Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស​ទាំង​ភូមិ បាន​ប្រើប្រាស់​ទឹក​កខ្វក់ ពី​អ្នក​ដឹក​ទឹក​លក់​ចល័ត ​(វីដេអូ)

spot_img

​ស្ទឹងត្រែង​: ប្រជាពលរដ្ឋ​ជាច្រើន​រយ​គ្រួសារ នៅក្នុង​ឃុំ​ចម្ការលើ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង បាន​ប្រើប្រាស់​ទឹក​កខ្វក់​ដោយសារតែ​រដូវ​ប្រាំង ទឹក​ប្រឡាយ​អូរ​រីងស្ងួត ហើយ​អ្នកភូមិ​ត្រូវ​បង្ខំចិត្ត ទិញ​ទឹក​ត​ពី​អ្នក​ដឹក​ទឹក​លក់​ចល័ត តាម​រថយន្ត​។​


អ្នកភូមិ​ចម្ការលើ បាន​រៀបរាប់ថា រាល់​ឆ្នាំ​រដូវប្រាំង​អូរ​ថ្មបាំង ក្នុង​ឃុំ​ចម្ការលើ ទឹក​ប្រឡាយ អូរ​ត្រូវ​រីងស្ងួត​។ ហើយ​អ្នកភូមិ​ជាច្រើន​រយ​គ្រួសារ បាន​ប្រើប្រាស់​ទឹកអូរ​មួយ​នេះ ជាប្រចាំ ដោយ​ខ្លះ​ជីក​អណ្តូង​ដៃ មាន​ជម្រៅ​ចាប់ពី​កន្លះ​ម៉ែត្រ​ក្នុង​អូរ​។ ឃុំ​នេះ​មានទឹក​អណ្តូងស្នប់ សម្រាប់​ប្រើប្រាស់​ដែរ តែ​មិន​គ្រប់គ្រាន់ ទើប​ប្រជាពលរដ្ឋ​សម្រេចចិត្ត ប្រើ​ទឹក​អណ្តូង​ជីក​ដោយ​ដៃ​តាម​ដងអូរ​។ ពលរដ្ឋ​ខ្លះ​ក៏​ទិញ​ទឹក​ពី​អ្នក​ដឹក​លក់ តាម​រថយន្ត​បន្ថែម​។​

អ្នកភូមិ​រិះគន់ថា ទឹក​ដែល​គេ​បូម​ពី​អូរ​ថ្មបាំង ដើរ​លក់ គឺជា​ទឹក​កខ្វក់​អាច​នឹង​ប៉ះពាល់ ដល់​សុខភាព​អ្នកប្រើប្រាស់​។ អ្នក​ដឹក​ទឹក​លក់ គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន ពុំបាន​គិតដល់​ប៉ះពាល់​សុខភាព អ្នក​ប្រើ​ឡើយ​។​

​លោក វង្ស ឡែ​ន មេភូមិ​ចម្ការលើ បាន​និយាយថា លោក​ពិតជា​ទទួលស្គាល់ ឃើញ​ទឹកអូរ​រីងស្ងួត ដក់​ទឹក​ដោយ​កន្លែង ហើយ​មិន​ស្អាត​។ គាត់ ក៏​គ្មាន​វិធានការ​ទៅលើ​បុគ្គល​ឈ្មោះ​ហេង អ្នក​ដឹក​ទឹក​លក់​តាម​ភូមិ​នោះដែរ​។​

​លោក ហេង អ្នក​ដឹក​ទឹក​លក់ មិនទាន់​សុំ​ការពន្យល់ ក្នុងករណី​លើកឡើង ដែល​អ្នកភូមិ​ចោទថា បូមទឹក​លក់​មិន​ស្អាត​នៅឡើយ​ទេ​៕ ដោយ​:​សុខុម​



spot_img
×