Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារី​វ័យក្មេង​ម្នាក់​សង្ស័យ​លោត​ពីលើ​អគារ​ខន់​ដូ CASA កម្ពស់​១៩​ជាន់ ឪពុកម្តាយ​ស្នើសុំ​សមត្ថកិច្ច ជួយ​រក​យុត្តិធម៌ ដល់​កូនស្រី​គាត់​ផង (​វីដេអូ​)

spot_img

​កាលពី​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០២០ វេលា​ម៉ោង​ប្រមាណ​១១ និង ៤៥ នាទី មាន​ករណី​នារី​វ័យក្មេង​ស្រស់ស្អាត​ម្នាក់ បាន​ធ្លាក់​ពីលើ​អគារ​ខន់​ដូរ​មួយកន្លែង បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​អគារ Casa វិថី​វីរៈជន កោះ​ពេជ្រ សង្កាត់​ទន្លេ បាសាក់​ខណ្ឌ ចំការមន​។​

​បើតាម​ប្រភពពី​សាក្សី​នៅ​កន្លែង​ហេតុ បាន​ប្រាប់​ឲ្យ​ដឹងថា មុន​ហេតុការណ៍​ដ៏​រន្ធត់​នេះ​បានកើត​ឡើង គាត់​បានឃើញ​នារី​រូបនេះ​បាន​ដើរ​ចុះៗ​នៅ​វេរ៉ង់ដា​ជាន់​ទី​១៩ និង​បានលឺ​សម្លេង​ស្រែក​ខ្លាំងៗ​តែម្តង ។ ប៉ុន្តែ មូលហេតុ​នៃ​ការស្លាប់​របស់​នារី​រូបនេះ គឺ​ពុំទាន់​មាន​ប្រភព​ណាមួយ​បញ្ជាក់ថា ជា​ករណី​លោត​សម្លាប់​ខ្លួនឯង ឬ​ជា​ករណី​ឃាតកម្ម​នៅឡើយ​ទេ ។​

​នារី​រងគ្រោះ​ឈ្មោះថា សួស កញ្ញា អាយុ​ប្រហែល​២១​ឆ្នាំ ជា​ជនជាតិខ្មែរ មានមុខ​របរ លក់​ផលិតផល ។ សាកសព​របស់​នាង ត្រូវបាន​រថយន្ត​សាមុយ​ដឹក​យកទៅ​តម្កល់​នៅ​វត្ត​ស្ទឹងមានជ័យ​។​

​ជាមួយនឹង​ការស្លាប់​របស់​នាង បើតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះថា JeJe Ry ដែលជា​អ្នក​ស្គាល់គ្នា​បាន​បង្ហោះ​រូបនាង ដោយ​អម​នឹង​សារ​ដ៏​សោក​សង្វេក​យ៉ាង​ដូច្នេះ​ថា​៖ “RIP ប្អូន​សម្លាញ់​អើយ​! ហេតុ​អី​ក៏​គិត​ខ្លី​យ៉ាងនេះ​អូន មានរឿង​ក៏​អត់​ប្រាប់​បង​ម៉ា​ម៉ាត់ ខ​ល​ឆាត​សួរ​រហូត ងៃ​ណឹ​ង​បាន​ម្ហូប​អី​បង​ខ្ញុំ​ទៅ​ញាំ​បាយ​ដែរ គេង​ឱប​បង​និយាយ​គ្នា​រាល់​យប់ ហឺ​មៗ ទទួលយក​មិនបាន​ទេ ស្រស់ៗ​ពេក បែក​គ្នា​តែមួយ​ថ្ងៃ​សោះ​អូន​ទៅ​ចោល​បង​រហូត លែង​បានឮ​សម្លេង ដ៏​ពីរោះ ទាំង​ស្អាត ឆ្លាត ពូកែ ទៅ​ឲ្យ​បាន​សុគតិភព​ណា​ប្អូនស្រី ជាតិ​ណាៗ​កុំ​អភ័ព្វ​ដូច​ជាតិ​នេះ​ទៀត ៕​ដោយ​៖​លឹម ហុង​

​ទាក់ទង​នឹង​ការស្លាប់​កូនស្រី​របស់ខ្លួន នៅ​ថ្ងៃទី​១១​មេសា​នេះ​ផងដែរ ឪពុកម្ដាយ​ប្អូនស្រី​ជនរងគ្រោះ​សុំ​ឲ្យ​សមត្ថកិច្ច​ជួយ​រក​យុត្តិធម៌​ផង ព្រោះ​គាត់​អត់​ជឿថា កូន​គាត់​សម្លាប់ខ្លួន​ទេ​។ តោះ​ទស្សនា​វីដេអូ​ដូចខាងក្រោម​៖


spot_img
×