Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រួតពិនិត្យ​មណ្ឌល​ច​ត្តា​ឡី​ស័ក នៅ​សាលាបឋមសិក្សា​ក្រោលគោ និង​ទីតាំង​ព្រំប្រទល់ រវាង​ខេត្តស្វាយរៀង និង​ខេត្តព្រៃវែង

spot_img

ខេត្តស្វាយរៀងៈ លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន នា​ព្រឹក​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០២០​នេះ បាន​ចុះ​ត្រួតពិនិត្យ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ត្រួតពិនិត្យ​សុខភាព ដែល​ខេត្ត​បានរៀបចំ​នៅ​សាលាបឋមសិក្សា​ក្រោលគោ និង​ទីតាំង​ព្រំប្រទល់​រវាង​ខេត្តស្វាយរៀង និង​ខេត្តព្រៃវែង នៅ​ឃុំ​ក្រោលគោ ស្រុក​ស្វាយជ្រំ ដែល​ត្រូវ​បិទ​ចរាចរណ៍​ចេញចូល ឆ្លងកាត់​ខេត្ត​ជា​បណ្តោះអាសន្ន យោងតាម​បទបញ្ជា​លេខ​០២​បប និងសេចក្ដីសម្រេច​លេខ​៣៩ សសរ របស​រាជរដ្ឋាភិបាល​កម្ពុជា ។​

​ក្នុងឱកាស​នោះ លោក​អភិបាលខេត្ត បាន​ថ្លែង​នូវ​ការ​អរគុណ​ចំពោះ​អាជ្ញាធរ កងកម្លាំង និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ខិតខំ​យកចិត្តទុកដាក់ ប្រចាំការ​អនុវត្ត​នូវ​បទបញ្ជា​របស់​រាជរដ្ឋាភិបាល ។ ទន្ទឹមនេះ លោក​ក៏បាន​លើកទឹកចិត្ត ឲ្យ​បន្ត​ពង្រឹង​ការអនុវត្ត ឲ្យ​បាន​កាន់តែ​ម៉ឺងម៉ាត់​ថែមទៀត ដែល​ការខិតខំ និង​ការលះបង់​របស់​កងក​ម្លាំ​ង និង​មន្ត្រី​របស់​យើង​នាពេលនេះ គឺជា​ប្ដូរ​មកវិញ​នូវ​សុវត្ថិភាព​របស់​ជាតិ សុខភាព និង​ជីវិត​របស់​ប្រជាជន ហើយ​ការអនុវត្ត​នេះ សូម​រក្សា​នូវ​ឥរិយាបថ​សមរម្យ ប្រកបដោយ​ភាពទន់ភ្លន់​ជាមួយ​ប្រជាពលរដ្ឋ ។​

​លោក​អភិបាលខេត្ត ក៏បាន​អំពាវនាវ និង​សំណូមពរ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​មានការ​យោគយល់ លើ​ចំណាត់ការ​ក្នុង​គ្រា​ដ៏​លំបាក​នេះ និង​សូម​ចូលរួម​អនុវត្ត​ទាំងអស់គ្នា ដើម្បី​សេចក្តីសុខ​និង​សុវត្ថិភាព សុខភាព​ផ្ទាល់ខ្លួន​ផង និង​ដើម្បី​សុវត្ថិភាព​សុខភាព សម្រាប់​អ្នកដទៃ និង​សហគមន៍​ទាំងមូល​ផង នៅក្នុង​កាលៈទេសៈ ដែល​ប្រទេសជាតិ​យើង កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ ៕ ដោយ​៖​វ៉ៃ​កូ​

spot_img
×