Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម័យ​កូ​វីដ​១៩​រាតត្បាត ផ្លែស្វាយ​ស្រស់​ធ្លាក់​ថ្លៃ​ដល់​កម្រិត​ហៅ​លែង​ឮ តែ​ជាង ​៣០០ ​រៀល ​ក្នុង​មួយ​គីឡូ​

spot_img

​ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានចេញ​សេចក្តីណែនាំ ស្តីពី​វិធានការ​បន្ទាន់ ដើម្បី​ដោះស្រាយ​បញ្ហា​នៃ​ការធ្លាក់​ចុះថ្លៃ​ផលិតផល​ផ្លែស្វាយ ខណៈពេលដែល​សិប្បកម្ម​កែច្នៃ​ដំណាប់​ស្វាយ​ដែល​នៅ​ដំណើរការ បាននិងកំពុង​ប្រមូល​ទិញ​ផ្លៃ​ស្វាយ​ស្រស់ សម្រាប់ធ្វើ​ការកែច្នៃ​ត្រឹមតែ​២០​ទៅ​៣០​តោន​ក្នុង​មួយថ្ងៃ ដោយ​ក្នុងតម្លៃ​តែ​៣២០​រៀល​ក្នុង​មួយ​គីឡូក្រាម​។

​បើ​យោងតាម​សេចក្តីជូនដំណឹង នៅ​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២០​នេះ ក្រសួងកសិកម្ម បាន​លើកឡើងថា ស្ថិតក្នុង​កាលៈទេសៈ ដែល​កម្ពុជា បាននិងកំពុង​ប្រយុទ្ធប្រឆាំង នឹង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​១៩ ដែល​ជំងឺ​នេះ មិន​ត្រឹមតែ​បាន​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ដល់​សុខភាព​សាធារណៈ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បានធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​ដោយផ្ទាល់ ឬ​ប្រយោល​ចំពោះ​សេដ្ឋកិច្ចជាតិ ជាពិសេស​ការប្រែប្រួល​នៃ​តម្លៃ​ទីផ្សារ​ផលិតផល​កសិកម្ម​។ ទន្ទឹមនឹងនេះ តម្លៃ​នៃ​ផលិតផល​ផ្លែស្វាយ​ក៏មាន​ការធ្លាក់ចុះ​គួរ​ឲ្យ​គត់​សម្គាល់​ដោយសារ​កត្តា​សំខាន់​មួយចំនួន ។​

​ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​ថ្លែងថា ក្នុងអំឡុងពេល​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​នេះ រោងចក្រ និង​សិប្បកម្ម​កែច្នៃ​ដំណាប់​ស្វាយ​មួយចំនួន បាន​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន ដោយសារ​ការបញ្ជាទិញ​ផលិតផល​ដែល​កែច្នៃ​រួច​នាំចេញ​បាន​តិចតួច និង​ខ្វះ​កម្មករ​ហើយ​រោងចក្រ និង​សិប្បកម្ម​កែច្នៃ​ដំណាប់​ស្វាយ​ដែល​នៅ​ដំណើរការ បាននិងកំពុង​ប្រមូល​ទិញ​ផ្លៃ​ស្វាយ​ស្រស់ សម្រាប់ធ្វើ​ការកែច្នៃ​ត្រឹមតែ​២០​ទៅ​៣០​តោន​ក្នុង​មួយថ្ងៃ ដោយ​ក្នុងតម្លៃ​តែ​៣២០​រៀល​ក្នុង​មួយ​គីឡូក្រាម​តែប៉ុណ្ណោះ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៩ ការប្រមូលទិញ​ផ្លែស្វាយ​ស្រស់​មានតម្លៃ​រហូតដល់​៨០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។​

​នៅ​ចំពោះមុខ ដើម្បី​ដោះស្រាយ​បញ្ហា​ខាងលើនេះ ឯកឧត្តម​រដ្ឋមន្ត្រី ដាក់​ផែនការ​ឲ្យ​មន្ទីរ​កសិកម្ម រាជធានី ខេត្ត ត្រូវ​សហការ​ជាមួយ នាយកដ្ឋាន​កសិឧស្សាហកម្ម ដើម្បី​ជំរុញ​ឲ្យ​កសិកម្ម​ឲ្យ​ចងក្រង​ជា​ក្រុម​ផលិត និង​សហគមន៍ ដោយ​ត្រូវ​ចុះបញ្ជី​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ងាយស្រួល​រៀបចំ​ផែនការ​ផលិតកម្ម​ស្វាយ​ជា​លក្ខណៈ​ប្រមូលផ្តុំ បណ្តុះបណ្តាល​បច្ចេកទេស ស្របតាម​ស្តង់ដារ និង​ការផ្សារភ្ជាប់​ទីផ្សារ តាមរយៈ​ការចុះកិច្ចសន្យា​ទិញ លក់​។ ត្រូវ​ជំរុញ​ផ្សព្វផ្សាយ​ការប្រើប្រាស់​បណ្តាញ​ព័ត៌មាន​ទីផ្សារ​ផលិតផល​កសិកម្ម តាម​បច្ចេកទេស​ទំនើប ដល់​កសិករ រួមទាំង​ការដាំដុះ បច្ចេកទេស​ក្រោយ​ប្រមូល​ផល និង​ការ​ស្តុក​ទុក​រយៈពេល​វែង​៕ ​ដោយ​៖​កូ​ឡាប​

 

spot_img
×