Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត​! នាំគ្នា​សម្រុក​ទៅ​ព្រៃវែង និង​ស្វាយរៀង ឡើង​កកស្ទះ​គល់ស្ពាន​អ្នក​លឿង អត់​ខ្វល់​នឹង​បទបញ្ជា​រដ្ឋាភិបាល​សូម្បី​បន្តិច​

spot_img

​ខេត្តកណ្តាល​៖ កាលពី​វេលា​ម៉ោង​៨ និង ៣០ នាទី​យប់ ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២០ ពលរដ្ឋ​ជាច្រើន​បាន​សម្រុក​ចេញពី​ទីក្រុង​ភ្នំពេញ ដើម្បី​ឆ្ពោះទៅកាន់​ខេត្តព្រៃវែង និង​ខេត្តស្វាយរៀង ដែល​បានធ្វើ​ឲ្យ​មានការ​កកស្ទះ​នៅ​គល់ស្ពាន​អ្នក​លឿង​ត្រើយ​ខាងលិច បី​ទោះជា​រដ្ឋាភិបាល​បានចេញ​បទបញ្ជា​ឲ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​បិទ​ការធ្វើដំណើរ​ក្នុងប្រទេស ពិសេស​ការចាកចេញ​ពី​ទីក្រុង​ភ្នំពេញ​ទៅតាម​បណ្តា​ខេត្ត​ផ្សេង ដើម្បី​ទៅ​ជួបជុំ​ក្រុមគ្រួសារ​នៅក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខាងមុខនេះ ព្រោះថា អាច​បង្ក​ឲ្យ​ជំងឺ​កូ​វីដ​១៩​នេះ កាន់តែ​រីក​ធំ​។​

​ជាមួយនឹង​ទង្វើ​ប្រាប់​មិន​ស្តាប់​នេះ​ដ៏​ហួសចិត្ត​នេះ មហាជន​បាន​លើកឡើងថា ដូច​អត់​ដែល​ស្គាល់​ចូលឆ្នាំ មួយឆ្នាំៗ​ចូល​បី​ដង ឆ្នាំ​ហ្នឹង​ពីរ​រួចហើយ​នៅ​ហេវ​ទៀត​។ គ្មាន​ដឹង​ថ្នាក់ដឹកនាំ​លោក​ពិបាក​ប៉ុណ្ណា ។​

អ្នកខ្លះ​ទៀត​ក៏​ដាក់​ឲ្យ​បែបនេះ​ថា ដល់​តែ​អ៊ីចឹងទៅ លែង​យល់​ហ្មង​! បើ​គ្មាន​ចូលឆ្នាំ ឆ្នាំនេះ យើង​មាន​ឆ្នាំក្រោយ​ច្រើនដង​ទៀត តែបើ​ងាប់​ឆ្នាំនេះ អត់​មាន​កើត​ឆ្នាំក្រោយ​ទេ​! ទ្រាំ​បន្តិច​ទៅ​បងប្អូន​! ៕ ដោយ​៖ លឹម ហុង​

spot_img
×