Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូម​ចែករំលែក​ព័ត៌មាន​នេះ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ទាំងអស់គ្នា​! ការបោកប្រាស់​តាមរយៈ​ឲ្យ Comment ជា​លេខ​ទូរស័ព្ទ ដើម្បី​ឈ្នះ​រង្វាន់​សាច់ប្រាក់​រាប់ម៉ឺន​ដុល្លារ​…

spot_img

កាលពីពេល​ថ្មីៗ​នេះ គេ​បាន​សង្កេតឃើញ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក មានការ​ប្រើប្រាស់​បច្ចេក​ទេស​ដូច​ក្នុង​រូប​ខាងក្រោម ដែលជា​ការបោកប្រាស់​ដោ​យ​ឲ្យ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក ធ្វើការ​បញ្ចេញ​នូវ​លេខ​ទូរស័ព្ទ​ជា​សាធារណៈ តាមរយៈ Comment ដើម្បី​ទទួលបាន​សារ​ប្រាប់ថា អាច​ទទួលបាន​សាច់ប្រាក់​រាប់ម៉ឺន​ដុល្លារ ឬ រថយន្ត​១​គ្រឿង​ជាដើម ។

​តាមរយៈ​វិធី​បោកប្រាស់​នេះ នោះ​ជនខិលខូច​ទាំង​នោះបាន​ប្រើប្រាស់​រូបភាព របស់​ជន​ល្បីៗ​ឈ្មោះ​ជាមួយ​ចំនួន​មក​ដាក់​ក្នុងនោះ​ដូចជា កុំ​កុំ ស្តេច​ប្រដាល់ Floyed ដោយ​ប្រាប់ថា ពួកគេ​ទាំងនេះ​មានបំណង​ចែក​លុយ Free ដល់​មនុស្ស ១០០ នាក់ ដោយ​គ្រាន់តែ​ចុច Like និង Share ផេ​ក រួចហើយ Comment ជា​លេខ​ទូរស័ព្ទ គឺ​គ្រប់គ្រាន់​ហើយ ។​

​ហេតុអ្វី​បានជា​គេ​ថា​វិធី​មួយ​នេះ គឺជា​ការបោកប្រាស់ ព្រោះថា ហានិភ័យ​ដែល​គេ​ដឹង ជាមួយ​ការផ្តល់​លេខ​ទូរស័ព្ទ គឺ​គេ​អាច​យក​លេខ​ទូរស័ព្ទ​យើង​ទៅធ្វើ​ទៅធ្វើ​អាជីវកម្ម ឬ ចុច​មក​យើង​ក្នុង​គោល​គំនិត​មិនល្អ ឬ អ្នកខ្លះ​អាចដាក់​លេខ​ទូរស័ព្ទ​ជា​លេខ​សំងាត់ (Password) ដូចជា​លេខ​សម្ងាត់ Facebook ជាដើម ដែលជា​អាច​ឲ្យ​ជន​ទាំងនោះ អាច​ចូល​លួច ឬ ធ្វើ​រឿង​មិនល្អ​ផ្សេងៗ ដូចដែល​ធ្លាប់បាន​កើតឡើង​រួចមកហើយ ។​

​នេះ​បើ​យោងតាម​ផេ​ក​ហ្វេ​ស​ប៊ុ​កលោក “​ផាន់​ណា​រិ​ទ្ធ Ou Phannarith” បាន​បង្ហោះ​ចែករំលែក​ព័ត៌មាន​នេះ​ឲ្យ​ដឹងថា​៖ “​ខ្ញុំ​បាន​សង្កេតឃើញ​មានការ​ប្រើប្រាស់​បច្ចេកទេស​ដូច​រូប​ខាងក្រោម ដើម្បី​បោកប្រាស់​ឱ្យ​អ្នកប្រើប្រាស់ ធ្វើការ​បញ្ចេញ​នូវ​លេខ​ទូរស័ព្ទ​ជា​សា​ធា​រៈ ដើម្បី​ទទួលបាន​សារ ដែល​ប្រាប់ថា​បាន​សាច់ប្រាក់​រាប់សិប​ម៉ឺន​ដុល្លារ​”​។​

​ហានិភ័យ​ដែល​យើង​ជួបប្រទះ ជាមួយនឹង​លេខ​ទូរស័ព្ទ​បច្ចុប្បន្ននេះ​គឺ​៖

១. លេខ​ទូរស័ព្ទ​ត្រូវបាន​ប្រើប្រាស់​ជា​ពាក្យ​សម្ងាត់​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​

២. ឧក្រិដ្ឋជន​អាច​បន្លំ​ទូរស័ព្ទ​ទៅ ហើយ​តាំងខ្លួន​ជា​បុគ្គលិក​ធនាគារ​ជាដើម​

​សូម​ចែករំលែក​ដើម្បី​ព័ត៌មាន​នេះ​! ៕ ដោយ​៖ លឹម ហុង​

 

spot_img
×