Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ហើយ​! អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា នៅ​អា​មេ​រិច​កើន​លើស ៥០០.០០០​នាក់​

spot_img

​ចំនួន​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​នៅ​អា​មេ​រិច បាន​កើន​លើស ៥០០.០០០​នាក់​នៅ​ថ្ងៃ​សុក្រ​នេះ (​ថ្ងៃ​សៅរ៍​នៅ​ខ្មែរ​) បើទោះបី​ជាមាន​សញ្ញា​បង្ហា​ញ​ថា ការ​ស្នាក់​នៅផ្ទះ​របស់​ប្រជាពលរដ្ឋ​អា​មេ​រិច កំពុងតែ​ជួយ​ទប់ស្កាត់​ការឆ្លង​ថ្មី​ក៏ដោយ​។​

​ចំនួន​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី បាន​កើនឡើង​ពី ៣០.០០០ ទៅ ៣៥.០០០​នាក់​ក្នុង​មួយថ្ងៃ ខណៈដែល​មានការ​ធ្វើតេស្ត​កាន់តែច្រើន​។

​ចំណែក​ចំនួន​អ្នកស្លាប់ បាន​ហក់​ឡើង​មកដល់ ១៨.៦០០​នាក់ ខណៈដែល​មន្ត្រី​អា​មេ​រិច បានធ្វើការ​ព្រមាន​ថា ចំនួន​អ្នកស្លាប់​ទំនង ជា​នឹង​ហក់​ឡើង​ខ្ពស់​ខ្លាំង​នៅក្នុង​សប្តាហ៍​នេះ បន្ទាប់មក​នឹង​ធ្លាក់ចុះ​វិញ ដោយសារ​តែមាន​ភ​ស្ថុ​តាង​បង្ហាញថា ចំនួន​អ្នក​ឆ្លង​ថ្មី​ធ្លាក់ចុះ​នៅ New York​។​

​អា​មេ​រិច​កំពុង​កាន់កាប់​តំណែង​លេខ​មួយ ជា​ប្រទេស​ដែលមាន​អ្នក​ឆ្លង​ច្រើន​បំផុត និង​តំណែង​លេខ ២​ជា​ប្រទេស​មាន​អ្នកស្លាប់​ច្រើន​បំផុត​បន្ទាប់ពី​អ៊ីតាលី​។​

​សូមបញ្ជាក់ថា វីរុស​កូ​រ៉ូ​ណា ឬ COVID-19 បាន​ឆក់យក​ជីវិត​មនុស្ស​ជាង ១០២.០០០​នាក់ និង​បាន​ឆ្លង​ទៅកាន់​មនុស្ស​ចំនួន ជិត ១.៧០០.០០០​នាក់​ទូទាំង​ពិភពលោក​។ វីរុស​ដ៏​កាច​សាហាវ​នេះ​បាន​ផ្ទុះឡើង​ដំបូង​កាលពី​ចុងឆ្នាំ ២០១៩ ក្នុងប្រទេស​ចិន​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia​

spot_img
×