Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរអប់រំរាជធានី ខេត្ដពង្រឹងវិន័យនិងការគ្រប់គ្រង វត្ដមានបុគ្គលិក អប់រំ ឱ្យបានត្រឹមត្រូវក្នុងពេលបំពេញការងារ

spot_img

ភ្នំពេញ៖​ក្រសួងអប់រំយុវជន និងកីឡា បានចេញសេចក្តីណែនាំដល់ប្រធានមន្ទីរ អប់រំនិងយុវជនរាជធានី ខេត្ដ ត្រូវពង្រឹងវិន័យ និងការគ្រប់គ្រងនៅគ្រឹះស្ថានសិក្សាសាធារណៈ ត្រួតពិនិត្យវត្ដមាន បុគ្គលិកអប់រំក្នុងពេលបំពេញការងារ ដោយគោរពតាមពេលវេលា និងម៉ោងបង្រៀនឱ្យបានត្រឹមត្រូវ។ នេះបើតាម លិខិតចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ របស់ក្រសួងអប់រំ យុវជន និងកីឡា។

​នៅក្នុងសេចក្តីណែនាំរបស់ក្រសួងអប់រំ ដែលចុះហត្ថលេខារបស់លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្ដី ក្រសួងអប់រំយុវជន និងកីឡា បានបញ្ជាក់ថា កន្លងមកក្រសួងបានពិនិត្យឃើញបុគ្គលិកអប់រំខ្លះនៅតាមគ្រឹះស្ថាន សិក្សាសាធារណៈមួយចំនួនមិនទាន់អនុវត្ដន៍ពេលវេលាបំពេញការងារ និងគោរពម៉ោងបង្រៀនបានពេញលេញនៅឡើយ ជាហេតុធ្វើឱ្យប៉ះពាល់ដល់ការអនុវត្ដកម្មវិធីសិក្សា និងការសិក្សារបស់សិស្ស ជាពិសេសថែមទាំងជះឥទ្ធិពលមិនល្អដល់អ្នកដែលខិតខំបំពេញការងារ និងសហគមន៍ផងដែរ។

ដើម្បីពង្រឹងវិន័យ និងការអនុវត្ដកាតព្វកិច្ចរបស់បុគ្គលិកអប់រំឱ្យបានល្អប្រសើរ មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ដ ត្រូវពង្រឹងយន្ដការគ្រប់គ្រងត្រួតពិនិត្យវត្ដមានរបស់បុគ្គលិកអប់រំនៅគ្រប់គ្រឹះស្ថានសិក្សាសាធារណៈ។

អនុវត្ដន៍វិន័យរដ្ឋបាល ឬវិន័យការងារចំពោះបុគ្គលិកអប់រំចូលយឺត ចេញមុនម៉ោងកំណត់ បុគ្គលិកអប់រំដែល អនុវត្ដន៍កាតព្វកិច្ចដោយពុំមានស្មារតីទទួលខុសត្រូវ និងប្រគល់ភារកិច្ចឱ្យអ្នកដទៃធ្វើជំនួសដោយខ្លួនឯងទៅ បំពេញការងារក្រៅខុសបទបញ្ជា ឬយកការងារក្រៅអង្គភាពមកឡូកឡុំក្នុងម៉ោងការងារ ឬអវត្ដមានដោយពុំមានមូលហេតុច្បាស់លាស់។

លោករដ្ឋមន្រ្ដីបានជំរុញឱ្យមន្ទីរអប់រំយុវជន និងកីឡារាជធានី ខេត្ដ ពង្រឹងការស្លៀកពាក់ឲ្យបានសមរម្យ (ហាមមូរដៃអាវ) ក្នុងពេលបំពេញការងារ។ ប្រធានមន្ទីរត្រូវ អនុវត្ដន៍ខ្លឹមសារឱ្យបានម៉ឺងម៉ាត់ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈក្រោមឱវាទ និងត្រូវចុះពិនិត្យសកម្មភាពនេះ ជាប្រចាំសំដៅធានាបាននូវប្រសិទ្ធភាពខ្ពស់៕ ដោយ៖បញ្ញាស័ក្តិ

 

 

spot_img
×