Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដុត​កម្ទេច​ពោះវៀន​ជ្រូក ខូចគុណភាព ជាង​៣​តោន

spot_img

​ខេត្តកណ្តាល ៖ នៅ​ថ្ងៃ​សុក្រ ទី​១០ ខែមេសា ឆ្នាំ​២០២០ មន្ត្រី​សាខា​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​.) ខេត្តកណ្តាល ដោយ​ទទួល​ការឯកភាព​ពី​លោក​ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត ធ្វើ​ការដុត​កម្ទេច​ពោះវៀន​ជ្រូក ខូចគុណភាព ចំនួន ៣២.៩២៥​គីឡូក្រាម នៅ​ភូមិ​ជ័យ​ឧ​ត្ត​ម ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។

​គណៈកម្មការ​ចម្រុះ​ដឹកនាំ​ដោយ​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារង​ខេត្តកណ្តាល ចូលរួម​ពី ឯកឧត្តម នៃ ចារី អភិបាលរង នៃ​គណៈ​អភិបាលខេត្ត មន្ទីរ​ពាណិជ្ជកម្ម ក្រឡាបញ្ជី ស្នងការរង ប៉ូលិស​សេដ្ឋកិច្ច សាខាគយ និង​រដ្ឋាករ អាជ្ញាធរ​ដែនដី អធិការ​ស្រុក ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល ពេទ្យសត្វ បានធ្វើ​ការដុត​កម្ទេច​ពោះវៀន​ខូចគុណភាព​ទាំងនេះ​។​

​សូមបញ្ជាក់ថា នៅ​ថ្ងៃ​ពុធ ទី​៨ ខែមេសា ឆ្នាំ​២០២០ មន្ត្រី​សាខា ក​.​ប​.​ប​. ខេត្តកណ្តាល ដោយមាន​ការចូលរួម​ដោយ​អភិបាលរង​ខេត្ត ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្ត មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច មន្ត្រី​សាខាគយ និង​រដ្ឋាករ មន្ត្រី​បសុព្យាបាល អាជ្ញាធរ​ដែនដី និង​អធិការ​ស្រុក បាន​ចុះ​ត្រួតពិនិត្យ ផលិតផល​ពោះវៀន​ជ្រូក មាន​ទម្ងន់ ជាង​៣​តោន ដែល​ផ្ទុក​ក្នុង​កុងតឺន័រ​ចំនួន ២ ស្តុក​ទុក​ក្នុង​ឃ្លាំង​គ្មាន​លេខ ដែល​ស្ថិត​ក្នុងភូមិ​ជ័យ​ឧ​ត្ត​ម ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​
​ការត្រួតពិនិត្យ ត្រូវបាន​គាំទ្រ​ដោយ​រថយន្ត​ពិសោធន៍​ចល័ត​ផ្នែក​ម្ហូបអាហារ​របស់​អគ្គនាយក​ដ្ឋា​នក​.​ប​.​ប​. ផង​ដែល​។​

​ក្រោយ​ការត្រួតពិនិត្យ សមត្ថកិច្ច​ចម្រុះ​បាន​រកឃើញថា ទំនិញ​ពុំមាន​ឯកសារ​បញ្ជាក់ និង​មាន​សភាព​ស្អុយ មាន​ចម្លង​មេរោគ ដោយសារ​ការ​វេច​ខ្ចប់ និង​ទុកដាក់​ពុំ​ត្រឹមត្រូវ​តាម​គោល​ការ​បច្ចេកទេស​។ ដោយ​សង្កេតឃើញថា ផលិតផល​ទាំងនេះ​បាន​ខូចគុណភាព​ពុំ​អាច​យកមកប្រើ​ប្រាស់​ជា​ម្ហូបអាហារ​សម្រាប់​បរិភោគ​បាន សមត្ថកិច្ច​ចម្រុះ​បានសម្រេច​ឃាត់ទុក​ទំនិញ​ទាំងនេះ ជា​បណ្តោះអាសន្ន​នៅ​ឃ្លាំង​ខាងលើ ដើម្បី​បំពេញបែបបទ​យកទៅ​កំទេចចោល​តាម​នីតិវិធី​។ ចំណែក​ម្ចាស់​ទំនិញ​ត្រូវបាន​នាំខ្លួន ទៅ​សាកសួរ​បន្ត​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​។​

​ជនសង្ស័យ​ជា​ម្ចាស់​ឃ្លាំង និង​លួច​នាំចូល​ពោះវៀន​ជ្រូក គ្រឿងក្នុង​សត្វ ដែលមាន​សារធាតុ​គីមី​ចំនួន​២​កុងតឺន័រ ទម្ងន់​ប្រមាណ​៣​តោន ដែល​សមត្ថកិច្ច​បង្ក្រាប​កាលពី​ម្សិលមិញ​នេះ ស្ថិតក្នុង​ភូមិ​ជ័យ​ឧ​ត្ត​ម ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ត្រូវបាន​នគរបាល​ខេត្តកណ្តាល បញ្ជូន​ខ្លួន​មកដល់​សាលាដំបូង​ខេត្តហើយ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី នៅ​រសៀល​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០២០​នេះ​។​

​ជនសង្ស័យ​ឈ្មោះ ហ៊ឹម សុខ​ហឿន អាយុ​ជាង​៣០​ឆ្នាំ លួច​នាំចូល​ពោះវៀន​ជ្រូក គោ គ្រឿងក្នុង​សត្វ ចំនួន​២​កុងតឺន័រ ស្មើ​ជាង​៣​តោន មាន​ក្លិនស្អុយ ដែល​ខាង​ជំនាញ​កាំកុងត្រូល​បញ្ជាក់ថា នាំចូល​អត់​លិខិតស្នាម និង​ជា​ប្រភេទ​ស្អុយ​ចម្លង​មេរោគ ៕​ដោយ​៖​កូ​ឡាប​

spot_img
×