Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូមជួយ​ទិញ​គាត់​ផង​! ប្អូនប្រុស​ជា​មនុ​ស្សគ តស៊ូ​ជម្នះ​នឹង​ជីវិត ចាប់រ​បរជា​អ្នកលក់​ផលិតផល​អន​ឡាញ តែ​មិន​ដាច់ ក៏បាន​បង្ហោះ​សារ​សុំ​ចិត្ត​បងប្អូន​ជួយ​ទិញ អាន​ហើយ​រំជួល​ណាស់ (​វីដេអូ​)

spot_img

​បើ​ទោះ​មាន​វាសនា​អភ័ព្វ​កើតមក​ជា​មនុ​ស្សគ​តាំងពី​កំណើត​មក​ក្តី តែ​ប្អូនប្រុស​ម្នាក់នេះ បាន​ខិតខំ​តស៊ូ​ជម្នះ នឹង​ជីវិត​ដ៏​លំបាក​មួយ​នេះ អស់​រយៈពេល​ជាច្រើន​ឆ្នាំ ដោយ​មិន​ជ្រើសរើស​វិធី​ពឹង​លើ​ការ សុំ​ជំនួយ​ពី​សប្បុរសជន​នោះទេ ។ ប៉ុន្តែ ផ្ទុយទៅវិញ ប្អូនប្រុស​បាន​បង្កើត​មុខរបរ​ដោយ​ខ្លួនឯង តាមរយៈ​ធ្វើជា​លក់​ផលិតផល​កែ​សម្ផស្ស​តាម​អន​ឡាញ​មានដូចជា​៖ ម្សៅ ឡេ​ការពារ​កម្តៅថ្ងៃ ឡេ​ធ្វើ​ឲ្យ​ស្បែ​កស និង​គ្រឿងសម្អាង​មួយចំនួនទៀត​ផងដែរ ។​

​ជាការ​ពិតណាស់ មាន​មនុស្ស​ជាច្រើន​ត្រូវបាន​គេ​មើលឃើញថា បាននិងកំពុង​ជោគជ័យ ជាមួយ​របរ​លក់​តាម​អន​ឡាញ​នេះ ប៉ុន្តែ សម្រាប់​ប្អូនប្រុស​ម្នាក់នេះ​ដែលមាន​ឈ្មោះ​ថា Nut Nuttakit ហាក់​ពិបាក​នឹង​ភាពជោគជ័យ​នេះ​ណាស់ ព្រោះថា រាល់ពេល​ឡាយ​វីដេអូ ប្អូន​ប្រើ​កាយវិការ​ជំនួស​ការ​និយាយ ដែល​ធ្វើ​ឲ្យ​អតិថិជន​ពិបាក​ក្នុង​យល់ និង​ណាមួយ​ទៀត រូបគេ​ក៏​មិនអាច​ឆ្លើយឆ្លង​នឹង​សំណួរ​របស់​អតិថិជន ដែល​ហេតុនេះ ពួកគេ​ក៏បាន​អូស​រំលង ។​

​ហេតុនេះ កាលពី​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២០ ប្អូនប្រុស​ខាងលើនេះ បានធ្វើ​ឲ្យ​មហាជន​ជាច្រើន​មានការ​រំជួល​ចិ​ត្ដ​ជាខ្លាំង ព្រោះតែ​សំណេរ​ប៉ុន្មាន​ឃ្លា​របស់​ប្អូន តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ឈ្មោះ Nut Nuttakit ដែល​បាន​សរសេរ​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖ “​ជម្រាបសួរ​បងៗ​ៗ ខ្ញុំ​ចង់​និយាយ​រឿង​មួយ ខ្ញុំ​ជា​មនុ​ស្សគ ខ្ញុំ​មិនបាន​ថា​អ្នកណាខ្លះ​អាក្រក់​ទេ កើត​អី​អ្នកខ្លះ​ថា​ខ្ញុំ​គ អាក្រក់​មែន​អត់ មាន​អ្នកណា​ស្អប់​ខ្ញុំ​ជា​មនុស្ស​គ​មែន​អត់​? ខ្ញុំ​ចង់ល​ក់ឡេ​ដើម្បី​ខ្លួនឯង ខ្ញុំ​ជា​កូនអ្នកក្រ​មែន អ្នកណាខ្លះ​ស្អប់​ខ្ញុំ​កូន​ក្រ​មែន​អត់ ខ្ញុំ​មិន​អី​ទេ ខ្ញុំ​ជា​មនុ​ស្សគ ខ្ញុំ​និយាយ​អត់​កើត​ទេ ខ្ញុំ​មាន​លក់​ម្ស៉ៅ​លាបមុខ​បាត់​មុន​ឲ្យ​ស្អាត ពេលព្រឹក ពេលយប់ ខ្ញុំ​មាន​លក់​ឡេ​លាប​ខ្លួន ឲ្យ​ស​ស្អាត​” ។​

​យ៉ាងណាមិញ តាមរយៈ​អក្សរ​សរសេរ​នៅលើ​ក្រដាស​មួយ​សន្លឹក​លើក​បង្ហាញ​ក្នុងអំឡុងពេល​លក់ ប្អូនប្រុស​បាន​ប្រាប់​ឲ្យ​ដឹងថា​៖ “​ខ្ញុំ​គ មិនអាច​និយាយ​បានទេ​! សួស្ដី​បងៗ​ទាំងអស់គ្នា​! ដោយសារតែ​កូ​វីដ​១៩ អ៊ុតសក់​ក៏​មិន​ដាច់​ដែរ មានតែ​ឡាយ​លក់​ឡេ​ទេ សូម​បងៗ​ជួយ​គាំទ្រ​ទិញ​ខ្ញុំ​ផង សូម​អរគុណ​” ៕ ដោយ​៖ លឹម ហុង​


spot_img
×