Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារី​លក់​ផលិតផល​ម្នាក់ លោត​ពីលើ​អគារ​ខន់​ដូ CASA Meridian នៅ​ទីក្រុង​កោះ​ពេជ្រ​

spot_img

​ភ្នំពេញ ៖ មាន​ស្រី​វ័យក្មេង​ស្រស់ស្អាត​ម្នាក់ បាន​ធ្លាក់ ពីលើ​អគារ​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ នៅវេលា​ម៉ោង​១១​និង ៤៥ នាទី ថ្ងៃ ទី​៩ ខែមេសា ឆ្នាំ​២០២០ អគារ​ខុន​ដូ CASA Meridian Condominium វី​ថី​វីរជន ក្នុង​ទីក្រុង​កោះ​ពេជ្រ សង្កាត់​ទន្លេ បាសាក់​ខណ្ឌ ចំការមន​។


​តាម​ប្រភពព័ត៌មាន​ពី​អ្នកធ្វើការ​នៅ​កន្លែងកើតហេតុ បាន​ប្រាប់ថា គាត់​បានឃើញ​នារី​រូបនេះ ដើរ​ចុះឡើងៗ នៅ​វេរ៉ង់ដា​ជាន់​ទី​១៩ ហើយក៏​ធ្លាក់ចុះ​មកក្រោម​ស្លាប់​ភ្លាម​។​

​បើតាម​គណនី​ហ្វេ​ស​ប៊ុ​ក JeJe Ry បានសរសេរថា “RIP ប្អូន​សម្លាញ់​អើយ​! ហេតុ​អី​ក៏​គិត​ខ្លី​យ៉ាងនេះ​អូន មានរឿង​ក៏​អត់​ប្រាប់​បង​ម៉ា​ម៉ាត់ ខ​ល​ឆាត​សួរ​រហូត ថ្ងៃ​ណឹ​ង​បាន​ម្ហូប​អី​បង​ខ្ញុំ​ទៅ​ញាំ​បាយ​ដែរ គេង​ឱប​បង​និយាយ​គ្នា​រាល់​យប់ ហឺ​មៗ ទទួលយក​មិនបាន​ទេ ស្រស់ៗ​ពេក បែក​គ្នា​តែមួយ​ថ្ងៃ​សោះ​អូន​ទៅ​ចោល​បង​រហូត លែង​បានឮ​សម្លេង ដ៏​ពិ​រោះ ទាំង​ស្អាត ឆ្លាត ពូកែ … ទៅ​ឲ្យ​បាន​សុគតិភព​ណា​ប្អូនស្រី ជាតិ​ណាៗ​កុំ​អភ័ព្វ​ដូច​ជាតិ​នេះ​ទៀត​”​។​

​ចំណែក​គណនី​ហ្វេ​ស​ប៊ុ​ក Suikheng Kong ក៏បាន​សរសេរ​រៀបរាប់​ផងដែរ​ថា “​ឆ្កួត​មែន​សុខៗ​មិច​បាន​ទៅ​ចោល​គ្នា អត់​ប្រាប់​ម៉ា​មាត់​ចឹ​ង ឃើញថា​ចង់​រៀន​ធ្វើ video ចង់​ដើរលេង ធ្វើ vlog ឲ្យ​ថតរូប​ឲ្យ​ហ្អី បបួល​ញ៊ាំ​អី​ជុំគ្នា មិនទាន់បាន​ជួប​ផង មិច​បាន​ទៅ​ចោល​គ្នា មានរឿង​អី​? ឃើញ you ធ្វើ​ឡប់ៗ សប្បាយៗ រាល់ដង​សោះ មិច​បាន​ទៅ​គិត​ខ្លី​ចឹ​ង Esther Kanha
​អាណា​ទទួលយកបាន​ហា​ហ “​។​

​សាកសព ជនរងគ្រោះ ត្រូវបាន រថយន្ដ​សាមុយ​ដឹក​យកទៅ តម្កល់ទុក​នៅ​វត្ត​ស្ទឹងមានជ័យ ។ នារី​រងគ្រោះ​មានឈ្មោះ សួស កញ្ញា អាយុ​ប្រហែល​២១​ឆ្នាំ ជា​ជនជាតិខ្មែរ​មានមុខ​របរ​លក់​ផលិតផល​។

​នារី​រងគ្រោះ​ដើរទៅ​មកៗ នៅតាម​វេរ៉ង់ដា ជាន់​ទី​១៩ ដោយ​មុនពេល​ស្រី្ដ​រងគ្រោះ ធា្ល​ក់​ចុះមក ហើយ​បានឮ នូវ​សំឡេង​ស្រែក​ខ្លាំងៗ រួច​ក៏​ធ្លាក់​ចុះមក​តែម្ដង ។

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​នគរបាល​មូលដ្ឋាន និង​សមត្ថកិច្ច​ជំនាញ បាន​ចុះ​មកដល់ កន្លែងកើតហេតុ ដើម្បី​ពិនិត្យ និង​ស្រាវជ្រាវ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×