំរោងស្នើសុំថវិការសំរាប់ឆ្នាំនេះ៕ សុភ័ក្ត្រ

spot_img
×