Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​រថយន្ត​ ៣ ​គ្រឿង​បុក​គ្នា ស្លាប់ ​៣ ​នាក់ កាលពី​ ២​ ឆ្នាំមុន មិន​ពាក់ព័ន្ធ​នឹង​ប៉ូលិស​ទេ​

spot_img

​ត្បូងឃ្មុំ​៖ មាន​ម្ចាស់​គណនី​ឈ្មោះ អធិរាជ ហ្វេ​ស​បុក យោ ចាន់ធូ ដែល​បាន​ចុះផ្សាយ​មាន​ខ្លឹមសារ​ថា ចុ​ម​ប៉ូលិស​ស្រុក​ខ្ញុំ​ឥឡូវ​សាហាវ​ដល់​ថ្នាក់​នឹង​ផង ប៉ូលិស​ខឹង​ឲ្យ​លុយ​តែ​៦​ម៉ឺន​រៀល បើកឡាន​ដេញ​បាញ់​គំរាម​១​គ្រាប់ រួច​កៀរ​ឲ្យ​ក្រឡាប់​ស្លាប់​៣​នាក់​។ ប៉ុន្តែ​ករណីនេះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ បញ្ជាក់ថា ករណី​ខាងលើ​កើតឡើង​តាំងពី​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៨ វេលា​ម៉ោង​៦:១៥​នាទី លើ​ចំណុច​ផ្លូវជាតិ​លេខ​៨ នៅ​ចំណុច​ភូមិ​អូរ​ព្រិច ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ មាន​គ្រោះថ្នាក់​ចរាចរណ៍ ១​កើតឡើង រវាង​រថយន្ត​៣​គ្រឿង គឺ​រថយន្ត​ម៉ាក​សាំ​យ៉ុង ពណ៌​ស និង​រថយន្ត​ទី​តាន់ និង​រថយន្ត​សាំ​យ៉ុង ពណ៌​លឿន ហើយក៏​មិន​ពាក់ព័ន្ធ​ជាមួយ​មន្ត្រីនគរបាល​ដែរ​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃទី​១០​ខែមេសា​ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ សូម​គោរព​ជម្រាបជូន​សាធារណៈជន​មេត្តា​ជ្រាបថា​៖ ក្រោយពី​ទទួលបាន​ព័ត៌មាន​ចុះផ្សាយ​តាម​បណ្តាញ​សង្គម​Facebook ដ៏​ដែលៗ​ជាច្រើនលើក ច្រើនសារ របស់​ម្ចាស់​គណនី​ឈ្មោះ អធិរាជ ហ្វេ​ស​បុក យោ ចាន់ធូ ដែល​បាន​ចុះផ្សាយ​មាន​ខ្លឹមសារ​ថាៈ​(#​ចុ​ម​ប៉ូលិស​ស្រុក​ខ្ញុំ​ឥឡូវ​សាហាវ​ដល់​ថ្នាក់​នឹង​ផង ប៉ូលីស​ខឹង​ឲ្យ​លុយ​តែ​៦​ម៉ឺន​រៀល បើកឡាន​ដេញ​បាញ់​គំរាម​១​គ្រាប់ រួច​កៀរ​ឲ្យ​ក្រឡាប់​ស្លាប់​៣​នាក់​)​។​

​សូមបញ្ជាក់ថាៈ​កាលពី​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៨ វេលា​ម៉ោង​៦:១៥​នាទី លើ​ចំណុច​ផ្លូវជាតិ​លេខ​៨ នៅ​ចំណុច​ភូមិ​អូរ​ព្រិច ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ មាន​គ្រោះថ្នាក់​ចរាចរណ៍ ១​កើតឡើង រវាង រថយន្ត​ម៉ាក​សាំ​យ៉ុង ពណ៌​ស និង​រថយន្ត​ទី​តាន់ និង​រថយន្ត​សាំ​យ៉ុង ពណ៌​លឿន (​រថយន្ត​៣​គ្រឿង​) មូលហេតុ​ដោយ រថយន្ត​ម៉ាក​សាំ​យ៉ុង ពណ៌​ស បើកបរ​ក្នុង​ល្បឿន​លឿន ពី​(​ជើង​-​ត្បូង​) ខណៈ​មកដល់​ចំណុចកើតហេតុ​ជា​ផ្លូវ​កោង​ខ្លាំង​ក៏​ជ្រុល​ទៅបុក​រថយន្ត​ម៉ាក​ទី​តាន់​ពីក្រោយ​ដែល​កុំ​ពុង​បើកបរ​ស្រប​ទិស​គ្នា ភ្លាមនោះ​រថយន្ត​ម៉ាក​ទី​តាន់​បាន​រ៉េ​ចង្កូត​ទៅបុក​រថយន្ត​ម៉ាក​សាំ​យ៉ុង ពណ៌​លឿង​១​គ្រឿង​ទៀត ដែល​កុំ​ពុង​បើកបរ​បញ្ច្រាសទិស​គ្នា​ពី​(​ត្បូង​-​ជើង​) បណ្តាល​ឲ្យ​រថយន្ត​ទាំង​៣​គ្រឿង​ធ្លាក់​ទៅខាង​កើត​ផ្លូវ​តែម្តង​។ សមត្ថកិច្ច​នគរបាល​ជំនាញ​បានធ្វើការ​ស្រាវជ្រាវ​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​រួចហើយ​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្ត សូមបញ្ជាក់ថាៈ​ព័ត៌មាន​ខាងលើនេះ​គឺ​មិន​ពាក់ព័ន្ធ​ជាមួយ​មន្ត្រីនគរបាល​នោះទេ ដូចដែល​បាន​បង្ហោះ​ផ្សព្វផ្សាយ​ចោទប្រកាន់​មកលើ​សមត្ថកិច្ច​នគរ​បាល ៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×