Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រ​ព្ធ​ចូលទៅ​ធ្វើការ នៅក្នុង​រោងចក្រ ហើយ​ពេល​ចេញពី​ធ្វើការ មិនឃើញ​ចេញមក​ជួប​ប្តី ត្រឡប់ទៅផ្ទះ​វិញ តែមួយ​ថ្ងៃក្រោយ នាង​សរសេរ​ឆាត​ប្រាប់ថា ទៅ​ឆ្ងាយ​ហើយ

spot_img

ខេត្តស្វាយរៀង ៖ បទ​ចំរៀង​មួយ​បទ​របស់លោក​កែវ សារ៉ាត់ (​ខ្លាច​ហើយ​ចិត្ត​ស្រី​) ពិតជា​មានន័យ​ណាស់ ពាក់ព័ន្ធ​ទៅនឹង​ករណី​កម្មការិនី​ម្នាក់ បាន​បាត់​ខ្លួន ខណៈ​ចូលទៅ​ធ្វើការ នៅក្នុង​រោងចក្រ ហើយ​ពេល​ចេញពី​ធ្វើការ មិនឃើញ​ចេញមក​ជួប​ប្តី​ត្រឡប់ទៅផ្ទះ​វិញ ដោយ​ប្តី​សង្ស័យថា មាន​គេ​ល្បួង​ចាប់​ពង្រាត់ ក៏បាន​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍ ស្វែងរក​ប្រពន្ធ​គាត់​ឲ្យ​បាន​ត្រឡប់មកផ្ទះ​វិញ​កូន និង​ប្តី​រង់ចាំ​ទទួល ។​

​បើតាម​សមត្ថកិច្ច​នគ​បាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ពពែ​ត បាន​ឲ្យ​ដឹងថា​៖ កាលពី​ថ្ងៃទី​១០ មេសា ២០២០ វេលា​ម៉ោង​៤ និង​២៥​នាទី​រសៀល មានឈ្មោះ កើត សា​វី ភេទ​ស្រី អាយុ​៥៤​ឆ្នាំ រស់នៅ​ភួ​មិ​ថ្លុក​ព្រីង ឃុំ​ពពែ​ត ស្រុក​ស្វាយទាប ខេត្តស្វាយរៀង បានមក​ប្តឹង និង​រាយការណ៍​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ពពែ​ត​ថា កូន​របស់គាត់​ឈ្មោះ សុំ សា​មាន ភេទ​ស្រី អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ បាន​បាត់​ខ្លួន មិនដឹង​បាត់​ទៅណា បាត់​មួយ​យប់​១​ថ្ងៃ​ហើយ គឺ​បាត់​ពី​កន្លែង​ទៅធ្វើ​ការ ក្នុង​រោងចក្រ​នៅ​ក្រុង​បាវិត ។​

​ប្រភព​ដដែល​បន្តទៀត​ថា មុនពេល​បាត់​ខ្លួន គឺ​នៅ​ថ្ងៃទី​៩ មេសា ២០២០ នៅវេលា​ម៉ោង​៦ និង​១៥​នាទី​ព្រឹក ប្តី​នាង​បាន​ជិះ​ម៉ូតូ​ដឹក​គ្នា​ពី​នាក់​ប្តី​ប្រពន្ធ​ទៅធ្វើ​ការ​រោងចក្រ​ក្រុង​បាវិត រហូតដល់​ល្ងាច​វេលា​ម៉ោង​៤​រសៀល ពេល​កម្មករ​កម្មការិនី​ចេញពី​ធ្វើការ ប្តី​បាន​តេ​ទូរស័ព្ទ​ទៅរក​ប្រពន្ធ ដើម្បី​មក​ជិះ​ម៉ូតូ​ត្រឡប់ទៅផ្ទះ​វិញ ក៏ប៉ុន្តែ​តេ​ទូរស័ព្ទ​មិន​ចូល ហើយ​ប្តី​បាន​ដើរទៅ​រកប្រពន្ធ​កន្លែងធ្វើការ នៅតែ​រក​មិនឃើញ ក៏​ជិះ​ម៉ូតូ​ទៅរក​ប្រពន្ធ​ក្រែង​ត្រឡប់ទៅផ្ទះ​មុន ពេលទៅដល់​ផ្ទះ ក៏​មិនឃើញ​រហូតដល់​ថ្ងៃទី​១០ មេសា ២០២០ វេលា​ម៉ោង​៤​រសៀល នៅតែ​រក​មិនឃើញ​ទើប​ស្ត្រី​ជា​ម្តាយ ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល ដើម្បី​ជួយ​អន្តរាគមន៍​ស្វែងរក ។​

​បើតាម​បុរស​ជា​ប្តី​ឈ្មោះ ជេ​ត ស៊ីណា អាយុ​៣២​ឆ្នាំ បាន​ឲ្យ​ដឹងថា ប្តី​ប្រពន្ធ​គាត់ ចាប់តាំងពី​រៀបការ​មក មានកូន​ប្រុស​ម្នាក់ អាយុ​១០​ឆ្នាំ​ជា​ចំណងដៃ មិនដែល​ឈ្លោះប្រកែក​គ្នា ឬ​ល្អក់កករ និង​គ្នា​ទេ ។

