Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្នុងសម័យ​កូ​វីដ​១៩ គ្រួសារ​កម្មករ​ក្រីក្រ បង្កើតកូន​ដំបូង បាន​ភ្លោះ​ស្រី​៣​នាក់ នៅ​ក្រុង​ប៉ោយប៉ែត

spot_img

បន្ទាយមានជ័យ ៖ ក្នុងអំឡុង​ដែល​គ្រប់គ្នា​ក្នុង​ពិភពលោក និង​នៅ​ប្រទេស​កម្ពុជា យើង​ព្រួយបារម្ភ ហើយ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ នេះ គ្រួសារ​កម្មករ​ក្រីក្រ​មួយ​បង្កើតកូន​ដំបូង​បាន​ភ្លោះ​ស្រី​៣​នាក់ ។​

​លោក​ស្រិល អូន ចៅសង្កាត់​ផ្សារកណ្តាល​ប្រាប់​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០២០ ថា​៖ ម្តាយ​មានឈ្មោះ​ជួប ចិត្ត អាយុ​៣២​ឆ្នាំ និង​បុរស​ជា​ឳ​ពុក​មានឈ្មោះ​ខន យ៉ាន អ​យុ​៣៥​ឆ្នាំ មុខរបរ ជា​កម្មក​សំណង់ ក្នុងស្រុក​ទាំង​២​នាក់ ហើយ​មាន​គ្រែ​មួយ​រស់នៅ​ជាមួយ​ម្តាយ​នៃ​ក្រុមគ្រួសារ មាន​ជីវភាព​ទីទ័លក្រ នៅ​ដីឡូត៍​លេខ​៨ មណ្ឌល​៨​ភូមិ​ប្រជា​ធម្ម​កើត សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​

​ស្ត្រី​បាន​សម្រាល​លើកដំបូង បានកូន​ភ្លោះ​សុទ្ធតែ​ស្រី​ចំនួន​៣​នាក់ តាំងពី​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០២០ នៅ​មន្ទីរពេទ្យ​គន្ធរ​បុប្ផា​ខេត្តសៀមរាប ។ ទារិកា​កើតមក​មាន​ទម្ងន់​ប្រហែល​១​គីឡូក្រាម ហើយ​ត្រូវ​ចិញ្ចឹម​ក្នុង​កែវ​ពី​ពេល​សម្រាល ។​
​លុះដល់​ចេញពី​មន្ទីរពេទ្យ កាលពី​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០២០ ទើប​យកមក​ឲ្យ​ដេក​លើ​កម្រាល​ខ្នល់ខ្នើយ និង​បំបៅ​ដោយ​ទឹកដោះ​ម្តាយ ។​

​អ្នកស្រី ជួប ចិត្តបាន​ឲ្យ​ដឹងថា សុខភាព​អ្នកស្រី និង​ទារក​ល្អ​ធម្មតា​ដែរ ប៉ុន្តែ​ដោយ​ខ្វះខាត​ជីវភាព​ពេក ហើយ​កូន​ដល់​ទៅ​៣​នាក់​ផង ក៏​ព្រួយបារម្ភ​មិន​អាចមាន​ម្ហូបអាហារ​ហូបចុក​គ្រប់គ្រាន់ ដើម្បី​មាន​ទឹកដោះ​ឲ្យ​កូនបៅ ។​

​ចំណែក​លោក​ខន យ៉ាន បាន​ឲ្យ​ដឹងថា គ្រួសារ​ខ្លួន​បានសម្រេច​ដាក់ឈ្មោះ​កូនស្រី​ទាំង​៣ តាម​លំដាប់​បង​ម៉ោង​គ្នា​មក​ប្អូន​មាន ៖ ១​ឈ្មោះ ខន គឹម​ឡាង ឈ្មោះ​ខន គឹម​ឡា និង​ឈ្មោះ​ខន គឹម​ឡៃ ។​

​ចំពោះមុខ​សុខទុក្ខ និង​ជីវភាព​នៃ​គ្រួសារ​ពលរដ្ឋ​នេះ លោក​ស្រិល អូន ចៅសង្កាត់ លោក​គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត និង​មន្ត្រី​ក្រុមការងារ សប្បុ​សរ​ជន​មូលដ្ឋាន បាន​ទៅសួរសុខទុក្ខ និង​ផ្តល់​ការឧបត្ថម្ភ​បឋម ដល់​គ្រួសារ​នេះហើយ កាលពី​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២០ ។​

​លោក គាត ហ៊ុល និង​ក្រុមការងារ បាន​អបអរ​ចំពោះ​សមាជិក​ពលរដ្ឋ​ខ្លួន ហើយ​រីករាយ​ដែល​ទារិកា​ទាំង​៣ បាន​សុខ​សប្បាយ មាន​សុខ​ភាពល្អ ។​

​លោក​អភិបាលក្រុង​ប៉ោយប៉ែត លោក​អភិបាលរង លោក​ស្រិល អ៊ិន ចៅសង្កាត់​ផ្សារកណ្តាល ក្រុមការងារ​ភូមិ អញ្ជើញ​ចុះសួរសុខទុក្ខ នាំយក​សម្ភារ និង​ថវិកា រួមជាមួយ​នឹង​នាំយក​លិខិតអត្រានុកូលដ្ឋាន​សំបុត្រកំណើត​កូន​ទាំង ៣ ប្រគល់ជូន ដល់​ពលរដ្ឋ​១​គ្រួសារ​នេះ ។​

​លោក​បាន​នាំនូវ​ប្រសាសន៍​ផ្តាំផ្ញើ សួរសុខទុក្ខ និង​ក្តី​នឹករលឹក ពី​សំណាក់​ថ្នាក់ដឹកនាំ ដែលជា​និច្ចកាល តែ​តែង​គិតគូរ​ពី​សុខទុក្ខ របស់​បងប្អូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ និង​រងគ្រោះ ដោយសារ​គ្រោះមហន្តរាយ​ផ្សេងៗ ដោយ​មិន​ប្រកាន់​រើសអើង​វណ្ណៈ ពូជសាសន៍ ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ​៕ ដោយ ៖ បន្ទាយ​

spot_img
×