Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកស្រី អ៊ឹង គឹម​ប៉ូ អតីត​ប្រធាន​នារី​មជ្ឈិម និង​ក្រុមគ្រួសារ នាំយក​អំណោយ​ជា​ទឹក​សុទ្ធ​និង​ម៉ាស ជូន​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន

spot_img

​ភ្នំពេញ​៖ លោកស្រី អ៊ឹង គឹម​ប៉ូ អតីត​ប្រធាន​នារី​មជ្ឈិម និង​ក្រុមគ្រួសារ តំណាង​ឲ្យ​លោក​ឧ​ញ៉ា ទៀង ថៃ និង​លោកជំទាវ វណ្ណ លុយ បាន​នាំយក​អំណោយ​ជា​ទឹក​សុទ្ធ​ចំនួន ៩៦០​ដប និង​ម៉ាស ២០០០​ម៉ាស បន្ថែមទៀត ជូន​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច ដើម្បី​ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ នា​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២០​នៅ​គេហដ្ឋាន​លោកជំទាវ ម៉ែន សំអន​។​

​លោកជំទាវ​ក៏បាន​ថ្លែងអំណរគុណ​ដល់​លោកស្រី អ៊ឹង គឹម​ប៉ូ អតីត​ប្រធាន​នារី​មជ្ឈិម និង​ក្រុមគ្រួសារ ដែល​តែងតែ​ធ្វើ​សកម្មភាព ផ្តល់ជំនួយ​មនុស្សធម៌ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​មេរោគ COVID-19 ។​

​លោកជំទាវ​ក៏បាន​ជូនពរ​ឲ្យ​បងប្អូន​ជនរួមជាតិ​ជៀស​ផុតពី​ជំងឺឆ្លង​ទាំងឡាយ និង​បាន​សប្បាយរីករាយ ជួបជុំ​ជាមួយ​ក្រុមគ្រួសារ និង​មាន​លាភ​សំណាងល្អៗ គ្រប់ៗ​គ្នា​។ កុំ​ភ្លេច​ដុសលាង​សម្អាត​ដៃ​ជាប្រចាំ ដើម្បី​ទប់ស្កាត់​បាក់តេរី និង​មេរោគ​ឆ្លង​ផ្សេងៗ​រួមទាំង​មេរោគ COVID-19 ។​

​លោកជំទាវ​ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ដល់​លោកជំទាវ វណ្ណ លុយ ដែលជា​វិស័យ​ឯកជន បាន​ចូលរួមចំណែក​យ៉ាងសកម្ម ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ COVID-19 នេះ ៕​ដោយ​៖​កូ​ឡាប​

spot_img
×