Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកធ្វើដំណើរ​តាមផ្លូវ ចេញចូល​ខេត្តបាត់ដំបង មាន​តិចតួច​ប៉ុណ្ណោះ ចាប់ពី​ដល់​ម៉ោង​កំណត់​របស់​រាជរដ្ឋាភិបាល​

spot_img

​បាត់ដំបងៈ អាជ្ញាធរខេត្ត​បាត់ដំបង បានបញ្ជាក់​ឲ្យ​ដឹងថា ចាប់តាំងពី​ដល់​ម៉ោង​ដាក់​បម្រាម របស់​រាជ​ដ្ឋា​ភិ​បាល មិន​ឲ្យ​មានការ​ឆ្លងដែន ពី​រាជធានី​ភ្នំពេញ ទៅតាម​បណ្ដា​ខេត្ត ឬ​តាម​ខេត្ត​ឆ្លងទៅ​ខេត្ត​ផ្សេងៗ សម្រាប់​ខេត្តបាត់ដំបង ការធ្វើដំណើរ​ចេញចូល របស់​យានយន្ត​ផ្សេងៗ ឆ្លងកាត់​មាន​តិចតួច​ប៉ុណ្ណោះ​។​

​ការចុះ​ត្រួតពិនិត្យ ការធ្វើដំណើរ​របស់​ព​ល​រដ្ឋ នៅ​ព្រំប្រទល់​ខេត្តបាត់ដំបង ត្រង់ចំណុច​ភូមិ​ថ្នល់​បទ ឃុំ​ឫស្សី​ក្រាំង ស្រុក​មោងឫស្សី និង​ព្រំប្រទល់ ខេត្តពោធិ៍សាត់ ត្រង់ចំណុច​ឃុំ​ស្វាយដូនកែវ កាលពី​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២០ ។​

​លោក ទេព ហន អភិបាលស្រុក​មោងឫស្សី បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ដោយ​អនុវត្តតាម​សារាចរ​របស់​រាជរដ្ឋាភិបាល អាជ្ញាធរ​ស្រុក សហការ​ជាមួយ​កម្លាំង​ស្នងការ​នគរបាល​ខេត្ត​។ នៅក្នុង​ប្រតិបត្តិការ​នេះ គឺមាន​ការចូល​រួមសហកា​រ បានល្អ​ពី​សំណាក់​ពលរដ្ឋ ធ្វើដំណើរ​នៅលើ​ដងផ្លូវ ដោយសារ​ពួកគាត់ បាន​យល់ដឹង​ច្រើន ពាក់ព័ន្ធ​នឹង​បម្រាម​គោចរ​នេះ ព្រោះ​រាជរដ្ឋាភិបាល ធ្វើឡើង​ក្នុង​គោលបំណង​ទប់ស្កាត់ ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។ ក្រៅពី​រថយន្ត​ដឹកទំនិញ គឺ​កម្លាំង​បាន​ត្រួតពិនិត្យ​រថយន្ត​ប្រភេទ​តូច និង​រថយន្ត​ប្រភេទ​រថយន្តឈ្នួល​ដឹក​មនុស្ស ដើម្បី​អប់រំ​ផ្សព្វផ្សាយ ពី​សារាចរ​របស់​រាជ​រដ្ឋាភិបាល និង​ត្រូវ​អនុវត្តតាម​។​

​លោក ទេព ហន បាន​បញ្ជាក់ថា ជាមួយនឹង​ការត្រួតពិនិត្យ​នេះ សមត្ថកិច្ច បាន​អប់រំ​ផ្សព្វផ្សាយ ដល់​ពលរដ្ឋ​ធ្វើដំណើរ​តាម​ដងផ្លូវ ត្រូវ​ចេះ​បង្ការ​ការពារ និង​ជួយ​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩ និង​អនុវត្ត​ជាមួយ​រាជរដ្ឋាភិបាល ។ រាជរដ្ឋាភិបាល បានចេញ​សារាចរ ចាប់ពី​ម៉ោង​២៤ និង​០០​នាទី​យប់ ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០២០ មិន​ឲ្យ​មានការ​ឆ្លង​ពី​រាជធានី​ទៅ​បណ្ដា​ខេត្ត និង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ដែល​បម្រាម​នេះ នឹងត្រូវ​អនុវត្ត​រហូត​ដល់​ម៉ោង​២៤ និង​០០​នាទី​យប់ ថ្ងៃទី​១៦ ខែមេសា​ឆ្នាំ​២០២០ ៕​ដោយៈ​អ៊ុង​សា​រុំ​

spot_img
×