Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុំ​សរសើរ​ហើយ​! ដែល​ពួកគាត់​យក​ការសប្បាយ​បំពាន​លើ​បម្រាម​របស់​រដ្ឋ ចុងក្រោយ​មានតែ​ពាក្យ​ថា​…. (​វីដេអូ​)

spot_img

​ការហាមឃាត់​មិន​ឲ្យ​មានការ​ជួបជុំ​សប្បាយ ឬ ការ​ឃ្លាតឆ្ងាយ​ពី​សង្គម គឺជា​វិធានការ​សកល ដែល​មិនមែន​ធ្វើឡើង​តែ​នៅក្នុង​ប្រទេស​កម្ពុជា​ទេ ។ ទោះយ៉ាងណា មនុស្ស​មួយចំនួន​ហាក់​មិន​អើពើ​នឹង​បម្រាម​នេះ ដោយ​នៅតែ​ប្រព្រឹត្ត មិន​ខ្លាច​ឆ្លង​ជំងឺ​កូ​វីដ​១៩​ឡើយ ជាមួយ​ផ្នត់គំនិត “​វា​គ្មាន​ទៅ​ឆ្លង​ស្អី​នោះទេ​”​។​

​ជាក់ស្តែង វីដេអូ​នេះ​បានបង្ហាញ​កម្មការិនី​នៅ​រោងចក្រ​មួយ នាំគ្នា​បង្កើត​ការជួបជុំ​ផឹកស៊ី និង​រាំរែក​យ៉ាង​សប្បាយ ដើម្បី​ប្រារព្ធ​ថ្ងៃ​ឈប់សម្រាក​ពី​ការងារ មុន​ពិធីបុណ្យ​ចូលឆ្នាំ ដែល​ត្រូវបាន​ធ្វើជា​រៀងរាល់ឆ្នាំ នៅតាម​បណ្តា​រោងចក្រ​នានា ។​

​ជាមួយនឹង​ទង្វើ​មិន​ខ្លាច​ឆ្លង​ជំងឺ​នេះ ឃើញថា បងប្អូន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជាច្រើន បានលើកឡើង​ដោយ​ដាក់​ឲ្យ​បែបនេះ​ថា​៖ “​គេ​កើតទុក្ខ​ម៉ា​ពិភពលោក អី​ប្រឹង​ម្ល៉េះ តិច​ងាប់​អស់​ទៅ​លោក​ព្រះ ប្រយ័ត្ន​ស្ដាយក្រោយ​ដូច​អ៊ីតាលី​… ” ៕ ដោយ​៖ លឹម ហុង​


spot_img
×