Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅលើ​លោក​យើង​នេះ គិត​មកដល់ពេលនេះ ជំងឺ​កូ​វីដ​១៩ សម្លាប់​មនុស្ស​ជាង​១០​ម៉ឺន​នាក់​

spot_img

​ភ្នំពេញ​៖ ឯកឧត្តម ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ បាន​សរសេរ​សារ​នៅលើ​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​១១​ខែមេសា​ឆ្នាំ​២០២០ ថា នៅលើ​លោក​យើង​គិត​មកដល់ពេលនេះ ជំងឺ​កូ​វីដ​១៩ បានសម្លាប់​មនុស្ស​ជាង​១០​ម៉ឺន​នាក់ ឆ្លង​ជាង​១​លាន​៦​សែន​នាក់​ហើយ​គឺ​ឆ្លង​មេរោគ​កូ​វីដ​១៩​លឿន​ណាស់​។​

​ឯកឧត្តម ហេង រតនា​បាន​ថ្លែងថា ហើយ​បញ្ហា​កំពុងតែ​វាយលុក យ៉ាងធ្ងន់ធ្ងរ​បំផុត នៅ​សហរដ្ឋអាមេរិក និង​អឺរ៉ុប ដែលមាន​សេដ្ឋកិច្ច និង​វិស័យ​សុខាភិបាល​ខ្លាំង​។ គ្រប់​ប្រទេស និង​អ្នកជំនាញ​ទាំងអស់ នៃ​ប្រទេស​រងគ្រោះ​លើ​លោក​នេះ វាយតម្លៃថា វិធានការ​បង្ការ​ដោយ​រក្សា​ចម្ងាយ​សុវត្ថិភាព បិទ​ការជួបជុំ​មនុស្ស​ច្រើន និង​ការ​ស្នាក់​ក្នុង​ផ្ទះមួយ​រយៈពេល​ប៉ុណ្ណោះ ដែលមាន​ប្រសិទ្ធភាព​ខ្ពស់ ក្នុងការ​ទប់ទល់​នឹង​ជំងឺ​កូ​វីដ​១៩ ដ៏​មហា​កាច​សាហាវ​មួយ​នេះ​។​

​ឯកឧត្តម បានស្នើ​សូម​ម្ចាស់ការ​អនុវត្ត​ឱ្យបាន​ដាច់ខាត តាម​ការណែនាំ​របស់​រា​ជ​រដ្ឋាភិបាល ដើម្បី​សុខភាព​និង​ផលប្រយោជន៍​ខ្លួន​អ្នក គ្រួសារ​អ្នក ភូមិ​ឃុំ​នាក់ និង​សង្គមជាតិ​រួម​របស់​យើង​។ “​មិនបាន​ជួបជុំគ្នា​ផ្ទាល់​មួយគ្រា​ខ្លី ដើម្បី​រួមរស់​ជួបជុំ​សប្បាយរីករាយ​រួមគ្នា​អនាគត​វែងឆ្ងាយ​”! ខ្ញុំ​មានជំនឿថា រដ្ឋ​ណា​ក៏​ដូច​រដ្ឋ​ណា​ដែរ ប្រសិនបើជា​វិធាន​ការលើក​ទឹក និង​សំណូមពរ​ឱ្យចូល​រួម​ដោយ​ស្មារតី​ឆន្ទៈ ចូលរួម​និង​លះបង់​ទៅ​មិន​រួចហើយ គឺ​មានតែ​វិធានការ​ច្បាប់ និង​វិធាន​ការដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន ដើម្បី​ចាប់បង្ខំ​តែម្តង ដូចជា​ករណី​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន នៅ​ប្រទេស​ថៃ ជប៉ុន ម៉ាឡេស៊ី អ៊ីតាលី អេស្បាញ​ជាដើម​។ ល​៕​ដោយ​៖​កូ​ឡាប​

spot_img
×