Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បញ្ជា​ឲ្យ​អាជ្ញាធរខេត្ត​បាត់ដំបង យក​រថយន្ត​កងទ័ព​៥០​គ្រឿង ដឹក​ពលករ​ខ្មែរ ចេញពី​ប្រទេស​ថៃ​វិល​ត្រឡប់មក​ស្រុកកំណើត ចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ដូង​

spot_img

​បាត់ដំបងៈ​ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​មានប្រសាសន៍ថា អាជ្ញាធរខេត្ត​បាត់ដំបង​ទទួល​រថយន្ត​កងទ័ព​ចំនួន ៥០​គ្រឿង​ដែល​ស្ថិតក្រោម​ការបញ្ជា​ផ្ទា​ល់ពី​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេ​បញ្ជារ​ការរង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក ដើម្បី​ត្រៀម​បម្រុង​ដឹកជញ្ជូន​បងប្អូន​ប្រជា​ពលករ​ខ្មែរ ដែល​ចេញពី​ប្រទេស​ថៃ​វិលត្រឡប់​ទៅ​ស្រុកកំណើត​តាម​បណ្តា​រាជធានី ខេត្ត​របស់ខ្លួន​វិញ​និង​ពិនិត្យ​ទីតាំង​ដាក់​ម៉ាស៊ីន​ស្កេ​ន​កំដៅ​ស្វ័យប្រវត្ត​និង​ពិនិត្យ​ទីកន្លែង សម្រាប់​ពិនិត្យ ព្យាបាល​។​

​ការលើកឡើង​នេះ ក្នុង​ការចុះ​ត្រួត​ពិនិត្យមើល​ពី​ស្ថានភាព​បងប្អូន​ប្រជា​ពលករ​ខ្មែរ​ដែល​បាន​វិលត្រឡប់​ចេញពី​ប្រទេស​ថៃ​វិញ កាលពី​ថ្ងៃទី​១០​ខែមេសា​ឆ្នាំ​២០២០​។​

​ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​ពិនិត្យមើល​ទីតាំង​រៀបចំ​គ្រោង​បំពាក់​នូវ​ម៉ាស៊ីន​ស្វ័យប្រវត្តិ​សម្រាប់​ធ្វើការ​ស្កេ​ន​កំដៅ​នៅ​មាត់​ច្រកទ្វារ​អន្តរជាតិ​ដូង ម៉ាស៊ីន​ស្កេ​ន​នេះ កំពុងតែ​ដំណើរការ​សាងសង់​។​

ឯកឧត្តម ងួន រតនៈ បាន​ជំរុញ​ឲ្យ​អ្នកបច្ចេកទេស ខិតខំ​ព​ន្លឿ​ន​ការសាងសង់​តម្លើង​ម៉ាស៊ីន​ស្កេ​នក​ម្តៅ​នេះ​ឲ្យ​បាន​ឆាប់ ដើម្បី​ដំណើរការបាន​ទាន់ពេលវេលា​។​រថយន្ត​ដែល​គ្រោង​និង​ដឹក​បងប្អូន​ពលករ​ខ្មែរ​នេះ​គឺជា​រថយន្ត​របស់ កងយោធពល​ខេមរភូមិន្ទ​ដែល​ស្ថិតក្រោម​ការបញ្ជា​ផ្ទាល់​ពី​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេ​បញ្ជា​​ការ​កងទ័ពជើងគោក​។​

​បើតាម​ការអះអាង​ពី​មន្ត្រី​ច​ត្តា​ឡី​ស័ក​ដែល​ប្រចាំការ​នៅ​ច្រកទ្វារ​អន្តរជាតិ​ដូង បាន​ប្រាប់​ឲ្យ​ដឹងថា ការសាងសង់​កន្លែង​ស្កេ​ន​កំដៅ​ស្វ័យប្រវត្តិ​នេះ អាច​និង​រួច​ស្រាច់ រយៈពេល ២​ថ្ងៃ​ទៀត​។​ក្រុម​ជាង​សាងសង់ បានធ្វើ​ការសាងសង់​ទាំង​ថ្ងៃ ទាំងយប់ រហូតដល់​ម៉ោង​១២​យប់ ទើប​ក្រុម​ជាង ឈប់សម្រាក​។

​ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង​និង​ប្រតិភូ​អមដំណើរ បាន​បន្តដំណើរ​ពិនិត្យមើល​ទីតាំង​២​កន្លែង​ផ្សេងទៀត ដែល​ត្រៀម​បម្រុង ដើម្បី​រៀបចំ​ទទួល​និង​ពិនិត្យ​ព្យាបាល​តាមដាន​ពី​សុខភាព​របស់​បងប្អូន​ពលករ​ខ្មែរ​ទាំងនោះ​គឺ​ទី​តាំងទី​១ នៅ​មាត់​ច្រកទ្វារព្រំដែន​ស្ថិតក្នុង​កាស៊ីណូ​អ៊ី​ហ្គ​ល​(Eagle Casino)​សម្រាប់​ទទួល​ពលករ​ខ្មែរ​ដែល​ចូល​តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​ដូង​និង​ទីតាំង​ទី​២ ស្ថិតនៅ​មណ្ឌល​សុខភាព​ឃុំ​ត្រាង​ស្រុក​កំរៀង រៀបចំ​សម្រាប់​ពិនិត្យ​និង​ព្យាបាល​នៅ​ទីនោះ ក្នុងករណី​សង្ស័យ​មាន​ផ្ទុកមេរោគ​កូ​វីដ ១៩៕​ដោយៈ​អ៊ុង​សា​រុំ​

spot_img
×