​នៅ​ថ្ងៃមុន​កើតហេតុ ព្រឹក​ថ្ងៃទី​៩ ខែមេសា ប្តី​បាន​ឌុប​ប្រពន្ធ​ឈ្មោះ សុំ សា​មាន ទៅ​ធ្វើការ​រោងចក្រ​ក្រុង​បាវិត គឺ​ធ្វើការ​ក្នុង​រោងចក្រ​ជាមួយគ្នា​ក៏ប៉ុន្តែ​ផ្នែក​ខុសគ្នា ហើយ​មុន​ចូលធ្វើការ គឺ​២​នាក់​ប្តី​ប្រពន្ធ បាន​ចូល​បើក​ប្រាក់ខែ​ទាំង​២​នាក់​ប្តី​ប្រពន្ធ បាន​ប្រាក់​៤២០​ដុល្លារ ប្រពន្ធ​គាត់​ក៏​ឲ្យ​ប្តី​១០​ដុល្លារ សម្រាប់​ចាយ ហើយក៏​ចូលទៅ​ធ្វើការ​រៀងៗ​ខ្លួន រហូតដល់​ម៉ោង​៤​រសៀល ពេល​ចេញពី​ធ្វើការ ស្រាប់តែ​មិនឃើញ​ចេញមក​វិញ ក៏​ទូរស័ព្ទ​រក តែ​ខ​ល​មិន​ចូល គិតថា​ទំនងជា​ប្រពន្ធ​អស់​ថ្ម​ទូរស័ព្ទ ទើប​ខ​ល​មិន​ចូល ក៏​ដើររក​កន្លែងធ្វើការ​ក៏​មិនឃើញ ទើប​ល្ងាច​ក៏​ជិះ​ម៉ូតូ​ត្រឡប់ទៅផ្ទះ ក្រែង​ប្រពន្ធ​បាត់​មិនឃើញ​ប្តី​ត្រឡប់ទៅផ្ទះ​មុន ពេលទៅដល់​ផ្ទះ​មិនឃើញ​ក៏​ព្យាយាម​ដើររក តែ​មិន​ហ៊ាន​ប្តឹង​សមត្ថកិច្ច​ភ្លាម​ទេ លុះ​បាត់​គ្រប់​២៤​ម៉ោង ទើប​ម្តាយក្មេក​ទៅប្តឹង ។​

​ប្រភព​បន្តទៀតថា ប្រពន្ធ​គាត់ មាន​ប្រា​ក់ជាប់​ខ្លួន​ចំនួន​៤១០​ដុល្លារ ខ្សែក​ផ្លាក​ទីន​១​ខ្សែ ទម្ងន់​២​ជី កងដៃ​ផ្លាក​ទី​២​វង់ ទម្ងន់​៣​ជី និង​ចិញ្ចៀនមាស​៣​ជី ។​

ដោយ​នៅវេលា​ម៉ោង​៦​និង​២៥​នាទី​ល្ងាច ថ្ងៃទី​១០ មេសា​នេះ ប្រពន្ធ​របស់គាត់ បាន​និយាយ​តាម​ឆាត​ទូរស័ព្ទ ប្រាប់ថា នាង​បាន​មកដល់​ខេត្តសៀមរាប គឺ​នៅ​ជិត​សៀមរាប ហើយ​ពេលនេះ ត្រូវគេ​ឃាត់​ក៏​បាត់​ការទាក់ទង​។​

​ក្រោយមក​បាន​សរសេរ តាម​ឆាត​ប្រាប់ទៀតថា​គាត់ (​សុំ​សា​មាន​) ទៅ​ឆ្ងាយ​ហើយ កុំ​រក​គាត់​អី ក៏ប៉ុន្តែ​សង្ស័យថា ការ​សរស​រលើ​ឆាត​នេះ មិនមែនជា​ប្រពន្ធ​គាត់​ជា​អ្នកសរសេរ សង្ស័យ​មាន​គេ​សរសេរ​ក្នុង​ឆាត​នេះ ហើយក៏​សង្ស័យថា ជា​អ្នក​បបួល​ឬ​ចាប់​ពង្រាត់​ប្រពន្ធ​របស់គាត់​ទៅ បន្ទាប់មកទៀត​គាត់​ឆាត​បន្ត និង​ទូរស័ព្ទ​លែង​ចូល និង​បាត់​ការទាក់ទង​រហូតដល់​ម៉ោង​១​និង​៣០​នាទី​រសៀល​នេះ មិនទាន់បាន​ទទួលដំណឹង​នៅឡើយ​ទេ ។​

​បើ​សមត្ថកិច្ច ឬ​មហាជន​ណា បានឃើញ​ភិនភាគ​ដូច​រូបថត​នេះ សូម​ប្តឹង​សមត្ថកិច្ច និង​ផ្តល់ព័ត៌មាន​ផង​ប្តី និង​កូន​រង់ចាំ​មើលផ្លូវ និង​ចាំ​ទទួល សូម​ទាក់ទង​មក​ទូរស័ព្ទ​លេខ​០៩៧៤៩៩៨២៤៣ ជេ​ត ស៊ីណា ៕ ដោយ​៖​វ៉ៃ​កូ​

spot_img
×