Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថា​មែនៗ​! តារា​TikTok កំពុង​ល្បី សុខា ត្រូវ​សមត្ថកិច្ច​កោះហៅ ក្រោយ​អួតខ្លួន​ថា​ជា​កូន​ផ្កាយ​៣ និង​សូម្បី​មាន​កាំភ្លើង​ប្រើប្រាស់ (​វីដេអូ​)

spot_img

​អធិការដ្ឋាន​នគរបាល​ក្រុង​សួង កាលពី​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២០ ម្សិលមិញ បាន​កោះហៅ​ស្ត្រី​ម្នាក់ អ្នកលេង​TikTok ដែល​កំពុង​ល្បី មាន​ឈ្មោះថា សុខា មក​ធ្វើ​ការណែនាំ និង​ក៏ដូចជា​ធ្វើ​កិច្ចសន្យា ក្រោយ​អ្នកលេង​TikTok តែងខ្លួន​ជាម​នុស្ស​ប្រុស​រូបនេះ បាន​បង្ហោះ​វីដេអូ​ចូល​បណ្តាញ​សង្គម ហើយ​អះអាងថា​ខ្លួន​ជា​កូន​អ្នកធំ​មាន​ឪពុក​ជា​ផ្កាយ​៣ និង​សូម្បី​ថា​ខ្លួន​មាន​កាំភ្លើង​ទៀតផង​នោះ ប៉ុន្តែ មនុស្ស​ជាច្រើន​ពុំ​ជឿ​សោះឡើយ​។​

​តាមរយៈ​វីដេអូ ទទួលស្គាល់​កំហុស​រប​ស់​ខ្លួន នៅ​ចំពោះមុខ​សមត្ថកិច្ច សុខា បានធ្វើការ​សុំទោស​ជា​សាធារណៈ និង​សន្យា​លែង​បង្ហោះ​ធ្វើ​រឿង​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ថ្នាក់ដឹកនាំ ក៏ដូចជា​សង្គមជាតិ​ទៀតឡើយ ដោយ​ងាក​មក​ធ្វើ​វីដេអូ​ល្អៗ​វិញ​៕ ដោយ​៖ លឹម ហុង​

spot_img
×