Thursday, May 9, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់តាំងពី​ជំងឺ​កូ​វីដ ១៩ ​លេច​ចេញមក​នោះ អុកចត្រង្គ​បន្ថយ​ការហ្វឹកហាត់

spot_img

ភ្នំពេញ​៖​លោក​គ្រួច ចន្ថា​រិ​ទ្ធ​ដែលជា​គ្រូ​អុកចត្រង្គ​ដ៏​ធំ​ប្រចាំ​សហព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា​នោះបាន​ឲ្យ ​ដឹងថា​ចាប់តាំងពី​ជំងឺ​កូ​វីដ ១៩​លេច​ចេញមក​នោះ​ការហ្វឹកហាត់​ទ្រង់ទ្រាយ​ធំ​សម្រាប់​កីឡា​អុកចត្រង្គ​កម្ពុជា​បានកាត់បន្ថយ ។

ជាមួយនឹង​ការកាត់បន្ថយ​នោះ​គម្រោង​នៃ​ការប្រកួត​នានា​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​នេះ​ក៏ត្រូវ​លុបចោល
​ដែរ​ដើម្បី​ចូលរួមចំណែក​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩ ។ ប្រសិនបើ​មិនមាន​កកើត​នៃ​ជំងឺ​កូ​វីដ ១៩​នេះ​ទេ​សម្រាប់​កីឡា​អុកចត្រង្គ​កម្ពុជា​មានការ​ប្រកួត​ច្រើន ។

អុកចត្រង្គ​គឺជា​ប្រភេទ​កីឡា​មួយ​ដែល​រាល់​ការលេង​ត្រូវការ​ផ្ចង់ស្មារតី​ភាពស្ងប់ស្ងាត់​ដោយ​មិនមាន​ការរំខាន​ពី​ម​ជន​ឈ​ដ្ឋា​ន​ជុំវិញខ្លួន ។​សព្វថ្ងៃនេះ​ការហ្វឹកហាត់​គ្រាន់តែ​ជាការ​ជួបជុំ​ទ្រង់ទ្រាយ​តូចៗ​ហើយ​ធ្វើការ​ប្រ
​កួត​តាមរបៀប​បង្ហាញ​ប្រាប់​គ្នា​ទៅវិញទៅមក​នូវ​អ្វីដែល​ម្នាក់ៗ​រកឃើញ​តែប៉ុណ្ណោះ ។

ទោះជា​យ៉ាងណា​ក្នុងស្ថានភាព​នេះ​សហព័ន្ធ​នៅតែ​បន្ត​រៀបចំ​នូវ​បទបញ្ជា​ប្រកួត រូបមន្ដ​នៃ​ការប្រកួត
​របៀប​នៃ​ការលេង​ដើម្បី​បញ្ជូន​គ្រូ​ទៅ​ផ្សព្វផ្សាយ​ពី​កីឡា​អុកចត្រង្គ​នេះ​នៅក្នុង​បណ្ដា​ប្រទេស​អាស៊ាន​ព្រោះ​ស៊ី
​ហ្គេម​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នោះ​កម្ពុជា ។

លោក​វ៉ា​ត់ ចំរើន​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ឲ្យ​ដឹង​ដែរ​ថា ពេលនេះ​ប្រទេស
​មី​យ៉ាន់​ម៉ា ឡាវ វៀតណាម និង​ប្រទេស​មួយចំនួនទៀត​កំពុងតែ​គាំទ្រ​កម្ពុជា​ក្នុងការ​ដាក់បញ្ចូល​កីឡា​​អុក​ចត្រង្ក ​ទៅក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ។

កម្ពុជា​ដែលជា​ម្ចាស់​នៃ​ប្រភេទ​កីឡា​នេះ​ត្រូវតែ​ចេញទៅ​បង្រៀន​គេ​ពី​វី​ធី​សាស្ត្រ​នៃ​ការលេង ច្បាប់​ល្បែង
ចៅក្រម អាជ្ញាកណ្ដាល​និង​តួនាទី​របស់​ពួកគាត់ កំហុស​នៃ​ការប្រកួត និង​ការដាក់ទណ្ឌកម្ម​ចំ​បោះ​កីឡាករ ព្រម ​ទាំង​នីតិវិធី​នៃ​ការតវ៉ា​ជាដើម ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×