គេហទំព័រ CEN សូមលើកយកព័ត៌មានជាតិ និងអន្តរជាតិ (ម៉ោង ៧យប់) ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ របស់ទូរទស្សន៍ជាតិកម្ពុជា មកផ្សព្វផ្សាយបន្ត
សូមទស្សនា (វីដេអូ)
ភ្នំពេញ៖ នៅក្នុងឱកាសអញ្ជើញចូលជួបសម្តែងការ និងគោរពប្រសិទ្ធពរជ័យ ឆ្នាំថ្មី ជូនចំពោះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង ព័ត៌មាន នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ លោកជំទាវ ជីប យុទ្ធារី នាយិកា មជ្ឈមណ្ឌល CEN Cambodia Express News រួមជាមួយ ក្រុមការងារ បាននាំយកនូវអំណោយជា ម៉ាស ចំនួន ២ ៥០០ ម៉ាស និងទឹក ជែលលាងដៃ ចំនួន ៤៨ ដប ជូន ឯកឧត្តម រដ្ឋមន្ត្រី ទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ក្នុងការពារ កុំឲ្យឆ្លងមេរោគ កូវីត១៩។
ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវ ជីប យុទ្ធារី បានជម្រាបជូនថា កាលពីដំបូងឡើយ នៃការបង្កើតឡើងនាឆ្នាំ ២០០៨ មជ្ឈមណ្ឌល CEN Cambodia Express News គឺ លោក ប៉ែន សមិទ្ធិ ជាប្រធាន ប៉ុន្តែ ដោយសារលោកទទួល មរណភាពទៅ គ្មានអ្នកមក ជំនួសកន្លែងលោក និងមានការសំណូមពរ ពីក្រុមការងារ ក្នុងអង្គភាពនេះ ទើបលោកជំទាវ បានមកកាន់តំណែងជានាយិកា មជ្ឈមណ្ឌល CEN Cambodia Express News នេះរហូត មកដល់ពេលបច្ចុប្បន្ន។ នៅក្នុងរយៈពេលចុងក្រោយនេះ CEN បានចូលរួមចំណែកក្នុងការ ផ្សព្វផ្សាយ នូវយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ យ៉ាងសកម្ម ក្រៅតែពីការផ្សាយ ពីដំណឹងទាក់ទងបញ្ហាសង្គម សេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ និង ព័ត៌មាន ប្រចាំថ្ងៃ។
លោកជំទាវ ជីប យុទ្ធារី បានបញ្ជាក់ថា ដោយទទួលបានការគាំទ្រច្រើនពីអ្នកចូលមើលការ ផ្សាយរបស់ CEN ជាទិសដៅបន្តទៅមុខទៀតនោះ មជ្ឈមណ្ឌល CEN Cambodia Express News គ្រោងនឹងធ្វើការរៀបចំជាស្ទីតយោ ដើម្បីបង្កើតជាការផ្សាយទូរទស្សន៍ តាមប្រព័ន្ធ Onloin ហើយគម្រោងនេះ លោកជំទាវ នាយិកា បានគោរពស្នើសុំការគាំទ្រ និងអនុសាសន៍ ពី ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីអាចឲ្យដំណើរការផ្សាយរបស់ ទូរទស្សន៍ Onlion របស់ មជ្ឈមណ្ឌល CEN Cambodia Express News បានដំណើរការទៅល្អ ទទួលបានជោគជ័យ។
ជាការឆ្លើយតប ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានសម្តែងនូវការគាំទ្រ ចំពោះគម្រោង រៀបចំឲ្យមានជាទូរទស្សន៍ អនឡាញ នៃរបស់ មជ្ឈមណ្ឌល CEN Cambodia Express News ក្នុងការផ្សព្វផ្សាយព័ត៌មានថ្មីៗ ពិត ស្របតាមវិជ្ជាជីវៈ និងក្រមសិលធម៌ សារព័ត៌មាន នៅព្រះរាជាណាចក្រ កម្ពុជា។ នៅក្នុឱកាសនោះដែរ ឯកឧត្តម រដ្ឋមន្ត្រី បានអរគុណ លោកជំទាវ ជីប យុទ្ធារី និងក្រុមការងារ CEN ដែលបាននាំយកនូវអំណោយជា ម៉ាស និង ទឹកជែល លាងដៃ មកជូននាពេលនេះ ហើយ ឯតឧត្តម នឹងបែងចែក ដល់បណ្តាអគ្គនាយកដ្ឋានទាំង ៥ ចំណុះ ក្រសួង ព័ត៌មាន សម្រាប់ឲ្យ មន្ត្រីរាជការប្រើប្រាស់ ៕ ដោយ៖ CEN